ភ្លើងឆាបឆេះ ឃ្លាំងស្តុកក្រដាស់ រោងចក្រ { មេគង្គ } រហូតមកទល់ពេលនេះ ពុំទាន់ដឹងមូលហេតុ.!

 

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៨

ខេត្តកណ្ដាល កាលពី ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នេះ មានករណី ភ្លើងឆាបឆេះ ឃ្លាំងស្តុកក្រដាស់ { មេគង្គ } យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ១៩ នឹង ៣០ នាទី ចំណុចរោងចក្រ មេគង្គ ស្ថិតនៅក្នុងភូមិ ពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

 

បើយោងតាមប្រភព ពីសមត្ថកិច្ច ស្រុកពញាឮ បានឲ្យដឹងថា ករណីខាងលើ សមត្ថកិច្ច ទទួលបាន ព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរ ចំណុចរោងចក្រ កើតហេតុ ខាងលើ រាយការណ៍ មកថា មានការណ៍ឆេះរោងចក្រ នៅចំណុច ខាងលើ ក្រោយទទួល ព័ត៏មានភ្លាម លោកវរសេនីយ៍ឯក ដួង តេង អធិការ នគរបាល ស្រុកពញាឮ បានដឹកនាំកម្លាំង នគរបាលស្រុក សហការណ៍ ជាមួយកម្លាំង នគរប៉ុស្តិ៍ រដ្ឋបាល ពញាឮ ទៅជួយ អត្តរាគមន៍ ភ្លាមៗផងដែរ។

 

ប្រភពដដែល បានបន្តថា ខណៈលោកអធិ បានដឹងនៃកម្លាំ ចុះទៅដល់ ចំណុចកើតហេតុ ក៍បានហៅឡានទឹក របស់ក្រុមហ៊ុន តេលា { ព្រែកព្នៅ } ចំនួន ០២ គ្រឿង , រថយន្ត ខេត្តកណ្តាល ចំនួន ០៣ គ្រឿង , រថយន្តខណ្ឌឬស្សីកែវ ចំនួន ០១ គ្រឿង និង រថយន្ត ក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង សរុបចំនួន ១០ គ្រឿង មកជួយធ្វើការពន្លត់ភ្លើង នៅចំណុចរោងចក្រ ខាងលើ។

 

ប្រភពបន្តថា សំភារៈខូចខាត មានដូចជា ក្រដាសខូចខាតមួយចំនួនធំ ឆេះឃ្លាំង ផ្នែកខាងមុខ ប្រវែង ១៥ ម៉ែត្រ ធ្វើពីថ្ម ប្រក់សង្កសី ប្រវែង ១០០ ម៉ែត្រ ដែលមានទទឹង ៥០ ម៉ែត្រ ហើយករណីនេះ មិនបណ្តាល ឲ្យគ្រោះថ្នាក់ ដល់មនុស្សឡើយ។ ព័ត៌មាន បឋម

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author