មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សាហាវមែន! ម៉ូតូ នឹង ម៉ូតូ ព្រលះគ្នា បណ្ដាលឲ្យលោកតាម្នាក់ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ៣កើត ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០១៨

បន្ទាយមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ ដ៍រន្ធត់មួយ បានកើតឡើង រវៀងម៉ូតូ នឹង ម៉ូតូ បានព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យលោកតា វ័យចំណាស់ ៧៣ម្នាក់ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ហេតុការណ៍​នេះ បានកើតឡើង កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ នឹង ៣៥នាទីយប់ នៅចំណុច { B3 } ក្នុងដីបរិវេណ កាសុីណូ { ផ្កាយប្រាំ } ស្ថិតនៅភូមិក្បាលស្ពាន១  សង្កាត់ / ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភព អ្នកបានឃើញហេតុការណ៍ បសនឲ្យដឹងថា មុបពេលកើតហេតុ គេបានឃើញម៉ូតូ ម៉ាក { CBR } ពណ៌ស បានយ៉ាងលឿន ហើយរ៉េចង្កូត ទៅប៉ះដៃចង្កូត ម៉ូតូ ម៉ាក Honda ពណ៌ខ្មៅ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ បន្ទាយមសនជ័យ 1F 5364 បើបរដោយ លោកតាវ័យចំណាស់ អាយុ ៧៣ឆ្នាំម្នាក់ ពេញទំហឹង បណ្តាលឲ្យ លោកដួលម៉ូតូ បោកក្បាល លើផ្លូវបេតុង ស្លាប់ភ្លាមៗ តែម្ដង រីឯម៉ូតូបង្ករ ក្រោយពីកើតហេតុ បើកម៉ូតូ រត់គេចខ្លួនបាត់ស្រមោលឈឹង។

ប្រភពបានបន្ត ឲ្យដឹងទៀតថា ជនរងគ្រោះ មានឈ្មោះ សាំង គីមលាង ភេទប្រុស អាយុ ៧៣ឆ្នាំ  បច្ចុប្បន្នមានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមសនជ័យ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម។

ហេតុការណ៍នេះ ក្រោយពីកើតហេតុ គេបានឃើញកម្លាំងអន្តរាគមន៍ វរ:៩១១ និង កម្លាំងនគរបាល ប៉ុស្តិ៍បឹងសាគូ  បានចុះមកដល់ កន្លែងកើតហេតុ បានពិនិត្យឃើញថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ទៅហើយ ក្រោយមកក៍បាន ទំនាក់ទំនង ទៅកម្លាំងសមត្ថកិច្ចជំនាញ សណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះមកធ្វើការវាដ់វែង នៅកន្លែងកើតហេតុផងដែរ។

រីឯសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ច វាស់វែងនឹងធ្វើកំណត់ហេតុរួច ក៍បានធ្វើការប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ហើយត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ បង្អែកប៉ោយប៉ែត { ដីថ្មី } ដឹកយកទៅគេហដ្ឋាន ផងដែរ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក្ខ នៅអធិការដ្ឋាន នគរនគរបាលក្រុង ក្រុងប៉ោយប៉ែត ដើម្បីបន្តទៅតាមនិតិវិធីច្បាប់៕ អត្ថបទ នឹង រូបភាព ដោយលោក រ៉ម សាវី ប៉ោយប៉ែត

 

Share on Facebook