ក្រោមការចង្អុលបង្ហាញ ពីលោក អាត់ ខែម ស្នងការនគរបាលខេត្ត លោក សៅ សារឿន អធិការនគបាលស្រុកថ្មគោ ដឹកនាំកម្លាំងចុះបង្ក្រាប ការចែកចាយ នឹងប្រើប្រាស់គ្រឿងញៀន បានជាបន្តបន្ទាប់.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ៥កើត ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨

 

បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីត៍ទោ អាត់ ខែម ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ទោ សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិគោកព្រេច ដោយឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាជួញដូរ ចែកចាយ គ្រឿងញៀន និង អ្នកប្រើប្រាស់ចំនួន ២នាក់ប្តី ប្រពន្ធ មានឈ្មោះ ម៉ូវ សឹុង ហៅ { ហម សឹុង } ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ { ប្តី } នឹងឈ្មោះ គយ ច្រឹប ភេទស្រីអាយុ ៥៨ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជា { ប្រពន្ធ } ។

 

ដោយក្នុងនេះ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាល ស្រុកថ្មពួក ដកហូតបាន នូវវត្ថុតាង មួយចំនួន រួមមាន: ទី១, ថ្នាំញៀន ម្សៅពណ៍ស ចំនួន ២២ ថង់តូច និង ប្រភេទ គ្រាប់ចំនួន ១៣៥គ្រាប់ និង ទូរស័ព្ទចំនួន ៣គ្រឿង ដែកកេះ ចំនួន១ អាវុធកែឆ្នៃ ចំនួន ១ ដើម កូនកាំបិតស្នៀត ចំនួន២ ផងដែរ ។

 

បន្ទាប់មក នៅថ្ងៃតែមួយ វេលាម៉ោង១០ នឹង ១៩នាទី កម្លាំងសមត្ថកិច្ច បានបន្តឃាត់ខ្លួន មុខសញ្ញាប្រើប្រាស់សារធាតុញៀន បានចំនួន ១០នាក់បន្ថែមទៀត ក្នុងនោះ ជនសង្ស័យ មានឈ្មោះ ទី១, ឈ្មោះ ផៅ ខឿត ភេទប្រុស អាយុ ២៧ឆ្នាំ ទី២-ឈ្មោះ សាប់ សៀន អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ សឺត មាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ទី៤-ឈ្មោះ ធឿន ថី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ជាមួយគ្នា ទី៥-ឈ្មោះ ដឿន ដា ភេទប្រុស អាយុ២២ឆ្នាំ ទី៦-ឈ្មោះ ជា ជេន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ជាមួយគ្នា ទី៧- ឈ្មោះ ខាវ ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ទី៨-ឈ្មោះ រ៉ាយ បារាំង ហៅប្រាំង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ទី៩-ឈ្មោះ ស តុលា ភេទប្រុស អាយុ១៧ឆ្នាំ នឹងទី១០-ឈ្មោះ ភ្លឿយ ណឿត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ជាមួយគ្នា បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ក៏ឃើញមានជាប់សារធាតុញៀនតែម្តង ។

 

គួររំលឹកផងដែរថា ចាប់តាំងពីលោក វរសេនីយ៍ទោ សៅ សារឿន ឡើងកាន់តំណែង ជាអធិការ នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក គេបានសង្កេតឃើញ លោកវរសេនីយ៍ទោ សៅ សារឿន បានបញ្ចេញស្នាដៃ បង្ក្រាបករណីជួញដូរ នឹងប្រើប្រាស គ្រឿងញៀន បានជាបន្ត បន្ទាប់ ។ ជាក់ស្ដែង ដូចជាថ្ងៃនេះអញ្ចឹង ផងដែល។ ហើយជនសង្ស័យ ទាំងអស់ ក្រោយពីសមត្តកុច្ច ឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាន ម៊នគរបាល ស្រុកថ្មពួក បញ្ជួនទៅការិយាល័យជំនាញ ខេត្ត ដើម្បីបន្តទៅតាមនិតិវិធី ផងដែរហើយ៕ ដោយលោក រ៉ម សាវី ប្រចាំខេត្តបន្ទាយមានជ័យ

សូមជួយស៊ែរព័ត៌មាននេះផង: