ប្រជាពលរដ្ឋ​គាំទ្រ លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ ចាត់វិធានការ​ទៅលើលំនៅដ្ឋាន សង់រំលោភលើដីផ្លូវសាធារណ: .!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ៥កើត ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨

 

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ប្រមាណ ២០០គ្រួសារ ដែលធ្លាប់ នាំគ្នាតវ៉ា សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ បើកផ្លូវ ខណ:ម្ចាស់ផ្ទះមួយកន្លែង បិទផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ ចេញចូល ផ្ទះរបស់ពួកគាត់ កន្លងមក ឥឡូវមានសង្ឃឹម បណ្ដើៗហើយ ដោយមានការយកចិត្តទុក្ខដាក់ ពីលោក សាន ស៊ានហូ អភិបាល នៃគណអភិបាល ក្រុងប៉ោយប៉ែត។

 

ពាក់ព័ន្ធបញ្ហានេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានចុះទៅជួប សំណេះ សំណាល ជាមួយបងប្អូន ប្រជាពលេដ្ឋ ទាំងប្រមាណ ២០០គ្រួសារ ដែសុំឲ្យអាជ្ញាធរ ជួយដោះស្រាយកន្លងមកនោះ លោក សាន ស៊ានហូ បានមានប្រសាសន៍ថា ករណីនេះ នឹងមានវិធានការ ដោះស្រាយ ជាមួយម្ចាស់ផ្ទះ បិទផ្លូវនោះ ជូនប្រជាពលរដ្ឋ ផងដែរ។

 

ក្នុងឱកាសនោះ លោក សាន ស៊ានហូ បានបន្ត ឲ្យដឹងថា ចំពោះសំយ៉ាបផ្ទះ និង ផ្ទះមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់ការធ្វើដំណើរ មិនអាចចេញចូលផ្ទះ របស់ពួកគាត់បាននោះ គឺត្រូវតែឲ្យរុះរើ និង ថយទៅក្រោយ ព្រមទាំងរុះរើខ្សែរភ្លើង ផងដែរ ដើម្បីឲ្យមានភាព ងាយស្រួលក្នុងការបញ្ជៀស រាល់ការកើតមាន ហានិភ័យផ្សេងៗ ដែរបសនកើតឡើង។

 

លោកបានបន្តទៀតថា លោកនិងជួយជាផ្លូវ បេតុងដល់បងប្អូន ពលរដ្ឋខាងលើនេះ លោកនឹងចេញ ជាសុីម៉ង់ត៍ ដែក ថ្ម ខ្សាច់ និង បង្គោលភ្លើង ក៍ប៉ុន្តែលោកសុំឲ្យបងប្អូន ប្រជាពលរដ្ឋ មានការចូលរួម ចេញជាកម្លាំង តាមមុខផ្ទះ រៀងខ្លួន ហើយរួមគ្នាជួយចេញ ថ្លៃដាក់លូ ដោយខ្លួនឯង ផងដែរ។

 

ចំណែកលោក សែម វីរៈ មេភូមិក្បាលកោះ បានឱ្យដឹងថា ចំពោះការស្នើសុំ របស់បងប្អូនពលរដ្ឋ ខាងលើ គឺលោកនិងជួយពន្លឿន នូវអ្វីដែល ដែលលោក អភិបាលក្រុង បានដាក់បញ្ជា ឲ្យលោកបើកការប្រជុំ ជាមួយប្រជាពលរដ្ឋ លោកនិងធ្វើឲ្យបានលឿនបំផុត តាមការដោះស្រាយ របស់លោក អភិបាលក្រុង។

 

ក្រោយពីលោក សាន ស៊ានហូ អភិបាលក្រុង បានទៅជួបពលរដ្ឋ ទាំង២០០ គ្រួសារ ក៍បានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាសហការ ជាមួយអាជ្ញាធរ ដោយតាមផ្ទះនិមួយៗ ដែលបានតសំយ៉ាប មុខផ្ទះ មកប៉ះពាល់លើផ្លូវ ត្រូវកាត់ចេញ និងផ្ទះមួយចំនួនទៀត បានសង់ប៉ះពាល់ផ្លូវ ត្រូវរំកិលថយក្រោយ ម្នាក់បន្តិចៗ ។ ហើយខណ:នោះផងដែរ ពលរដ្ឋទាំងអស់ ក៍បានព្រមព្រៀងគ្នា និងធ្វើតាមវិធីដោះស្រាយ របស់លោក អភិបាលក្រុង នឹងសន្យាសហការ ជាមួយអាជ្ញាធរ ដោយរីករាយផងដែរ។

 

ខណ:ក្នុងការ ជួបសំណេះសំណាល ពីសំណាក់ លោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត ជាមួយប្រជាពលរដ្ឋ នាពេលនោះ គេសង្កេតឃើញ ប្រជាពលរថ្ឋ ទាំង២០០ គ្រួសារ សម្ដែងការគាំទ្រ នឹងសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលមាន វត្តមាន របស់លោក អភិបាលក្រុងប៉ោយប៉ែត បានចុះមកដោះស្រាយ ជូនពួកគាត់ ឲ្យមានផ្លូវធ្វើដំណើរ ចេញចូល បានស្រួល បែបនេះ ហើយថែមទាំងបាននែនាំ ឱ្យពួកគាត់ គិតពីហានិភ័យ ផ្សេងៗ ដូចជាករណីអគ្គីភ័យ ជាដើម។ល។ ហើយថែមទាំង បានជួយផ្លូវបេតុង រួមនិងបង្គោលភ្លើង សម្រាប់ពួកគាត់ថែមទៀតផង។

 

ខណ:នោះ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ដល់លោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត ដែលតែងតែ រកដំណោះស្រាយ ដោយតម្លាភាព នឹងស្មើភាពគ្នា ជូនដល់ពួកគាត់ ក៍ដូចជាកូនចៅ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ទាំងមូលផងដែរ៕ ដោយ លោក រ៉ម សាវី ប្រចាំក្រុងប៉ោយប៉ែត

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author