មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រាសាទកំពូល៣ ខ្លោងទ្វារច្រកព្រុំដែនប៉ោយប៉ែត ត្រូវបានកាត់ផ្ដាច់នឹងស្ទូច ត្រៀមយកដាក់រង្វង់មូលថ្មី ក្រុងប៉ោយប៉ែត.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ៧កើត ខែ បឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០១៨

 

បន្ទាយមានជ័យ ៖ ខ្លោងទ្វារ​ប្រាសាទកំពូលបី ច្រកអន្តរជាតិក្រុងប៉ោយប៉ែត ត្រូវបានកាត់ផ្ដាច់ នឹងស្ទូចមករក្សាទុក្ខ រង់ចាំយកទៅដាក់ កន្លែងរង្វង់មូលថ្មីហើយ កាលពីព្រឹក ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៨ នេះ ខណ:នោះ គេបានសង្កេតឃើញ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ រៀបចំពិធី ទៅតាមប្រពៃណី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងការកាត់ នឹងស្ទួច ប្រាសាទកំពូលបីនោះផងដែរ។

 

ក្នុងឱកាសនោះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៍បានមានប្រសាសន៍ ឲ្យបណ្ដាញព័ត៌មាន CSN យើងដឹងថា ថ្ងៃនេះក្រុមការងារ បានត្រឹមតែកាត់ និងស្ទូច ក្បាលប្រសាទតែប៉ុណ្ណោះ ព្រោះតួប្រាសាទ ក្រុមជាងនៅមិនទាន់ បានកាត់នៅឡើយនោះទេ ដោយសារវាមានការលំបាក ក្នុងការកាត់ ហើយត្រូវចំណាយពេលយូរ ដូច្នេះ គឺទុកឲ្យជាងធ្វើការ កាត់ជាបណ្តើៗ ប្រហែលអាចនិងសប្តាហ៍ក្រោយ ទើបអាចស្ទូចបាន បីចំណែកទៀត។

 

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា ការកាត់ប្រសាទកំពូលបីនេះ គឺលោកមិនទាន់បានយកទៅទុក្ខ នៅកន្លែងរង្វង់មូល ដែលជាកន្លែងថ្មី របស់ប្រសាទ ដែលត្រូវសាងសង់ ជារង្វង់មូលថ្មី នៅឡើយទេ ព្រោះថា នៅឲ្យជាកែលំអរ រចនាបទប្រាសាទ ឲ្យមានរូបរាងស្អាត ទៅតាមរចនាបទ ប្រសាទខ្មែរយើងនានា គឺមិនអាចលើកទៅដាក់ ភ្លាមៗបាននោះទេ ព្រោះការចាក់ជើងក្រោម ប្រកបដោយរចនាបទប្រសាទបុរាណខ្មែរ នៅមិនទាន់រួចរាល់ លោកបន្តឲ្យដឹងថា ខ្លោងទ្វាប្រាសាទទាំងនោះ កហរោយពីកាត់ បានយកទៅរក្សាទុក នៅក្នុងកាសុីណូ { ក្រេនដាយមិនសុីតធី } ក្បែរង្វង់មូលបណ្តោះអាសន្នសិន ។

 

លោកបន្តឲ្យដឹងថា ប្រាសាទទាំងនេះ រង់ចាំក្រុមជាងចាក់ជើងក្រោម និងដឹកជញ្ជួនថ្មប្រាសាទ ដែលត្រូវយកមករចនាបទ តាមរចនាបទប្រាសាទនានា ដែលដូនតាខ្មែរយើង បានបន្សល់ទុក្ខឲ្យរួចរាល់សិន ទើបឲ្យអោយក្រុមការងារ ចាប់ផ្តើមស្ទូចប្រាសាទទាំងមូល ទៅដាក់តាំងបញ្ឈរ ឲ្យចេញជារូបរាងប្រាសាទតែម្តង។ ហើយរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងរួចរាល់ក្នុងអំឡុង ខែ ១២ ឆ្នាំ២០១៨ នេះ ។

Share on Facebook