នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ៍ ៩កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៨
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងចុះល្បាតមូលដ្ឋាន របស់នគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែកអញ្ចាញ បានប្រទះឃើញ ជនសង្ស័យ កំពុងជិះម៉ូតូ ក៍ធ្វើការស្ទាក់ឈប់ ដើម្បីត្រួតពិនិត្យ ហើយរកឃើញ គ្រឿងញៀន ចំនួន ១០ថង់តូច នៅនឹងខ្លួនជនសង្ស័យ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ នឹង១០នាទី រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលំក្នុង ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្ដាល ។
ហេតុការណ៍នេះ បើតាមភ្នាក់ងារ ឆ្លងឆ្លើយព័ត៌មាន ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការ នៃអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០២នាក់ ក្រោយពីឆែកឆេ រកឃើញគ្រឿងញៀន ត្រូវបានកម្លាំងល្បាតមូលដ្ឋាន នាំមកសួរនាំ នៅប៉ុស្ដិ៍រដ្ឋបាល ឃុំព្រែកអញ្ចា
ញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកមុខកំពូល ។
បើតាមប្រពភ ពីសមត្ថកិច្ច បានឲ្យបណ្ដាញ ឆ្លើយឆ្លងព័ត៌មាន CSN យើងដឹងថា ជនសង្ស័យ ចំនួន ២នាក់ ទី១.ឈ្មោះ វ៉ែន សុវណ្ណារ៉ា ហៅ { ទ្រី } ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកយាយហិនទី១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន ទី២ .ឈ្មោះ សេង ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្ត កណ្ដាល { គេចខ្លួន } ។
ចំពោះវត្ថុតាងចាប់យក រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាសារធាតុញៀន { ម៉ាទឹកកក } ចំនួន ១០កញ្ចប់ តូច ទូរសព្ទដៃ ចំនួន ០៣គ្រឿង អិនចុកពិល ចំនួន ២គ្រឿង និង សាមសុង ចំនួន ១គ្រឿង ម៉ូតូ ម៉ាក៉និច ពណ៏ខ្មៅ ពាក៉ស្លាក៉លេខ 1.GC 4858 ភ្នំពេញ ចំនួន ១គ្រឿង ។
ជុំវិញករណី ខាងលើនេះ លោកវរសេនីយ៍ឯក ព្រុំ សំណាង បានបន្តថា ជនសង្ស័យ បានឆ្លើយ នៅចំពោះមុខ សមត្ថកិច្ចន គរបាល ថា ខ្លួនបានយកលុយ ពីឈ្មោះ សេង ពៅ ចំនួន២៥០០០០ រៀល ទៅទិញថ្នាំញៀន បានចំនួន១០ កញ្ចប់តូចនៅ រ៉ារេទះភ្លើង ក្រុង
ភ្នំពេញ ដើម្បីយកទៅជួញដូរចែកចាយបន្ត ពិតប្រាកដមែន ។ ហើយចំពោះ ជនសង្ស័យ និង វត្ថុតាង សមត្ថកិចជំនាញ បានកសាងសំណំុរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