លោក យឿង មោះ នាយរងការិយាល័យទំនាក់ទំនងព្រុំដែន នឹងលោក ជេត សោម ប្រធានស្នាក់ការសន្តិសុខ ៨៨៨ ល្បីថាជាមេឈ្មួញដ៍មានឥទ្ធិពល ក្នុងការនាំធ្យូងឆ្លងដែន ដោយមានការសម្រប់សម្រួល ពីលោក ញឹក ប៊ុនលេខ មេស្នាក់ការគយបឹងត្រកួន.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ៦កើត ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៨

បន្ទាយមានជ័យ ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក ញឹក ប៊ុនលេខ ប្រធានស្នាក់ការគយ នឹងរដ្ឋាករ ច្រកតំបន់បឹងត្រកួន បើកដៃឲ្យមន្ត្រីក្រោមឱវាទ ឃុបឃិតជាមួយឈ្មួញ បំផ្លិចបំផ្លាញ​ព្រៃឈើ មិនទាន់គ្រប់អាយុ យកមកធ្វើធ្យូងខុសច្បាប់ នាំចេញទៅប្រទេសថៃ ថ្នូរទៅនឹង លាភសក្ការៈ​ យ៉ាងក្រាសក្រែល។

ពាក់ព័ន្ធបញ្ហាកាប់ឈើ មិនទាន់គ្រប់អាយុ យកមកដុតធ្យូងនេះ ក៍មានការរិះគន់ ពីមហាជនជាច្រើនផងដែរថា ដោយសាតែ មានឈ្មួញ ដើរជំរុញ គាងគរ ឲ្យពលរដ្ឋចូលកាប់បំផ្លាញព្រៃឈើ មកកែច្នៃ ធ្វើជាធ្យូងយកមកលក់ ឲ្យក្រុមឈ្មួញទាំងនោះ ទើបធ្វើឲ្យព្រៃឈើ ទាំងតូច ទាំងធំ វិនាសហិនហោច មិនថាព្រៃរបស់រដ្ឋ មិនថាព្រៃសហគមន៍ ឬព្រៃដែនអវិរក្ស ជំរកសត្វព្រៃ។ល។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចម្នាក់ សុំមិនមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ ខាងការិយាល័យបរិស្ថាន ស្រុកថ្មពួក បានឃាត់រថយន្តដឹកធ្យូង របស់ក្រុមឈ្មួញ ដែលបម្រុងដឹកចេញទៅប្រទេសថៃ បានចំនួន ៤គ្រឿង នឹងបានធ្វើការអប់រំណែនាំ មិនឲ្យកាប់បំផ្លាញ ព្រៃឈើផងដែរ ហើយក៍បានឲ្យក្រុមឈ្មួញទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់ នឹងមិនឲ្យមាននាំធ្យូង ទៅក្រៅប្រទេសផងដែរ ក៍ប៉ុន្តែ! មិនយូប៉ុន្មាន គេសង្កេតឃើញ ឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូន​លើសមុន កាលពីមុនឃាត់ធ្វើកិច្ចសន្យា ទ្វេដង​ នេះគេហៅថា { កណ្ដុរ ស្គាល់ចិត្តឆ្មា } ។

ប្រភពបន្តថា ព្រោះតែ កណ្ដុរ ស្គាល់ចិត្តឆ្មាច្បាស់នេះហើយ បានជាថ្មីៗនេះ ឈ្មួញបន្តដឹកជញ្ជួនធ្យូង យកទៅលក់ឲ្យឈ្មួញថៃ ដឹកចេញតាមច្រកតំបន់ { បឹងត្រកួន } និង ច្រករបៀង មួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង នឹង យ៉ាងអនាធិបតេយ្យ ទាំងនេះបើគ្មានការសម្រប់សម្រួល ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ នៅប្រចាំការមុខច្រក នឹងលោក ញឹក ប៊ុនលេខ ប្រធានស្នាក់ការគយនឹងរដ្ឋាករ ប្រចាំច្រកបឹងត្តកួន ថ្នូរទៅនឹងលាភសក្ការ:ទេ ក៍ឈ្មួញទាំងនេះ មិនអាចដំណើរការ ធ្វើសកម្មភាព ដឹកជញ្ជូនចេញទៅថៃ បានរលូន ដូចអ្វើដែលយើងបានឃើញនេះដែរ គឺគ្មានការបង្ក្រាប នឹង ទប់ស្កាត់ អ្វីទាំងអស់។

