នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិិិិត្យ ១២រោច ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៨
ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនាឆ្នាំ ២០១៨ នេះ នៅបរិវេណដីមួយកន្លង ស្ថិតភូមិឈើទាល បានប្រារព្ធពិធីបើកការរដ្ឋាន ការសាងសង់ ផ្លូវចាក់បេតុង ប្រវែង ១០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមុខកំពូល ដោយមានកា
រអញ្ជើញចូលរួម ក្នុងពិធីសម្ភោធនាព្រឹកនោះមាន ឯកឧត្តម គង់អៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ឯកឧត្តម តាំង ម៉េងលាង អភិបាលរងខេត្ត លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល រួមមានលោក លោកស្រី សមាជិក សមាជិកា កងកម្លាំងប្រដាប់អាវុធទាំង២ ប្រភេទ នឹង ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋ ប្រមាណ ៨ភូមិ គឺមាន ភូមិព្រែកតាបែន, ភូមិព្រែកថ្មី , ភូមិក្រោម , ភូមិកណ្ដាល , ភូមិលើ ភូមិ, កោះរកា , ភូមិឬស្សីជ្រោយ នឹងភូមិឈើទាល ។
ចាប់ផ្ដើម កម្មពិធី លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ឡើងអានរបាយការណ៍ ស្វាគមន៍ ទៅដល់សមាជិក សមាជិកា ភ្ញៀវកិត្តិយស គណ:អធិបតី នឹងព្រះសង្ឃ ក្នុងអង្គពិធីទាំងមូល បន្ទាប់មក ឯកឧត្តម គង់ អៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ព្រែកអញ្ចាញ អញ្ជើញ ឡើងអានរបាយការណ៍ ស្ដីពីគម្រោងសាងសង់ផ្លូវបេតុង ជាកិច្ចបន្ទាប់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមុខកំពូល អញ្ជើញមានប្រសាសន៍ សំណេះសំណាល ជាមួយសមាជិក សមាជិកា នឹងប្រជាពលរដ្ឋ នឹងបានឡើងបញ្ជាគ្រឿងចក្រ និមិត្តរូបបើកការដ្ឋានសាងសង។
ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមុខកំពូល បានឲ្យដឹងថា ជំហានដំបូងនេះ ចាប់ផ្ដើមធ្វើ ១០០០ម៉ែត្រសិន តាមគម្រោងបន្ត គឺមានប្រវែង ៤៥០០ម៉ែត្រ ចាប់តភ្ជាប់ ពីផ្លូវជាតិ លេខ៦អា លាតបណ្ដោយកាត់ភូមិឈើទាល ភូមិបឹងជន្លេន ទៅទល់ផ្លូវលេខ៦អា ឃុំឬស្សីជ្រោយ ចំណែកថវិកាសាងសង់ ក្រោមការឧបត្ថម្ភ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ៕