ចំណងដៃដ៍ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិ ជាង២៥៥លានដុល្លារ ស្ថាបនាផ្លូវជាតិលេខ៦អា ប្រវែងជាង ២៤៨ គីឡូម៉ែត្រ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }                   ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ                     បណ្ដាញ ព័ត៌មាន { CSN }

ចេញផ្សាយថ្ងៃ អង្គារ៍ ១៤រោច ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០១៨

ភ្នពេញ៖ កំណាត់ផ្លូវជាតិលេខ៦អា ដែលមានប្រវែង ២៤៨.៥៣ គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាបអង្គរ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះហើយ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

ពិធីសម្ពោធកំណាត់ផ្លូវ ១ខ្សែនោះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយពិធីនេះក៏មានការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មានលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង ប្រជាពលរដ្ឋ ដ៏ច្រើនកុះករផងដែរ។

ផ្លូវ១ខ្សែ ដែលមានប្រវែង ២៤៨.៥៣គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ក្នុងការសាងសង់ ប្រមាណ ២៥៥.០២លាន ដុល្លារ អាមេរិក ជាហិរញ្ញប្បទានសម្បទាន របស់ចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិ បាលកម្ពុជា ប្រមាណ ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ពន្ធអាករ រួមទាំងសួយសារ។

កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើម ពីខែ ឧសភា ឆ្នាំ២០១៣ និង បញ្ចប់នៅខែ កក្កដា ឆ្នាំ ២០១៧ កន្លងទៅនេះ។ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចបានដាក់ចេញ នយោបាយសាង សង់ផ្លូវ គឺជាបញ្ហាអាទិភាពព សម្រាប់រួមចំណែក ក្នុងការកសាងប្រទេស និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ដូច្នេះកំណាត់ផ្លូវជាតិលេខ៦ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាតិ និង ប្រជាជនកម្ពុជា ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា៕

សូមជួយស៊ែរព័ត៌មាននេះផង: