គួរឲ្យរន្ធត់ខ្លាំងណាស់ ម៉ូតូនឹងម៉ូតូ ប៉ះគ្នា ខ្ទាតចូល ក្រោមរថយន្តធុនធំ កិនស្លាប់អ្នកបើកបរ នឹង ស្ត្រីម្នាក់រួមទាំងកូនក្នុងពោះផងដែរ. !

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៤កើត ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៨

 

ខេត្តកណ្ដាល ៖ បើតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកពញាឮ បានឲ្យដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងរ វាងម៉ូតូ និងម៉ូតូ បុកគ្នា ហើយខ្ទាត ចូលទៅក្រោម រថយន្ត ធុនធំ បណ្តាលឲ្យកិនស្លាប់ ចំនួន ៣នាក់ { កូនក្នុងពោះ ១នាក់ } នឹងក្មេងស្រីតូចម្នាក់ របួសធ្ងន់ នឹង របួសស្រាល​ ៣នាក់ { ប្រុស } រីឯម៉ូតូ ទាំង ២គ្រឿង រងការខូចខាត យ៉ាងធ្ងន់ធ្ង ចំណែករថយន្ត ធុនធំ ១គ្រឿង រងការខូចខាតស្រាល ។

ហេតុការណ៍នេះ បានកើតឡើង កាលពី ថ្ងៃសុក្រ ៤កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស ក័ព-ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង១៨ នឹង ៥០ នាទីនៅលើកំណាត់ផ្លូវ ជាតិលេខ៥ ស្ថិតនៅ ចន្លោះគីឡូម៉ែត្រ ៣៦-៣៧ ស្ថិតក្នុង ភូមិអំពិល ដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

 

បើតាមប្រភព ព័ត៌មាន ច្បាស់ការមួយ ពីអ្នកនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខាងលើ គេបានឃើញ មានម៉ូតូ ១គ្រឿង ម៉ាកស៊ុយ សាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CW .9392 បើកបរ ដោយឈ្មោះ ធ្លក សុផល ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិ ស្រែចិន្ដា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទិសដៅ ពីកើត ទៅលិច លុះមកដល់កន្លែងកើតហេតុ បានឡើងវ៉ា រថយន្តធំ ខាងលើ ហើយជ្រុលទៅប៉ះ ដៃចង្កូត ជាមួយម៉ូតូ ១គ្រឿងទៀត បណ្ដាលឲ្យដួល ត្រូវបាន រថយន្ត កិនស្លាប់ នៅនឹងកន្លែង តែម្ដង។

រីឯប្រពន្ធ រួមដំណើរជាមួយ ឈ្មោះ ចាន់ សុខឃីម មិនបានដឹងអាយុ មានទីលំនៅ ជាមួយគ្នា ស្លាប់ទាំងកូនក្នុងផ្ទៃ នឹង កូនរួមដំណើរ ម្នាក់ទៀត មិនស្គាល់ ឈ្មោះ របួសធ្ងន់ បានបញ្ជូន ទៅមន្ទីរពេទ្យ គុន្ធបុប្ផា។

ចំណែកម៉ូតូ ១គ្រឿងទៀត មុនពេលកើតហេតុ គេឃើញបើកបរ ដោយឈ្មោះ ឆួ ឆាងឈុន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិកំពង់ចុះវា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទិសដៅ បញ្ច្រាសទិសគ្នា ពីលិច ទៅកើត { របួសស្រាល }។ ហើយអ្នករួមដំណើ ជាមួយ ២នាក់ ទី១,មាន ឈ្មោះ ណែម សុខាវីត ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល { របួសស្រាល } នឹង ទឹក, មានឈ្មោះ ប៉ាន កុសល ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល { របួសស្រាល } អ្នកទាំង៣ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកពញាឮ ។

គួរបញ្ជាក់ថា ម៉ូតូទាំង ២គ្រឿង បានប៉ះគ្នា បណ្ដាលឲ្យ អ្នកបើកបរម៉ូតូ ម៉ាកវីវ៉ា នឹង ស្ត្រីមានផ្ទៃពោះម្នាក់ ជាអ្នករួមដំណើរ នឹងកូនក្នុងពោះ បានស្លាប់ ភ្លាមៗ នៅនឹង កន្លែង កើតហេតុ ខណ:ម៉ូតូ ទាំង២គ្រឿង ប៉ះគ្នាពេញទំហឹង ហើយខ្ទាតទៅចូល ក្រោមរថយន្ត ធុនធំ ១គ្រឿង ម៉ាក { Hyundai } ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 9354 ជាប្រភេទ ដឹកទំនិញ ធុនធំ ដែលកំពង់បើកបរ ក្នុងទិសដៅ ពីកើតទៅលិច ដោយ ឈ្មោះ ព្រាប ធា ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ច ធ្វើការ { ឃាត់ខ្លួន } បច្ចុប្បន្នជំនាញ កំពង់បន្តនិតិវិធី៕

សូមជួយស៊ែរព័ត៌មាននេះផង: