ដេប៉ូខ្សាច់មួយកន្លែង ជាប់ផែ៥២ទំនប់រលក កំពុងផ្គើងច្បាប់បំផ្លាញផ្លូវ នឹងបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ១៣កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តព្រះសីហនុ​៖ ឈ្មួញប្រកប​អាជីកម្មខ្សាច់ កំពុងសប្បាយកើប លុយ រីឯប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ នឹងគ្រោះថ្នាក់ ព្រោះថា ថ្មីៗ​នេះ​ មានការ​នាំខ្សាច់​ចូល ​យ៉ាង​គគ្រឹកគគ្រេង​ តាម​រយៈ​ { កប៉ាល់​ នេង សាឡង់ } ​​មក​ឡើង​នៅ​ចំណុច​ ជាប់ផែ​ ៥២ ទំនប់រលក​ ភូមិ៣​ សង្កាត់លេខ១​ ខេត្ត​ព្រះសីហនុ​។

 

ពាព័ន្ធករណីនេះ ប្រជាពលរដ្ឋ​ បានសម្ដែងការមិនពេញចិត្ត នឹងបានរអ៊ូរទាំ​ ប្រាប់​ព័ត៌មាន CSN ​យើងថា​ ពួកគាត់ សព្វថ្ងៃមានន​ការ​លំបាក ​ក្នុងការ​ធ្វើដំណើរ ​តាមផ្លូវមួយនេះ ខ្លាំងណាស់ ជាពិសេស ពេលភ្លៀង ​រអិលដួល​ និង ពេល​ស្ងួត​ហុយ​ ដូចមេឃចុះអ័ព្ទ​ មើល
ផ្លូវ​ សឹងតែ​មិនឃើញ​ ដោយសារ​ តែរថយន្ត​ដឹកខ្សាច់ ទាំងនោះ​ ចេញចូល​ មិនលាងកង នឹងគ្របតង់កៅស៊ូ ឲ្យបានជិត ទៅតាមលក្ខណ: បច្ចេកទេស​ បណ្ដាលឲ្យខ្សាច់ធ្លាក់លើផ្លូវ បែកភក់ជ្រាំ​ ​លើដងផ្លូវ​។

 

ចំពោះ​បញ្ហា​ខាងលើ​នេះ​ បើតាម​ លោក​ ប្រាក់​ សំ​ប្រាថ្នា​ ប្រធាន​មន្ទីរ​រ៉ែ​ និងឋាមពល​ ខេត្តព្រះសីហនុ​ បាន​ថ្លែង​ប្រាប់​ព័ត៌មាន​យើង តាម​ទូរស័ព្ទ​ កាកពីព្រឹក​ថ្ងៃទី​ ២២ ខែមិថុនា​ ២០១៨ នេះថា​ ចំពោះ​ការ​ដ្ឋាន​នាំខ្សាច់​មកនេះ​​ ទាក់ទង​រឿង​ច្បាប់​ លោកថា​ មិនមាន​ឃើញ​ស្នើសុំ​ មកខាងលោក​នោះទេ​ ដោយសារ​​​ខ្សាច់​ទាំងនេះ​លោក​ថា​ គេបាន​ដឹកមក ពីខេត្តកោះកុង​ យកមកចែកចាយ​ នៅខេត្តនេះ ។

 

លោក​ ប្រាក់​ សំ​ប្រាថ្នា​ ប្រធាន​មន្ទីរ​រ៉ែ​ និងឋាមពល​ ខេត្តព្រះសីហន បាន​បង្ហើប​ឲ្យដឹងថា​ អ្នក​គ្រប់គ្រង ខ្សាច់នេះ ​គឺជា​ជនជាតិ​វៀតណាម​ តែ​លោក ​មិនដែល​ស្គាល់នោះទេ​។ ហើយការប៉ះពាល់ ដល់បរិស្ថាន ផ្លូវគមនាគមន៍​ លោកបានប្រាប់ថា ឲ្យព័ត៌មានយើង ​សួរ​ទៅខាង​មន្ទីរ​ជំនាញ​ ​។

 

រីឯលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានចេញលិខិត ៦៤៦ បរិស្ថន ខសន ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជូនដំណឹងទៅលោក ឡេង ជឺន អាជីវកម្ម ដេប៉ូខ្សាច់ ដែលស្ថិតនៅផ្លូវទំនប់រលក ក្បែរទីតាំងចាក់សំរាម មកពីកោះរ៉ុង ដែលស្ថិតនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ ហើយបើតាមការ ចុះត្រួតពិនិត្យ ជាក់ស្តែង របស់ក្រុមការងារ ចម្រុះ បានឃើញថា រថយន្តដែលបើកចេញ ពីទីតាំងដេប៉ូខ្សាច់ របស់លោក បានធ្វើចរាចរណ៍ លើផ្លូវថ្នល់ដោយមានជាប់ នឹងប្រលាក់ដី នៅនិងកង់រថយន្ត ជាហេតុធ្វើឲ្យ ប្រឡាក់ផ្លូវសាធារណៈ ថែមទាំងបណ្ដាលឲ្យផ្លូវ មានសភាពហ៊ុយខ្លាំង នាំឲ្យប៉ះពាល់ ដល់អ្នកធ្វើដំណើរ តាមបណ្ដោយផ្លូវ អាចបំពុលបរិយាកាស ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណ្ឌភាពទីក្រុងផងដែរ។

 

ជុំវិញបញ្ហានេះ លោកប្រធានមន្ទីរ បានកំណត់ឲ្យម្ចាស់ទីតាំង ត្រូវធ្វើការលាងសម្អាតផ្លូវ ឲ្យបានស្អាតឡើងវិញ ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ ត្រូវធ្វើការលាងសម្អាត ពីរដង ដើម្បីកុំឲ្យមាន ការប៉ះពាល់ ដល់អ្នកធ្វើដំណើរ តាមផ្លូវ និង ធានាឲ្យបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ និង ម្ចាស់ទីតាំង ត្រូវរៀបចំកន្លែងលាងកង់រថយន្ត មុននឹងធ្វើចរាចរណ៍ លើផ្លូវសាធារណៈ ដោយទុករយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃធ្វើកំណត់ហេតុ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

ក៍ប៉ុន្តែ! សេចក្តីជូនដំណឹងនេះ ហាក់បីដូចជា ម្ចាស់ទីតាំងខាងលើ មិនអនុវត្តន៍តាមនោះឡើយ ព្រោះថា សកម្មភាព ដឹកជញ្ជូនខ្សាច់ នៅតែមានធ្លាក់ ប្រឡាក់ផ្លូវថ្នល់ ខ្សាច់ក្រាលើថ្នល់កៅស៊ូ ជិតក្លាយទៅជាផ្លូវលំទៅហើយ ។

 

បញ្ហាផ្លូវកៅស៊ូ ក្រោទៅដោយខ្សាច់នេះ ប្រជាពលរដ្ឋ ក៍ដូចភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ធ្វើដំណើរកាត់តាមទីតាំង ខាងលើនេះ នាំគ្នាលើកឡើងថា តើការដ្ឋានមួយនេះ ម្ចាស់អាជីវកម្ម មិនអនុវត្តន៍ ទៅតាមសេចក្តីជូនដំណឹង របស់មន្ទីរបរិស្ថាន ឬមួយមន្ត្រីមន្ទីរបរិស្ថាន មិនហ៊ានចាត់វិធានការ ដោយទទួលបានសំណែន ពីម្ចាស់អាជីវកម្មនេះហើយ? ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាកទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕ { ព័ត៌មាននេះ រាយការណ៍​ដោយ​៖ {លោក ទុយ​ ហ៊ួត​ } ប្រចាំ​ខេត្តព្រះសីហនុ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author