ជនជាតិចិនម្នាក់ ទ្រាំមិនបានភាពសិចស៊ី នារីខ្មែរ ២នាក់ បំរើភ្ញៀវនៅក្នុងបន្ទប់ KTV ប្រាប់ថៅកែជាមិត្តភក្តិ ឲ្យបង្ខំនាងៗទៅក្រៅ កើតហេតុការណ៍ ភ្ញាក់ផ្អើលទាំងយប់.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៨

 

រហូតមកដល់ ពេលនេះ ហេតុការណ៍ ភ្ញាក់ផ្អើលមួយដែលបានកើតឡើង កាលពី​វេលា​ម៉ោង ៨យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅចំណុចមុខ KTV { QI HAO GONG GOAN } ជាប់​ផ្សារ​ បឹងត្របែក ផ្លាហ្សា ស្ថិតក្នុង​សង្កាត់​ បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កន្លងមក ថ្មីៗនេះ ត្រូវបានអ្នកលេង តាមបណ្ដាញ សង្គម ហ្វេសប៊ុក នឹង សាព័ត៌មាន ក្នុងស្រុក មួយចំនួន នៅតែមាន ធ្វើការបង្ហោះ នឹង ចុះផ្សាយ បន្ទាប់ពី បុរសជនជាតិចិនម្នាក់ និង ថៅកែហាង ខារ៉ាអូខេ យីហោ { QI HAOGONGGOAN } បានបង្ខំ ឲ្យនារី រូបស្រស់ ២នាក់ ដែលជា អ្នកបំរើភ្ញៀវ ឲ្យទៅក្រៅ ដេកជាមួយ មិិត្តភក្តិខ្លួន។

 

បើតាមការ រៀបរាប់ ពីនារីបំរើភ្ញៀវ បានឲ្យដឹងថា មុនកើតហេតុ បុរសចិនម្នាក់ បានបង្ខំឲ្យនាង ទៅក្រៅជាមួយ ហើយពេលនោះ នាងមិនព្រម ក៍ថៅកែ បានមកស្ដីបន្ទោស ឲ្យពួកនាង នឹង បានប្រើហឹង្សា ដោយបានធាក់ និង ទះកំភ្លៀង រូបគេទាំង ២នាក់ បណ្ដាល ឲ្យរងរបួស ផងដែរ ​។ ហើយក្រោយមក ទើបមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច រួមទាំង​ ប្រជាពលរដ្ឋ ទាំងយប់ នៅ​ចំណុច​មុខ KTV { QI HAO GONG GOAN } នៅជាប់​ផ្សារ បឹងត្របែក ផ្លាហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ នេះតែម្ដង។

 

បើតាមសម្ដី ពីនារី ២នាក់ អះអាងថា ជាជនរងគ្រោះ បានឲ្យដឹងថា នាងមិនមែន ជាបុកគ្គលិក នៅហាងខារ៉ាអូខេ ខាងលើនោះទេ ដោយសារតែ មានមិត្តភក្តិនាង ជាបុគ្គលិក នៅទីនោះ ហើយនាង ក៍មកលេង ហើយពេលខ្លះ ថៅកែហាង ក៍ហៅពួកនាង មកទទួល
ភ្ញៀវ ម្តងម្កាល ពេលចប់ភ្ញៀវ ក៍ទៅវិញ។

 

បើតាមសម្ដី របស់សាក្សីបន្ត បានបន្តឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​មិត្តភក្តិ​ម្នាក់​ ដែលជាបុគ្គលិក { នារីកំដរភ្ញៀវ } បានខល ហៅនាង មកជួយកំដរភ្ញៀវ ដែលជា​មិត្តភក្តិ​ របស់ថៅកែ ពេលនោះ នាងក៍បាន មកមានគ្នា ចំនួន ៣នាក់ ខណៈមកដល់ ក្នុងបន្ទប់ ពួកនាង ក៍ដើរចេញ មកក្រៅវិញ ព្រោះភ្ញៀវ ទាំងនោះ តែងតែបង្ខំនារីៗ ដែលជាដៃគូរ ទៅដេកជាមួយ។ បន្ទាប់មកស្រាប់តែថៅកែ មកសួរនាំ ហើយបានធាក់នាង ពីក្រោយបណ្តាលឲ្យ ដួលហើយចាប់ ទះកំភ្លៀង ចំនួន ២ដៃ ទើបបង្ក ការភ្ញាក់ផ្អើល តែម្តង។ សាក្សីបានបន្តទៀតថា ក្រោយពី​ កើតហេតុភ្លាមៗ ថៅកែហាង ខារ៉ាអូខេ ខាងលើ បានសងថ្លៃ ជំងឺចិត្ត ចំនួន ៥០០ដុល្លារ ។ តែ​នារី​រងគ្រោះ​ មិនព្រម ទើប​នាង​ទំនាក់ទំនង​ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ហៅ​ជនរងគ្រោះ​ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល បឹងត្របែក ដើម្បី​ហៅ​ជនបង្ក​ ទៅដោះស្រាយតាមច្បាប់។

 

​គួ​បញ្ជាក់ថា​ បើតាមប្រភព ពីនារីៗកំដភ្ញៀវ នៅខារ៉ាអូខេ ដែលមាន ចំណុចទីតាំង ខាងលើ បានបញ្ជាក់ ឲ្យបណ្ដាញ ព័ត៌មាន យើង ដឹងផងដែរថា នៅទីនេះ តែងតែ មានអំពើហឹង្សា ដាក់នារីៗ ខ្មែរ ជាអ្នកបំរើភ្ញៀវ ហើយពេលខ្លះ ក៍បានរាយការណ៍ ជូនទៅអាជ្ញាធរ មានសមត្ថកិច្ច ផងដែរ តែមិនដឹងថា អាជ្ញាធរ មានសមត្ថកិច្ច មានវិធានការ យ៉ាងណានោះទេ ។ ឬក៍ទីតាំងខាងលើនេះ មានខ្សែ ខ្នងបង្អែក ជាអ្នកធំ នៅពីក្រោយ ឬយ៉ាងណានោះទេ ទើបសមត្ថកិច្ច មិនហ៊ានបែបនេះ ។ ហើយសូម្បីតែ ស្លាកយីហោ ខាងមុខ ក៍គ្មានដាក់ អក្សរខ្មែរដែរ ធ្វើ​ដូចជា​ មិនមែន នៅស្រុកខ្មែរ អញ្ចឹង កោតតែមន្ត្រី មន្ទីរ ស្ថាប័នពាក់ព័ន្ធ ចូលចិត្តតែពាក់ វ៉ែនតាខ្មៅ មិនព្រមដោះ វ៉ែតាខ្មៅចេញ ហើយមើល ឲ្យបានច្បាស់អញ្ចឹង។

 

ជុំវិញករណីខាងលើ អង្គភាពយើង មិនអាចស្វែងរក សុំការបំភ្លឺ ថៅកែខារ៉ាអូខេ ខាងលើបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខ ទូរស័ព្ទ ធ្វើការទំនាក់ទំនង ។ ហើយសូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

 

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ ៖ អ្នកប្រម៉ាញ់ ព័ត៌មាន គ្រប់ទីកន្លែង

សូមជួយស៊ែរព័ត៌មាននេះផង: