លោក ឧត្តមសេនីយ៍ទោ អាត់ ខែម គេសង្ស័យថា ជាអ្នកបើកដៃ ឲ្យលោក ហាំ វណ្ណះ ប្រព្រឹត្តអំពើពុករលួយ តាមរយៈឲ្យមន្ត្រីក្រោមឱវាទ បើកច្រករបៀង ឲ្យឈ្មួញនាំទំនិញគេចពន្ធ នឹង នាំពលករខ្មែរ ទៅរកងារធ្វើនៅថៃ ដោយខុសច្បាប់.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ៨រោច ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៨

 

ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយ មានព្រំប្រទល់ ជាប់ជាមួយ ប្រទេសថៃ នឹងមានច្រកទ្វារ អន្តរជាតិ រួមទាំងច្រកតំបន់ សម្រាប់ធ្វើការ ទំនាក់ទំនង នឹងដោះដូទំនិញ ទៅមកផងដែរ។ ដោយឡែក គេបានសង្កេតឃើញ មានច្រករបៀង ជាច្រើនកន្លែង នៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ ឈរជើងការពារ ដោយកម្លាំងយោធា នឹងកម្លាំង នគរបាល ការពារព្រំដែន កំពុងតែឆ្លៀតឱកាស ដើម្បីរកប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ តាមរយៈ លួចបើកច្រក ឃុបឃិតជាមួយមេខ្យល់ នាំពលករខ្មែរ ចេញទៅរក ការងារធ្វើ ដោយខុសច្បាប់ នឹង តាមរយៈ ឃុបឃិត ជាមួយឈ្មួញ តូចធំ នាំទំនិញ ចេញចូល នឹង នាំចូលទំនិញគេញពន្ធ រួមទាំងទំនិញ ខុសច្បាប់ជាច្រើន។

 

ជាក់ស្ដែង បច្ចុប្បន្ន នៅច្រករបៀង ចំនួន ៣កន្លែង ស្ថិតក្នុងដែន គ្រប់គ្រង របស់លោក ហាំ វណ្ណះ មេនគរបាល ការពារ ព្រំដែនគោក លេខ៨៩១ ត្រូវបានមន្ត្រី សមត្ថកិច្ច ក្រុងប៉ោយប៉ែត បានប្រាប់ បណ្ដាញ ព័ត៌មាន CSN យើង កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ នេះ ឲ្យបានដឹងថា លោក ហាំ វណ្ណះ កំពុងសប្បាយកើបលុយ តាមរបៀបពុករលួយ តាមរយៈ បើកដៃ ឲ្យកូនចៅរបស់ខ្លួន បើកច្រករបៀង ចំនួន ៣កន្លែង ដោយដាក់មនុស្ស ជំនិតៗ មើលខុសត្រូវ ច្រកនិមួយៗ មានដូចជា ច្រករបៀង ទី១ , ស្ថិតនៅចំណុច ដីរបស់ឈ្មោះ ពៅ រិទ្ធី { ហៅធីស្នា } ស្ថិតក្នុង ភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល មើលខុសត្រូវ ដោយឈ្មោះ ពៅ រិទ្ធី { ហៅ ធីស្នា } ដែលជា មេបញ្ជាការរង នគរបាល វរការពារ ព្រំដែនគោក លេខ ៨៩១ នឹង ជាមនុស្សជំនិត របស់លោក ហាំ វណ្ណះ ច្រករបៀង ទី២ ,ស្ថិតនៅចំណុច ដីរបស់លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជារការ នគរបាល លេខ៨០៧ , ច្រករបៀងទី៣ , មានឈ្មោះ ហៅថា ច្រករបៀង { ដើម​គ } មើលខុសត្រូវ ដោយឈ្មោះ ឈិន ឈៀង ជាមេបញ្ជាការរង របស់អង្គភាព នគរបាល វរការពារព្រំដែនគោក លេខ៨៩១ ។

 

ប្រភពខាងលើ បានបញ្ជាក់ ឲ្យដឹងផងដែរថា អ្នកទាំង ៣នាក់ ខាងលើនេះ ជាមនុស្សជំនិត របស់លោក ហាំ វណ្ណះ បច្ចុប្បន្ន ច្រករបៀង ទាំងខាងលើ កំពុងបើកច្រក របៀងទាំងនេះ ឲ្យឈ្មួញតូចធំ នាំទំនិញ ចេញ ចូល ពីខ្មែរ ទៅថៃ ពីថៃ មកខ្មែរ យ៉ាងពេញបន្ទុក។ ហើយ​ឈ្មួញនោះ ត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា មានឈ្មោះ ខ្និ​ន { ហៅ​ក្អូ​ន } ដែលជា ប្អូនប្រុស របស់ ចែ ដាវ គឺជាឈ្មួញ មានការទំនាក់ទំនង នឹងស្និទ្ធ ជាមួយមន្ត្រី យោធា ឬ នគរបាល ការពារព្រំដែន ខាងនាំទំនិញ គេចពន្ធ ពីថៃ ចូលមកខ្មែរ ឬ ពីខ្មែរ ចេញទៅថៃ ជាយូរឆ្នាំមកហើយ ។ ហើយឈ្មួញ ឈ្មោះ ខ្និន { ហៅ​ក្អូ​ន } អាចធ្វើអ្វីៗ តាមអំពើចិត្ត គឺមានការ ឃុបឃិត នឹង បើកដៃ នឹង មានការ សម្របសម្រួល ពីសំណាក់ លោក ហាំ វណ្ណៈ ក៍ដូចជា លោក ឈិន ឈៀង ផងដែរ​ ? ព្រោះពួកគេ បែងចែក ផលប្រយោជន៍ គ្នាយ៉ាងទៀងទាត់។

 

ដោយឡែក ប្រភពពីប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតក៍ដូច សមត្ថកិច្ច​ នឹងអាជ្ញាធរ មូលដ្ឋាន មួយចំនួន បានលើកឡើង នឹងរិះគន់ ផងដែរថា លោក ហាំ វណ្ណះ អាងខ្លួន ជាមេនគរបាល វរការពារព្រំដែន ឃុបឃិត ជាមួយឈ្មួញ បើកដៃឲ្យកូនចៅ បើកច្រករបៀង ឲ្យឈ្មួញទុច្ចរិត នៃទំនិញគេចពន្ធ នឹង នៃពលករខ្មែរ ចេញទៅរកការងារធ្វើ នៅទឹកដីថៃ ដោយខុសច្បាប់ គឺផ្គើន ទៅនឹងបទបញ្ជា របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដែល​មាន សម្ដេច ក្រឡាហោម ស ខេង តម្រូវឲ្យបិទ ច្រករបៀង តាមព្រំដែន ខ្មែរ-ថៃ ទាំងអស់ នេះហើយ។

 

បើតាមប្រភព ពីមន្ត្រីនគរបាល តូចតាច បម្រើការងារ នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដោយដាក់លក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានលួចខ្សិប ឲ្យដឹងថា ការដែល​លោក ហាំ វណ្ណៈ មមេនគរបាល វរ ការពារ ព្រំដែនគោក លេខ៨៩១ ហ៊ាន​ធ្វើ​អ្វីៗ​ តាមអំពើចិត្ត គឺមានការឃុបឃិត នឹង បើកដៃ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ ផងដែរ​? ទើបអ្វីៗ អាចប្រព្រឹត្តទៅ ដោយរលូន។

 

បញ្ហានេះ លោកវរសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ត្រូវបានមហាជន ដាក់ការសង្ស័យថា ប្រហែលជា អាចទទួលបាន ផលប្រយោជន៍ ពីលោកលោក ហាំ វណ្ណៈ និង លោកនាយៗ ប៉ុស្ដិ៍ នៅប្រចាំ តាច្រករបៀង ៣ ខាងលើ ជាប្រចាំ ផងដែរហើយ ទើបមិនចាត់វិធានការ បិទច្រករបៀង ទាំងនេះ ឲ្យ​ស្របទៅតាម​ បទបញ្ជា របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ បែបនេះ។

 

ជុំវិញបញ្ហានេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលោកវរសេនីយ៍ទោ អាត់ ខែម នឹងលោក ហាំ វណ្ណះ មេនគរបាល វរការពារព្រំដែនគោក ៨៩១ រួមទាំងលោកនាយៗ ប៉ុស្ដិ៍ ខាងលើបានទេ ដោយគ្មាន លេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

 

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ លោក រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង: