មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សន្តិសុខ​​រោង​ចក្រ​​រ៉ូ​ស៊ីង​​៦នាក់ ត្រូវ​សន្តិ​សុខ​ដូច​គ្នា​ដាក់​ថ្នាំ​សណ្តំ ចូល​លួច​​យក​​ខោអស់​​២៥.០០០ខោ គិត​​​ទឹក​ប្រាក់​ជាង​​១០​ម៉ឺន​ដុល្លារ​​

រាជធានីភ្នំពេញ ៖ សន្តិសុខ EPM យាមនៅ រោងចក្ររ៉ូស៊ីង ៦នាក់ ដេកសន្លប់ស្តូកស្តឹង ត្រូវគេបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន បន្ទាប់ពីត្រូវ សន្តិសុខដូចគ្នា ដាក់ថ្នាំសណ្តំ ក្នុងកាហ្វេទឹកដោះគោ រួចចូលលួចខោ ក្នុងរោងចក្រ យកអស់ ២៥.០០០ខោ ដែលគិតជា ទឹកប្រាក់ ជាង១០ម៉ឺនដុល្លារ ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ កញ្ញា ដែលរោងចក្រ មានទីតាំង ស្ថិតក្នុងភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

បើតាមប្រធានរដ្ឋបាល ឱ្យដឹងថា រោងចក្ររ៉ូស៊ីង មានសន្តិសុខ យាមប្រមាណ១០នាក់ ក្នុងនោះ០៦នាក់ បានដេកសន្លប់ស្តូកស្តឹង ដោយត្រូវសន្តិសុខ ដូចគ្នា ដាក់ថ្នាំសណ្តំ ក្នុងកាហ្វេទឹកដោះគោ ឱ្យផឹក ហើយចូលលួចខោ ក្នុងរោងចក្រ ដឹកតាមរថយន្ត២គ្រឿង ។

គួរបញ្ជាក់ថា កន្លងមករោងចក្រ រ៉ូស៊ីង ត្រូវចោរឡើងគាស់ដំបូល លួចយកខោអាវ ជាបន្តបន្ទាប់ លុះពេលនេះ សន្តិសុខដាក់ថ្នាំសណ្តំ សន្តិសុខគ្នាឯង លួចយក ខោអស់ទៀត ៕

13100840e1cdc2d985a207a10579

ស្លាកសំគាល់សន្តិសុខដែលត្រូវសន្តិសុខដូចគ្នាដាក់ថ្នាំសណ្តុំ

13100840730ffae49f0f3fa102014

ខោដាក់ក្នុងឡាំងដែលចោរលួចអស់

13100840a9a4e1a36e3339a103620

ដាក់ថ្នាំសណ្តុំក្នុងកាហ្វេទឹកដោះគោ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Share on Facebook