ប្រភពបានបន្តឲ្យដឹងទៀតថា ធ្យូងនេះត្រូវបានក្រុឈ្មួញ នាំចេញ ទៅថៃ តាមរថយន្ត នឹង តាមគោយន្តកន្ត្រៃ ក្នុង១ថ្ងៃៗ បន្តកន្ទុយគ្នា ដូចហែកឋិន ។ ហើយមេឈ្មួញ ដែលរកសុីមុខរបរនាំធ្យូង ចេញទៅប្រទេសថៃ តាមច្រកតំបន់បឹងត្រកួននេះ គឺមានចំនួន ៣នាក់ ដែលកំពុងធ្វើសកម្មភាពសព្វថ្ងៃ ដ៍មានឥទ្ធិពលជាងគេ មានដូចជា ទី១, លោកវរសេនីយ៍ឯក  យឿង មោះ មានតួនាទីជា នាយរងការិយាល័យ ទំនាក់ទំនង ព្រំដែនកម្ពុជា ,ថៃ ទទួលទិស ស្រុកស្វាយចេក និង ស្រុកថ្មពួក ទី២: លោក ជេត សោម មេស្នាក់ការសន្តិសុខ ៨៨៨ ប្រចាំច្រកតំបន់ { បឹងត្រកួន } ទី៣ , { មិនស្គាល់អត្តសញ្ញាណ } ដោយគ្រាន់តែដឹងថា ជាម្ចាស់ស្តង់ដំឡួ គឺជាឈ្មួញនាំធ្យូង ទាំងនោះផងដែរ។

ប្រភពមួយផ្សេងៗទៀត ក៍បានលើកឡើងថា ធ្យូងដែលអាចនាំចេញ ទៅប្រទេសថៃ តាមច្រកតំបន់ { បឹងត្រកួន } រាល់ថ្ងៃនេះ ឈ្មួញមិនអាចរំលង លោក ញឹក ប៊ុនលេខ ប្រធានស្នាក់ការគយ និង រដ្ឋាករ ច្រកតំបន់បឹងត្រកួន និង មន្ត្រីស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ដែរឈជើង ប្រចាំនៅច្រក ខាងលើនេះបានទេ។ ហើយបើមិនមានការបើកដៃ ពីសំណាក់មន្ត្រី ពុករលួយ ពាក់ព័ន្ធមួយចំនួននោះ ក៍ក្រុមឈ្មួញទាំងនោះ មិនអាចដឹកជញ្ជួនធ្យូង ចេញទៅប្រទេសថៃ បានដោយសេរី យ៉ាងដូច្នេះទេ ។

ករណីនេះផងដែរ ក៍មានមជ្ឍដ្ឋាន នានា ជាច្រើន បានរិះគន់ យ៉ាងខ្លាំៗ ទៅលើលោក យឿង មោះ និង លោក ជេត សោម រួមទាំង លោក ញឹក ប៊ុនលេខ ផងដែរថា ខ្លួនជាមន្ត្រីយុត្តិធម៍ ស៊ីប្រាកខែរដ្ឋ មិនគួរណា បម្រើផលប្រយោជន៍ឲ្យឈ្មួញ កាងបទល្មើស មិនធ្វើការទប់ស្កាត់ នឹងបង្ក្រាបបែបនេះទេ។ ហើយមិនតែប៉ុណ្ណោះ ក៍មានមន្ត្រី មួយចំនួនខាងលើ រកសុីបទល្មើស ដែលច្បាប់បានហាមឃាត់នេះ ទៅទៀត។

ជុំវិញបញ្ហាខាងលើនេះ កាលពីរសៀល ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៨ នេះ អង្គភាព CSN យើង បានសុំការបកស្រាយបំភ្លឺ ពីលោក ជេត សោម តាមទូរស័ព្ទ ផងដែរ ក៍ប៉ុន្តែ លោកបានបដិសេធថា លោកមិនមែនជាថៅកែ ឬមេឈ្មួញនោះទេ គឺលោកគ្រាន់តែ ជាអ្នកមើលការខុសត្រូវ ឲ្យគេតែប៉ុណ្ណោះ ។ ហើយលោកមិនបានប្រាប់ថា ធ្យូងនោះ ជារបស់អ្នកណានោះទេ លោកគ្រាន់តែបន្តថា សព្វថ្ងៃនេះ ធ្យូងនាំចេញ តាមច្រកតំបន់ { បឹងត្រកួន } មិនបានញឹកញាប់នោះទេ គឺចេញតាមច្រករបៀង ច្រើនជាង បើចេញតាកច្រក តំបន់បឹងត្រកួន គឺក្នុងមួយថ្ងៃៗ មានត្រឹម តែ៥ឡាន ទៅ ៦ឡាន តែប៉ុណោះ យូរៗទើបគយ ឲ្យចេញតាមច្រកតំបន់នេះម្តង ។

ដោយឡែក លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រក { បឹងត្រកួន } ហើយនិងលោក យឿង មោះ នាយរងការិយា ទំនាក់ទំនងព្រំដែន កម្ពុជា,ថៃ ទទួលទិស ស្រុកស្វាយចេក និង ស្រុកថ្មពួក បណ្ដាញព័ត៌មាន CSN យើង មិនអាចសុំធ្វើការបំភ្លឺជុំវិញការចោទប្រកាន់ ខាងលើនេះបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ហើយក៍មិនមានពាក់ព័ន្ធ ទៅនឹងផ្នែកនយោបាយណាមួយដែរ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ នឹងយោង ទៅតាមឯកសារ មួយចំនួនតែប៉ុណ្ណោះ ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត គឺអាចធ្វើលិខិតប្ដឹង មកកាន់ ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ឡើងវិញបាន រាល់ម៉ោងធ្វើការ អាចធ្វើការទំនាក់ទំនង មកការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 / ៕ { ព័ត៌មានបឋម }

សូមជួយស៊ែរព័ត៌មាននេះផង: