នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ១១រោច ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៨
ខេត្តព្រៃវែង ៖ ប្រភពរាយការណ៍ ព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា បញ្ហាជម្លោះដីធ្លីដ៍រាំរៃ រវាងប្រជាពលរដ្ឋអាជីវករ លក់បាយម្ហូប នឹងអាជ្ញាធរខេត្ត នៅចំណុច ជាប់ស្ថានីយ៍ ប្រេងឥន្ននៈ សូគីមិច ដែលគេអះអាងថា ជារបស់លោក ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង ភូមិលេខ៤ ឃុំព្រែកខ្សាយ {ខ} ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ អាជ្ញាធរ ខេត្តព្រៃវែង រួមទាំងព្រះរាជអាជ្ញាផងនោះ បានដឹងនាំបញ្ជាកម្លាំងចម្រុះ ចុះអនុវត្តន៍ នៅចំណុចដីខាងលើ បានឈានដល់ ការអនុវត្តន៍ហឹង្សា ទៅលើប្រជាពលរដ្ឋ ទាំងបង្ខំ នឹង ធ្វើការរឹបអូស ឈូសឆាយ នឹងបានហុំព័ទ្ធរបង បានដូចបំណង។
ជុំវិញបញ្ហាជម្លោះដីធ្លី រវាងប្រជាជលរដ្ឋ អាជីវករ លក់បាយម្ហូប ជាមួយនឹងអាជ្ញាធរខេត្ត នៅចំណុចទីតាំង ភូមិ ឃុំ ខាងលើនេះ ប្រជាពលរដ្ឋ ជាច្រើន បានរៀបរាប់ ឲ្យបណ្ដាញ ព័ត៌មាន CSN យើង ដឹងផងដែរថា ដីមួយកន្លែងនេះ ដើមឡើយ ពួកគាត់បានឃើញ បងស្រីឈ្មោះ យន់ សុខា គាត់មកចាក់ដីលប់ជំហុក ហើយគាក់បានកាន់កាប់ថែទាំ នឹង លក់ដូរ នៅលើដីនេះ តាំងពីឆ្នាំ ១៩៩០ រហូតមកដល់ បច្ចុប្បន្ននេះ ដោយកាលនោះ មានរឺម៉ក នឹងឡាន ចេះតែនាំគ្នា មកចតនៅលើដីនេះ ហើយខាងភាស៊ី គេតែងតែមកយកលុយ ថ្លៃភាស៊ី នៅទីនេះ ទើបអ្នកខ្លះ ច្រឡំថា ដីនេះជាដីបេនឡាន នឹង បេនរឺម៉ក តែម្ដង ការពិតមិនមែន បេនរឺម៉ក នឹង បេនឡាន នោះទេ ពាក្យហៅថា បេននេះ គឺពាក្យរបស់អ្នកដំណើរ តែប៉ុណ្ណោះ គាត់នាំគ្នាហៅ តៗគ្នា ។ ហើយពេលនោះ បងស្រីឈ្មោះ យន់ សុខា ក៍មិនបានហាមឃាត់ ឬដេញ រឺម៉ក នឹងឡានឈ្នួល មេសាង មកចតទីនេះដែរ ព្រោះកាលនោះ គាត់និយាយថា បានគេមកចត នៅទីនេះ យើងក៍ស្រួលលក់ដែរ មិននិកស្មានថា មានថ្ងៃនេះទេ។
បងស្រី យន់ សុខា ក៍បានរៀបរាប់ ឲ្យដឹងដែរថា ដីនេះដើមឡើយ គ្មានអ្នកត្រូវការទេ ព្រោះវាជាដីជំហុក គាត់អត់មានកន្លែងលក់ដូ គាត់ក៍បានមកចាក់ដី បំពេញជំហុក រស់នៅកាន់កាប់ថែរក្សា លក់ដូរ តាំងពីឆ្នាំ ១៩៩០ មកដល់បច្ចុប្បន្ន មិនគួរអាជ្ញាធរ នាំគ្នាធ្វើបាបរូបគាត់ ដែលរស់នៅថែរក្សា ២៨ឆ្នាំ មកហើយនេះទេ ។ ហើយបងស្រី យន់ សុខា ដែលអះអាងថា គាត់ជាជនរងគ្រោះ ដោយអាជ្ញាធរ មកប្រើអំពើហឹង្សា គំរាបកហែង នឹងរឹបអូស យកដីដែគាត់ បានកាន់កាប់ នឹងថែរក្សា ជាយូឆ្នាំមកហើយនេះ ពិតជាសាហាវណាស់ គាត់ធ្លាប់តែឃើញ នៅតាមប្រព័ន្ធ សង្គមហ្វេសប៊ុក តែពេលនេះ គឺបានកើតឡើង មកលើរូបគាត់ហើយ។
ប្រភព ពីមហាជន ជាច្រើន ដែលបានឃើញហេតុការណ៍នេះ បាននាំនិយាយ ពីមាត់មួយទៅមាត់មួយ ដោយរិះគន់ ខ្លាំងៗថា កាលអនុវត្តន៍ របស់អាជ្ញាធរ ខេត្តព្រៃវែង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នៅលើដីជម្លោះ នៅត្រោយអ្នកលឿង ខាងកើត ជាប់ការ៉ាស់សាំង សូគីមិច របស់ ឧកញ៉ា ទ្រី ភាព ពិតជាសាហាវមែន ត្រាន់តែប្រជាពលរដ្ឋ មួយគ្រួសារតូច លោកអភិបាលខេត្តព្រៃវែង ដឹកនាំបញ្ជាកម្លាំង សមត្ថកិច្ចចម្រុះ រាប់រយនាក់ ទៅធ្វើបាបចាប់វៃខ្នោះ ប្រហែលទោសក្បត់ជាតិ កោតតែធ្វើទៅរួច ធ្វើនេះស្មើនឹងនាំគ្នា ដុតបំផ្លាញសន្លិកឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ផងដែរហើយ ខណ:ឈានជិតដល់បោះឆ្នោត នាពេលខាងមុខនេះ ព្រោះថា ប្រជាពលរដ្ឋ រងគ្រោះមួយគ្រួសារនោះ ក៍ជាអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ផងដែរ ។
បើតាមការបង្ហើបឲ្យដឹង ពីមន្ត្រី នៃសាលាខេត្តព្រៃវែង មួយរូប ដោយដាក់លក្ខណ៍ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីចុះអនុវត្តន៍ នេះ គឺស្ថិតនៅក្នុងអាថ៌កំបាំង របស់លោក ជា សុមេធី អភិបាលខេត្ត ព្រោះថា លិខិតជូនដំណឹង ធ្វើនៅថ្ងៃទី៣១ ខែ ឧសភា ២០១៨ បញ្ជាឲ្យរុះរើ នឹងឈូសឆាយ ឲ្យបានមុន ថ្ងៃទី៥ ខែមិថុនា ២០១៨ ដល់ថ្ងៃទី០៦ ខែមិថុនា ២០១៨ ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តន៍តែម្តង ដូចជាលឿនពេកហើយ មិនទុក្ខឲ្យពួកគាត់ ដកដង្ហើមសោះ ប្រភពបញ្ជាក់ថា បើតាមច្បាប់ ត្រូវចេញលិខិតជូនដំណឹង ឲ្យបានមុន ១អាទិត្យ ធ្វើបែបនេះ នាំឲ្យមហាជន ដាក់ការសង្ស័យថា ការអនុវត្តន៍ មានអ្នកជម្រុញពីក្រោយ អាចគេសង្ស័យថា ឧកញ៉ា ទ្រី ភាព ជាអ្នកបញ្ជាពីក្រោយ ក្នុងរឿងនេះផង ព្រោះថា កន្លងមក មានលឺល្បី ថាមានក្រុមកូនចៅ លោកឧកញ៉ា ទ្រី ភាព មកសួរទិញដីនេះ ជាច្រើនដងមកហើយ?។
បើតាមការបង្ហើបឡើង របស់មន្ត្រី នៃសាលាខេត្ត ខាងលើ ក៍ប្រហាក់ ប្រហើលអ្វី ដែលប្រជាពលរដ្ឋ ក៍ដូចមហាជនជាច្រើន បានឃើញហេតុការណ៍ នោះផងដែរ ពួកគេបានលើកឡើងថា ដីនេះឈ្មោះ យន់ សុខា ជាអ្នកចាក់ដី រស់នៅថែរក្សា ក៍ប៉ុន្តែ ឈ្មោះ យក់ គង់ ហៅ { ខុម } ដែលតែងតែ ដើរអួតអាងថា ខ្លួនជាអ្នកដើរយក ភាស៊ី ឲ្យលោកឧកញ៉ា ទ្រី ភាព ចិងករណីនេះ ប្រហែលជាឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយ ក្នុងរឿងនេះ ដើរតួសួរទិញមិនបាន ប្រើដៃឲ្យអាជ្ញាធរ ចាត់ការជំនួស។
ជុំវិញករណីខាងលើ អង្គភាព បណ្ដាញ ព័ត៌មាន CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីឯកឧត្តម ជា សុមេធី អភិបាល នៃគណអភិបាលខេត្តព្រៃវែង នឹងលោក យក់ គង់ ហៅ { ខុម } ជុំវិញបញ្ហានេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ធ ធ្វើការទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបកស្រាយ នៅពេលក្រោយ ប្រសិនបើមានប្រតិកម្ម ណាមួយថា ព័ត៌មាន ខាងលើនេះមិនពិត អាចទំនាក់ទំនង់ តាមរយៈលេខទូរស័ព្ទ ដែលមានរត់នៅខាងក្រោម។
សូមបញ្ជាក់ រាល់ការផ្សាយ របស់អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់ការណ៍ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មាននេះ មិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការផ្សាយបកស្រាយឡើងវិញបាន រាល់ម៉ោងធ្វើការ អាចធ្វើការទំនាក់ទំនង មកការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 / 078 55 11 12 ។ បឋម