បុរសជនជាតិ ខ្មែរអ៊ីស្លាម ៤នាក់ ឃាត់ខ្លួនដោយ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ សង្ស័យថាកាត់ដែកស្ពានបាឡេ ត្រូវបានដោះលែងវិញ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១១រោច ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៨

 

ភ្នំពេញៈ  ជនសង្ស័យ ចំនួន ៤នាក់ ជាជនជាតិ ខ្មែរអ៊ីស្លាម ដែលសមត្ថកិច្ច បានឃាត់ខ្លួន មកធ្វើការសួនាំ បន្ទាប់ពី មានការភ្ញាក់ផ្អើល កាល ពីពាក់កណ្ដាលយប់ ឆ្លងចូលថ្ងៃទី០៩ ខែ ឧសភា នេះ ថាមានមនុស្ស មានគ្នាប្រមាណ ២០ទូក បានមកកាត់ ដែកស្ពានបាឡេ ថ្មីនោះ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ច បានសួនាំ នឹងស្រាវជ្រាវ ។

 

នេះបើយោង តាមការឲ្យដឹង ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ អ្នកព័ត៌មានយើង ឲ្យបានដឹង កាលពីថ្ងៃទី០៩ ខែ ឧសភា នេះ ថា ការពិតមិនមែន ចោរលួចកាត់ស្ពាន បាឡេថ្មី នេះទេ ក្រុមនេះ បានមកមុជទឹក ចូលទៅយក កំណាត់ ដែក ដែលសេសសល់ ធ្លាក់ក្នុងទឹក ជាងនេះទៅទៀត លោកបាន សង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាន នៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍ បានជាធម្មតាទេ។

 

បើតាមការឲ្យដឹង ពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ ជ្រោយចង្វា នាល្ងាចថ្ងៃដដែល ថ្ងៃពុធ ១០រោច ខែពិសាខឆ្នាច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១៨ នេះ បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន CSN ដឹងថា ជនសង្ស័យ ចំនួន ៤នាក់ ជាជនជាតិ ខ្មែរអ៊ីស្លាម ដែលបានឃាត់ខ្លួន មកធ្វើការសួនាំ សមត្ថកិច្ច បានដោះលែង ឲ្យមានសេរីភាព វិញហើយ ដោយសារតែ មិនមានពាក្យបណ្ដឹង ណាមួយ រដ្ឋបាល សាលារាជធានី ភ្នំពេញ ក៍បានស្នើ ឲ្យមានការដោះលែង និង មានអ្នក ធានាផងដែរនោះ ទើបខាងអធិការ ដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា សម្រេចដោះលែង ពួកគាត់ ឲ្យទៅផ្ទះវិញ ដោយគ្មានលក្ខណ អ្វីឡើយ។ ហើយលោកបន្តថា ដែកទាំងអស់ ដែលគេប្រមូលនោះ ត្រូវបានក្រុមហ៊ុន { អូស៊ី អាយ ស៊ី } ប្រមូលយកទៅវិញ អស់ហើយ។

គួរបញ្ជាក់ ផងដែរថា ករណីនេះ មានភ្ញាក់ផ្អើល នៅពាក់កណ្ដាល យប់ ឈានចូល ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៨ នេះ ល្បីថា មានមនុស្ស ជាច្រើននាក់ នាំគ្នាកាត់ស្ពាន បាឡេ យកដែកលក់ ក៍ប៉ុន្តែ បន្ទាប់ពីការស្រាវជ្រាវ របស់សមត្ថកិច្ច និង សារភាព ត្រង់ៗ ពីជនសង្ស័យ ទាំង ៤នាក់ផងនោះ ទើបរកឃើញថា វាគ្រាន់តែជា ករណីខ្មែរ អ៊ិស្លាម ទាំងនេះ នាំគ្នាទៅប្រមូលយកដែក ដែលសេសសល់ ពីការស្ថាបនាស្ពានទេ ហើយការប្រមូលនេះ គឺមុជចូលទឹក រាវយក មិនមែនកាត់ដែកស្ពាន ដូចសារព័ត៌មាន មួយចំនួន បានបង្ហោះ តាមប្រព័ន្ធ ហ្វេសប៊ុក នោះទេ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author