ចិត្តល្អមែន!ពិនិត្យជម្ងឺលោកអ៊ុំសុំទានពិការភ្លែកម្នាក់អត់យកលុយហើយថែមទាំងអោយថ្នាំលេប១ខែអត់យកលុយទៀត!

ឆាកជីវិតមនុស្សយើងមា្នក់ៗពិតជាខ្លីណាស់ ហើយក៏មិនដឹងទៅវិញថ្ងៃណាដែរ។ ដូច្នេះហើយត្រូវអ្វីដែលល្អៗតាមលទ្ធភាពដូចដែលអាចធ្វើទៅបាន។

ពូសុខឿន អាយុជាង៤០ឆ្នាំ បានពិការភ្នែកដោយសារជម្ងឺកញ្ជ្រិលតាំងពីក្មេង។ គាត់មានជម្ងឺលើសឈាមជាប្រចាំ។ ថ្ងៃនេះគាត់ដើរស៊ំទានកាត់ពេទ្យក៏ស៊ំពេទ្យអោយជួយវាស់ឈាមអោយ តែសម្ពាធឈាមធម្មតាដោយសារគាត់លេបថ្នាំទៀងទាត់។ ដល់ពេលគាត់អស់ថ្នាំល្មមឆ្លៀតស៊ំទិញថ្នាំពីពេទ្យទៀត!!!!

ពូអើយពូ!!! អ្នកណាទៅដាច់ចិត្តលក់យកលុយពីពូនោះជូនថ្នាំពូសម្រាប់លេប១ខែ ហើយពេលអស់ថ្នាំមកយកនៅទីនេះទៀតមក អត់គិតលុយទេជួបគ្នាម្ដងទៀតខែក្រោយ!

ប្រសិនបើមានជនពិការ កុមារ ឬ ចាស់ជរាគ្មានទីពឹង….. សរុបមកអ្នកណាក៏ដោយអោយតែច្បាស់ថាគាត់ជាជនទីទាល់ក្រហើយត្រូវការការព្យាបាលផ្នែកសុខភាព, អាចមកទីនេះបានក្រុមគ្រូពេទ្យយើងនឹងជួយព្យាបាលតាមលទ្ធភាពដូចដែលអាចធ្វើទៅបាន!!!!

សូមជួយស៊ែរព័ត៌មាននេះផង: