ពិធីតាំង​​ពិព័រណ៍ ម្ហូបអាហា បន្លែ ផ្លែឈើ នឹងចម្រើនព្រះជន សម្ដរចមហាក្សត្រី នរោត្តមមន្នីនាថសីហនុ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ នៅរមណីយដ្ឋាន { ឆ្នេរអូឈើទាល } ខេត្តព្រះសីហនុ.!

 

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ៧កើត ខែបឋសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០១៨

 

ខេត្តព្រះសីហនុ៖ ពិធី​​កាត់ខ្សែបូ និង​បើក​កា​រតាំង​​ពិព័រណ៍ សុវត្ថិភាព​ម្ហូបអាហារ​ បន្លែ​ និង​ផ្លែឈើ​ ខេត្តព្រះសីហនុ​ ក្រោម​អធិបតី លោក​ជំទាវ​ ម៉ក់​ វ៉ាន់សុីថា​ អនុរដ្ឋលេខាធិការ​ ក្រសួង​ទេសចរណ៍​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល ​ខេត្ត​ព្រះសីហនុ​ និង​ ឯកឧត្តម​ ជាម ហីុម​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​។

ការតាំងពិព័រណ៍ ម្ហូបអាហារនេះ ប្រារព្ធឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ នៅរមណីយដ្ឋាន { ឆ្នេរអូឈើទាល } ខេត្តព្រះសីហនុ។ ហើយព្រឹត្តិការណ៍នេះ ផងដែលរៀបចំឡើង ដើម្បីអបអរ ព្រះរាជពិធីបុណ្យ ចំរើនព្រះជន្ម សម្ដេចព្រះមហាក្សក្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ:រាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា និង ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ អំពីសុវត្ថិភាព ម្ហូបអាហារ បន្លែ និង ផ្លែឈើ ព្រមទាំងផ្សព្វផ្សាយ អំពីផលិតផលក្នុងស្រុក និង ដើម្បីលើកទឹកចិត្ត ដល់កសិករ ដើម្បីផ្សព្វផ្សាយ ដល់ពលរដ្ឋ ងាកមកប្រើប្រាស់ ផលិតផលក្នុងស្រុកវិញ មានបន្លែ និងផ្លែឈើជាដើម។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែងសន្ទកថា ថ្វាយព្រះពរ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ទូទាំងខេត្តព្រះសីហនុ សូមលើកហត្ថា ប្រណមបួងសួង ដល់វត្ថុសាកសិទ្ធក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សា ព្រះមហាក្សត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ខ្មែរ គ្រប់ព្រះអង្គ ប្រសិទ្ធិពរជ័យ សួស្ដីសេរីវឌ្ឍនា មហាប្រសើរ ថ្វាយចំពោះ សម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទូលព្រះបង្គំជាខ្ញុំ ជាកូនចៅរបស់ព្រះអង្គ នៅក្នុងខេត្តព្រះសីហនុ សូមក្រាបបង្គំទូលថ្វាយ ព្រះពរចំពោះ ព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសគំរប់ខួប លើកទី ៨២ យាងចូល ៨៣ ព្រះវស្សា សូមព្រះអង្គមានព្រះរាជសុខភាពល្អអាយុយឺនយូរ គង់នៅជាម្លប់ ដ៏ត្រជាក់ដល់កូនចៅចៅទួត របស់ព្រះអង្គ ក្រោមម្លប់សន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឆ្លាតវៃនេះ។

ក្នុងឱកាសនេះផងដែរ លោកជំទាវ គណៈអធិបតី ម៉ក់ វ៉ាន់ស៊ីថា ជាតំណាង ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ថោងខុន បានឡើងថ្លែង សុន្ទរកថា លោកជំទាវមានប្រសាសន៍ថា អត្ថន័យរួម ព្រឹត្តិការណ៍មួយនេះ គឺចង់បង្ហាញពីសុវត្ថិភាព ចំណីអាហារ នឹងបញ្ហាសុខភាព របស់បងប្អូន ទាំងអស់គ្នា លើសពីនេះទៀត គឺបានផ្ដល់ឱកាស ដល់បងប្អូន អាជីវករក្នុងស្រុក ប្រជាកសិករមូលដ្ឋាន ដើម្បីបានបង្ហាញ នូវរសជាតិម្ហូបអាហារ និងផលិតផលកសិករក្នុងស្រុក ប្រជាកសិករមូលដ្ឋាន អោយបានបង្ហាញនំ រសជាតិអាហារ និងផលិតផលកសិកម្មបន្លែ ផ្លែឈើ របស់ពួកគាត់ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ នឹងក្លាយជាទីផ្សារមួយ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកផលិត អ្នកដាំ និងអ្នកទិញ។

លោកជំទាវបានបន្តថា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ថ្ងៃនេះ យើងទទួលបាន ស្តង់សរុបចំនួន ៨៦ ស្រង់ រួមមានស្តង់ លក់អាហារ លក់បង្អែម លក់ផលិតផលកសិកម្ម ជលផលនេសាទ បន្លែស្រស់ៗ ផ្លែឈើគ្រប់មុខ ដូចជា ដូងក្រអូប ស្ករត្នោត ម្រេច ធុរេន សាវម៉ៅ ផ្សិត បង្គារ ត្រីចំហុយ និង បន្លែស្រស់ៗ ។ល។ ហើយអមជាមួយ នឹង កម្មវិធី ព្រឹត្តិការណ៍នេះ ផងដែរ បណ្ដាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រួមមាន: មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរសុខាភិបាលខេត្ត សាខាកាំកុងត្រូលខេត្ត និង ភ្នាក់ងារផលិតផល កសិកម្ម ជី EM មិនតែប៉ុណ្ណោះ មានបង្ហាញវីដេអូ អប់រំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីផលអវិជ្ជមាន នឹងវិជ្ជមាន នៃបន្លែផ្លែឈើ និងចំណីអាហារ ផងដែរ។

ជាចុងបញ្ចប់ លោកជំទាវ បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ជូនចំពោះ លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ដែលបានអញ្ជើញចូលរួម នៅក្នុងព្រឹត្តិការណ៍តាំងពិព័ណ៌នេះ និង សូមថ្លែងអំណរគុណដល់លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញសភាពាណិជ្ជកម្មខេត្ត មន្ត្រីសាលាខេត្ត មន្ត្រីសាលាក្រុង និង អ្នកឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ ធ្វើឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន៕​ អត្ថបទ នឹងរូបភាព រាយការណ៍​ដោយ​ លោក ទុយ​ ហ៊ួត​

សូមជួយស៊ែរព័ត៌មាននេះផង: