លោក សុំ សុវណ្ណារិទ្ធ នឹងលោក ទី ប៊ុនឡង់ រួមគ្នាឃុបឃិត ជាមួយឈ្មួញ នាំចូលទំនិញគេចពន្ធ កេងប្រវ័ញ្ចពន្ធរដ្ឋ ច្បាស់ក្រឡែត មិនគួរលោក គុណ ញឹម មើលរំលងសោះ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ២កើត ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៨

 

រហូតមកដល់ពេលនេះ គេពុំទាន់ដឹងទេថា ប្រធានសាខាគយ ខេត្តប៉ៃលិន លោក សំ សុវណ្ណារិទ្ធ នឹងលោក ទី ប៊ុនឡង់ អនុប្រធាន ក្ដាប់រួម ការិយាយ័ល ច្រកទ្វារអន្តរជាតិព្រំ នាំគ្នាស្រង់ដើម តាមរយៈការ ឃុបឃិត ជាមួយឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ នឹង ទំនិញបង្កប់ បានប៉ុន្មានម៉ឺន ប៉ុន្មានលាន ដុល្លារ ទេ បញ្ហានេះ មិនគួរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹង ហិរញ្ញវត្ថុ ក៍ដូចលោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹង រដ្ឋាករកម្ពុជា មិនគួរមើលរំលង នូវទង្វើរ ពុករលួយ ដល់ខួរឆ្អឹង របស់លោក សំ សុវណ្ណារិទ្ធ នឹង លោក ទី ប៊ុន ឡង់ មេគយខេត្ត នឹង អនុប្រធានក្ដាប់រួម ការិយាល័យ ច្រកទ្វារព្រំនេះទេ។

ជាក់ស្តែង ថ្មីៗនេះ ការិយាល័យ ព័ត៌មាន CSN យើង ទទួលបាន នូវលិខិត អនាមិក នឹង ឯកសារ ពាក់ព័ន្ធ ទៅនឹង អំពើពុករលួយ មួយចំនួន ដែលបានបញ្ជាក់ ពីការកេងបន្លំពន្ធ នឹង កេងប្រវ័ញ្ច ថវិការដ្ឋ នៅក្នុងឆ្នាំ ២០១៧ កន្លងមកនេះ រាប់សិបម៉ឺន ដុល្លារ ផងដែរ។

យោងតាម លិខិតអនាមិក បានឲ្យដឹងថា គឺលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្ត នឹងលោក ទី ប៊ុនឡង់ ប្រធានក្ដាប់រួម ការិយាល័យគយ នឹង រដ្ឋាករ ច្រកទ្វារព្រំ ចាប់តាំងពី ផ្លាស់ប្ដូរ មកកាន់តំណែង នៅខេត្តនេះ ដោយនាំមក នូវបទពិសោធន៍ ពីខេត្តមណ្ឌលគិរី មកសហការណ៍គ្នា ដោយអនុវត្តន៍ តាមទម្លាប់ចាស់ ឃុបឃិត ជាមួយឈ្មួញ ឲ្យមាននាំចូល នូវទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធ មិនគ្រប់ នឹង ទំនិញបង្កប់ រួមមាននាំចូល នូវទំនិញ ខុសច្បាប់ ផ្សេងៗ ជាច្រើនផងដែរ ទាំងនេះហើយ ដែរជាហេតុ ធ្វើឲ្យចំណូ ពន្ធគយ សាខាខេត្តប៉ៃលិននេះ ធ្លាក់ចុះ យ៉ាងសន្ធឹកសន្ធាប់ ធ្វើឲ្យបាត់ពន្ធ ចំណូរដ្ឋ រាប់សិប ម៉ឺនដុល្លារ កាលពីឆ្នាំ ២០១៧ កន្លងមកនេះ។

ជាងនេះទៅទៀត នៅក្នុងលិខិត អនាមិក បានលើក
ឡើង នឹងរៀបរាប់ ពីការដឹកនាំ របស់លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្ត ដែរមានដូចខាងក្រោម ។

ទី១ , បើមន្ត្រីមិនចេះ អែបអប មិនចេះលុតក្រាបទេ ត្រូវបានលោក សំ សុវណ្ណារិទ្ធិ មេសាខាគយ រូបនេះ ដកបញ្ឈជើង ឬ ដកទៅកាន់កន្លែង គ្មានជំនាញ? ។

ទី២ , ការដោះដូរមន្ត្រី លោក សំ សុវណ្ណារិទ្ធិ មិនបានអនុវត្ត ទៅតាមនិតិវិធីច្បាប់ របស់គយ នឹង រដ្ឋាករទេ គឺអត្តនោម័ត ដោះដូរមន្ត្រី ទៅតាមស្រោមសំបុត្រ តូច-ធំ នឹង តាមខ្សែបក្ខពួក តែប៉ុណ្ណោះ? ។

ទី៣ , លោក សំ សុវណ្ណារិទិ្ធ បានប្រើអំណាចជាធំ ក្នុងការ អនុវត្តន៍ ការងារម្ដងៗ នឹង មិនស្ដាប់យោបល់ អ្នកណាឡើយ? ដោយអាងអំណាច ជាប្រធាន ដោយយក បទពិសោធន៍ ពីខេត្តមណ្ឌលគិរី យ៉ាងស្ទាត់ជំនាញ ក្នុងការឃុបឃិត ជាមួយឈ្មួញ ទុច្ចរិត ក្នុងការកេងប្រវ័ញ្ច បន្លំពន្ធរដ្ឋ តាមរយ: បង់ពន្ធមិនគ្រប់ នឹង ទំនិញមិនបង់ពន្ធ រួមទាំងទំនិញបង្កប់ គឺជាចំណូ សេដ្ឋកិច្ច ជ្រុះក្រោមតុ ចូលទៅ ក្នុងហោប៉ៅ របស់លោក សំ សុវណ្ណារិទ្ធិ ទាំងអស់? ។

ទី៤- លោក សំ សុវណ្ណារិទ្ធ តាំងពី មកកាន់តំណែង ជាប្រធាន សាខាគយ នឹង រដ្ឋាករ ខេត្តប៉ៃលិន គឺគាត់ បាន យកចិត្ត ទុក្ខដាក់ បំផុត ក៍ប៉ុន្តែ! ពុំមែន យកចិត្តទុក្ខដាក់ ក្នុងការកំណែទម្រង់គយ ក្នុងការប្រមូលព័ន្ធ ជូនរដ្ឋនោះទេ? គឺគាត់ខំយកចិត្តទុក្ខដាក់ បំផុតនោះ គឺក្នុងការឃុបឃិតគ្នា ជាមួយ លោក ទី ប៊ុនឡង់ អនុប្រធានក្ដាប់រួម នឹង ជាប្រធា ការិយាល័យគយ នឹង រដ្ឋាករ ច្រកទ្វារអន្តរជាតិព្រុំ ទៅវិញទេ គឺបង្កើន ឲ្យមានការឃុបឃិត ជាមួយឈ្មួញ ទុច្ចរិត បើកច្រក ឲ្យនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ នឹង ទំនិញបង្កប់ ។ល។ ទាំងនោះហើយ ដែលជាហេតុ ធ្វើឲ្យបាត់ ចំណូពន្ធរដ្ឋ រាប់សិបម៉ឺន ដុល្លារ នៅ ឆ្នាំ២០១៧ កន្លងមកនេះ?។

បញ្ហានេះ ក៍មានប្រភព ពីមន្ត្រីអាជ្ញាធរ ខេត្តប៉ៃលិន បានឲ្យដឹង ផងដែរថា លោក សំ សុវណ្ណារិទ្ធ គ្រាន់តែទទួល បានតំណែង ជាមេសាខាគយ ខេត្តប៉ៃលិន ភ្លាម គឺចាប់ផ្តើម ប្រមូលលុយ ស្រង់ដើម ភ្លាមៗ តែម្តង ដោយមិនឲ្យ ខាតពេលយូឡើយ ដោយរួមគំនិតគ្នា ជាមួយ លោក ទី ប៊ុនឡង់ មេគយ ច្រកទ្វារអន្តរជាតិព្រំ បើកច្រក ឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ធ និង ទំនិញបង់ពន្ធ មិនគ្រប់ យ៉ាងពេញបន្ទុក ដោយមានការ សម្រាប់សម្រួល ពីលោក សំ សុវណ្ណារិទ្ធ ហើយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងសុខស្រួល តែម្តង ។

បើយោងតាមប្រភព ពីឈ្មួញតូចតាច នឹង ប្រជាពលរដ្ឋ ដឹកជញ្ជូន កសិផល ដូចជា ដំឡូង ពោត នឹង ស្វាយ ចេញទៅទឹកដីថៃ ត្រូវបាន លោក សុំ សុវណ្ណារិទ្ធ មេសាខាគយ ខេត្ត រូបនេះ បញ្ជា ឲ្យលោក ទី ប៊ុនឡង់ ដ៍មានឥទ្ធិពល ប្រចាំច្រកព្រំ ខេត្តប៉ៃលិន គាបជំរិត យកលុយក្រៅផ្លូវការ កប់ៗពបក ដោយក្នុងនោះ ឡានផ្លូវ៥ ក្នុង ១ឡាន ២០ម៉ឺនរៀល ឡានកែច្នៃ ក្នុង ១ឡាន ១០ម៉ឺន ឡានយីឌុប ៨០ម៉ឺន រីឯ រឺម៉កម៉ូតូ ៥០០បាទ លុយទាំងនេះ ធ្លាក់ចូលក្នុង ហោប៉ៅ របស់មេគយខេត្ត នឹង មេការិយាល័យគយ ច្រកទ្វារព្រំ ទាំងអស់?។

 

ពាក់ព័ន្ធ អំពើពុករលួយ ដែលត្រូវបានគេ ទម្លាយចេញនេះ ក្នុងការកិបកេង ចំណូរពន្ធរដ្ឋ រាប់ម៉ឺនដុល្លារនេះ អង្គភាព CSN យើងខ្ញុំ គ្រាន់តែធ្វើការ លើកឡើង មកធ្វើការផ្សាយ ជាខ្លះៗ តែប៉ុណ្ណោះ នៅមានឯកសារ ជាច្រើនទៀត ដែលត្រូវ បញ្ចេចផ្សាយ នៅពេលក្រោយៗទៀត។

 

ជុំវិញបញ្ហានេះ ត្រូវបានប្រជាពលរដ្ឋ នឹង ឈ្មួញតូចតាច ធ្វើការរិះគន់ នឹង ដាក់ការសង្ស័យ ផងដែរថា ទាំងនេះទំនងជា មានការបើកដៃ ពីសំណាក់ លោក គុណ ញឹម ដែរជា អគ្គនាយកដ្ឋានគយ នឹង រដ្ឋាករ កម្ពុជា ជាមេកើយ ផ្ដល់ឱកាស ឲ្យមេសាខាគយ ដ៍មហិមា ទាំង២ រូបនេះ ច្បាមកើបប្រមូលលុយ ពីឈ្មួញរកស៊ី ទុច្ចរិត នឹង ឈ្មួញរកស៊ី ស្រប់ច្បាប់ ថែមទាំង គាបជំរិត ច្របាច់ក ពីឈ្មួញតូចតាច នឹង ប្រជាពលរដ្ឋ ដឹកកសិផល ផងដែរហើយ ទើបបុគ្គល សុំ សុវណ្ណារិទ្ធ នឹងបុគ្គល ទី ប៊ុនឡង់ មិនខ្លាចញញើត ក្នុងការប្រព្រឹត្ត អំពើពុករលួយ នឹង មិនខ្លាចញញើត អង្គភាព ប្រឆាំង អំពើពុករលួយ ដែលមាន ឯកឧត្តម បណ្ឌិត ឧម យិនទៀង ជាប្រធាន បែបនេះ។

 

ជាវិញបញ្ហា ខាងលើនេះ ត្រូវបានឈ្មួញតូច,ធំ នឹង មន្ត្រីរាជការ នៅខេត្តប៉ៃលិន បានលើកឡើងថា បញ្ហាដ៍រសើបនេះ មិនគួរលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង ឯកឧត្តម បណ្ឌិត ឧម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មើលរំលង បុគ្គល សំ សុវណ្ណារិទ្ធិ ប្រធានសាខាគយខេត្ត នឹង លោក ទី ប៊ុន ឡង់ ប្រធានគយ ច្រកព្រុំ នោះទេ។ តែទោះយ៉ាងណា ប្រជាពលរដ្ឋ ដឹកកសិផល ទៅថៃ ស្នើសុំ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹង ឯកឧត្តម បណ្ឌិត ឧម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដោយដាក់ ការអង្កេត នឹងពិនិត្យមើល ទៅលើបុគ្គល មេសាខាគយ នឹង រដ្ឋាករ ខេត្តប៉ៃលិន បច្ចុប្បន្ន ដែលជាប់ មានរឿងអាស្រូវ ពីខេត្តមណ្ឌលគិរី រហូតមកដល់ ខេត្តប៉ៃលិននេះ ជាបន្តបន្ទាប់ ផងទាន។

 

ព្រោះថា ករណី ប្រធានសាខាគយខេត្ត នឹង អនុប្រធានក្ដាប់រួម ការិយាល័យច្រកព្រុំ ត្រូវបាន បែកធ្លាយហើយ ល្បីថា សូម្បីតែប្រជាពលរដ្ឋ នឹង អាជីវករ រកស៊ីដឹក ដំឡូង ពោត នឹង ស្វាយ ចេញតាមច្រកមួយនេះ ក៍បានរអ៊ូរទាំ ពីបញ្ហាគាបជំរិត តម្រូឲ្យបង់លុយ ក្រៅផ្លូវការ ហៅថា លុយថ្លៃបាយទឹក ក្នុងតម្លៃ កប់ពពក ដែរ។ ហើយច្រកទ្វារ អន្តរជាតិ មួយនេះ ធ្លាប់តែមានទំនិញ ចេញចូល គគ្រឹក គគ្រេង ឥឡូងស្ងាត់ បាត់ទំនិញ ចេញចូល ប្រហែល៥០ ទៅ ៦០% ឯណោះ?។

 

សូមបញ្ជាក់ថា ជុំវិញបញ្ហាខាងលើ បណ្ដាញ ព័ត៌មាន CSN មិនអាចសុំធ្វើការ បកស្រាយបំភ្លឺ ពីលោក សំ សុវណ្ណារិទ្ធ មេសាខាគយ ខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារព្រំ បានទេ រហូតមកថល់ថ្ងៃនេះ ដោយអង្គភាពយើង ធ្វើការទំនាក់ទំនង តាមទូរស័ព្ទ ទៅលោក សំ សុវណ្ណារិទ្ធ នឹង លោក ទី ប៊ុនឡង់ ចូល ២-៣ ដង គ្មានអ្នកលើកទទួលទេ៕

 

សូមជួយស៊ែរព័ត៌មាននេះផង: