មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ក្រោមការចង្អុលបង្ហាញនឹងបញ្ជា ពីឯឧត្តស្នងការ ដឹកនាំកម្លាំងដោយ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យ ព្រហ្មទណ្ឌ​កម្រិតស្រាល នឹង សម្របសម្រួល ពីលោក ឯក សុ៑នរស្មី  ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង ជ្រកក្នុងហាង លក់កាហ្វេយីហោរ { ស្ពតកាហ្វេ }.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ៨កើត ខែបឋសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តកណ្តាល​៖​ ក្រោមការចង្អុលបង្ហាញ ពីឯឧត្ត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល នៅពីថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលា​ម៉ោង​២ នឹង ៣០ នាទី​រសៀល​ កម្លាំងនគរបាល ព្រហ្មទណ្ឌ​កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានចុះបង្ក្រាបទីតាំង ​ល្បែង​សុី​សង​ ភ្នាល់​បាល់​ខុស​ច្បាប់​ ជ្រក​ក្រោម​ស្លាក​យីហោ​ { ស្ពត​កាហ្វេ​ } ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ២០៥ផ្ទះ​លេខ​៣៤៩​ ស្ថិតក្នុង​ភូមិតាខ្មៅ១ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​។ ហើយករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួន អ្នកញឿនល្បែង ប្រុស-ស្រី បានចំនួន ៦នាក់ នឹង​ដក​ហូត​បានសំភារ: មួយ​ចំនួន ។

ការ​ចុះ​ ប្រតិបត្តិការ​ បង្ក្រាប​ទីតាំងល្បែងស៊ីសង ខាងលើនេះ ​កម្លាំង​នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល​ នៃ​ស្នងរដ្ឋាននគរបាល ​ខេត្តកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ នឹង សម្របសម្រួល ពីលោក ឯក សុ៑នរស្មី  ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល បានចុះចាប់ បង្ក្រាបល្បែងស៊ីសង មួយកន្លែង នៅក្រុងតាខ្មៅ នៅចំណុចក្នុងហាង លក់កាហ្វេយីហោរ { Sport cafe } ឬហៅថា កីឡា ហាងកាហ្វេ ដែលមានបង្កប់ ផ្នាល់ចាក់បាល់ នឹងល្បែងសុី​សង គ្រប់ប្រភេទ ផងដែរ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ញឿនល្បែង ទាំង ០៦នាក់ ទី១ មានឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ { បុគ្គលិក } មើលការខុសត្រូវ កន្លែងផ្នាល់ល្បែង។ទី២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ { បុគ្គលិក } ។ ទី៣. ឈ្មោះ គាំ អូនរស្មី ភេទស្រី អាយុ ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល(ឯ { បុគ្គលិក} ។ទី៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល { អ្នកចូលលេង } ។ ទី៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ { អ្នកលេង }។នឹងទី៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល { អ្នកលេង }។

វត្ថុតាងចាប់យក មានដូចជា ទី១.ម៉ាស៊ីន ម៉ូនីទ័រ ចំនួន ០៤គ្រឿង ទី២. កំព្យូទ័រ ចំនួន ០៦គ្រឿង ទី៣.ម៉ូតូ ចំនួន ០៦គ្រឿង ទី៤.ចំនួន ១.៧០០.០០០រៀល និងដុល្លារ ចំនួន ១៣៣ ដុល្លារ ទី៥.ម៉ាស៊ីនគិតលេខ ចំនួន ០៣គ្រឿង ទី៦.កៅអីបត់ ចំនួន ០៣,កៅអីខ្ពស់ ចំនួន០៥,តុ ចំនួន០៣ ទី៧.ម៉ាស៊ីនព្រីន បុងបាល់ ចំនួន ០២គ្រឿង ទី៨.រ៉ូល បាល់ ចំនួន ០៤ដុំធំៗ, ទី៩. ធុងហិបឆ្នោត ចំនួន០១ ទី១០.សន្លឹកឆ្នោតផ្សងសំណាង ចំនួន ០៧ដុំធំៗ នឹងទី១១.ត្រាផេរ ចំនួន០២ និងបុងចាក់បាល់ រួមមួយចំនួនទៀត។

តាមការបញ្ជាក់ ពីរបាយការ របស់សមត្ថកុច្ច បានឲ្យដឹងថា នៅថ្ងៃចុះប្រតិបត្តិការ បង្ក្រាបទីតាំង ផ្នាល់ល្បែងស៊ីសងខាងលើ ម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាប ល្បែងស៊ីសង { ភ្នាល់បាល់ កេណូ និងកន្ទុយលេខ } នៅក្នុងហាកាហ្វេយីហោ { ស្ពតកាហ្វេ } ដែលបានបើក ឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែត និង ចាក់កេណូ { KENO } មានន័យថា៖ ចាក់ស៊ីសងភ្លាមៗ រាល់ ៣នាទីម្តង ហើយមានកម្មវិធីស៊ីសង ពិសេស ជាច្រើន ដូចជា ទី១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់ សងដើមគុណនិង២ ទី២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ ចាប់ពី ២ដុល្លារ ឡើងទៅសង១០០ដុល្លា ទី៣.ចាក់ ៩គូរ ចាញ់ដាច់ទាំងអស់ ចាប់ពី ២ដុល្លារ ឡើងទៅ សង ២០០ដុល្លារ ទី៤.ចាក់១០គូរ ចាញ់ដាច់ទាំងអស់ ចាប់ពី ២ដុល្លារ ទៅ ៩ដុល្លារ បានទូរស័ព្ទ { iPhone } ចំនួន ០១គ្រឿង ទី៥.ចាក់១០គូរ ចាញ់ដាច់ទាំងអស់ ចាប់ពី ១០ដុល្លារ ឡើង និងទទួលបានម៉ូតូហុងដាឌីម សេរីថ្មី ចំនួន០១គ្រឿង។ ហើយបច្ចុប្បន្ន ជនសង្ស័យ ពាក់ព័ន្ធ ករណីបង្ក្រាបល្បែងស៊ី សង ខាងលើនេះ សមត្ថកិច្ច បន្តចាត់ការ តាមនីតិវិធី។

Share on Facebook