លោក ខ្លឹម គគីរ ប្រធានមន្ទីរ​ឧស្សាហកម្ម នឹងសិប្បកម្ម ខេត្តកោះកុង ជាអ្នករៀបចំឯកសារ បំប៉ោង​តួលេខ​ ចំនួន​មន្ត្រី​ ពី១៨ ដល់៣២.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ១៤កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្ត​កោះកុង ៖ ប្រធានមន្ទីរ ឧស្សាហកម្ម​ និង​ សិប្បកម្ម​ខេត្តកោះកុង​ ត្រូវ​មន្ត្រីក្រោមឱវាទ​ប្តឹង ​ពាក់ព័ន្ធ​នឹង​ករណី​ ដំណោះស្រាយ​ដីធ្លី​ មិន​យុត្តិធម៌​ ជូន​ទៅលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម កាលពី​ពេល​ថ្មីៗ​ កន្លងទៅនេះ ។

បើតាមប្រភព ពីបុគ្គលិក​មន្ត្រី មន្ទីរ​ ឧស្សាហកម្ម​ និង​សិប្បកម្ម​ ខេត្តកោះកុង​ និង​ និវត្តន៍​ជន​ប្រមាណ​ ១៨​គ្រួសារ​ បានឲ្យដឹងថា ថ្មីៗនេះ ពួកគាត់បាន​សម្រេច​ ដាក់​ពាក្យបណ្តឹង​ ចោទប្រកាន់ ​ទៅលើ​លោក ​ខ្លឹម គគីរ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​ និង​សិប្បកម្ម​ ខេត្តកោះកុង​ថា​ មានភាព​លំអៀង​ នឹង មាន​ភាពមិនប្រក្រតី​ ក្នុង​ការដោះស្រាយ​ កម្ម​សិទ្ធ​ដីធ្លី​ ជូន    ដល់​ពួកគាត់​ ដោយ​មាន​អំពើ​ពុករលួយ ​នៅក្នុង​អង្គភាព​មន្ទីរ​របស់​ខ្លួន​ ដែល​គ្រប់គ្រង​ដោយ​ លោក ខ្លឹម គគីរ ជា​អ្នក​រៀបចំ​ឯកសារ​ ជូន​ទៅ​ថ្នាក់លើ​ ដោយ​បាន​បំប៉ោង​តួលេខ​ ចំនួន​មន្ត្រី​ ដែល​បម្រើ​ការងារ​ពិតប្រាកដ​ នៅក្នុង​មន្ទីរ ​និង​មន្ត្រី​ និវត្តន៍​ជន ​ចំនួន​ ១៨​គ្រួសារ ​​កើនឡើង រហូត​ដល់​ ៣២​គ្រួសារ​ ដើម្បី​ទទួលបាន​ចំណែក​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ធ្វើឲ្យ​មាន​ភាពច្របូកច្របល់​ គ្មាន​យុត្តិធម៌​ ទាល់តែសោះ​។​

​តាម​ប្រភព​ ដែលបានទម្លាយ រឿងអាស្រូវពុករលួយ ខាងលើនេះ​ បាន​ឲ្យដឹងថា ​លោក ​ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង ​សិប្បកម្ម​ ខេត្តកោះកុង ​កំពុង​រង​ការចោទប្រកាន់​ ពី​សំណាក់​បុគ្គលិក មន្ត្រី​ក្រោម​ឱវាទ ​និង ​និវត្តន៍​ជន​ បានដាក់​ពាក្យបណ្តឹង ​ចូល​ទៅ​រដ្ឋមន្ត្រី​ ក្រសួង ​សា​ម៉ី​ពាក់ព័ន្ធ​ នឹង ​ការប្រព្រឹត្ត​ អំពើ​មិន​ប្រក្រតី​ ក្នុង​ដែន​គ្រប់គ្រង ​របស់​ខ្លួន​។ ហើយមិនតែប៉ុណ្ណោះ មន្ត្រី​ក្រោម​ឱវាទ​ និង ​និវត្តន៍​ជន​ទាំង​ ១៨គ្រួសារ​ បាន​រៀបរាប់​ឲ្យដឹងថា​ ក្រោម​ការដឹកនាំ​ របស់​លោក​ ខ្លឹម គគីរ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​ និង​ សិប្បកម្ម ខេត្ត​កោះ កុង ​បាន​ធ្វើឲ្យ​មាន​ការបែកបាក់​ផ្ទៃក្នុង​ យ៉ាងធ្ងន់ធ្ងរដោយសារតែ​ លោក​ប្រធាន​រូបនេះ បាន​បង្កើត​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ ​និង ​គំរាមកំហែង ​មន្ត្រីក្រោមឱវាទ​។

ជាក់ស្តែង ពាក់ព័ន្ធ​ នឹង​ករណី​ដំណោះស្រាយ​ដីធ្លី​ ជូន​មន្ត្រី និង​ ពល រដ្ឋ​និវត្តន៍​ជន​ ១៨គ្រួសារ ​ដែល​រស់នៅ​ពិតប្រាកដ​ ជា​យូរ​ឆ្នាំ​មកហើយ ​នៅលើ​ដី​របស់​មន្ទីរ​ ត្រូវ​ជាប់​គាំង ​ដោយសារតែ ​លោក​ប្រធាន​មន្ទីរ​រារាំង និង​បង្កើន ​ចំនួន​គ្រួសារ​ បន្ថែម​ទ្វេ​ដង ​សំរាប់​យក​ផលប្រ
យោជន៍​ និង​បក្ខពួក​របស់​ខ្លួន​ តែ​ប៉ុណ្ណោះ​។​

បើតាម​ប្រភព ដដែល​បាន​បញ្ជាក់​ថា ​ចំនួន​មន្ត្រីរាជការ និង​ មន្ត្រី​ចូលនិវត្តន៍​ ដែល​រស់នៅ​ជាក់ស្តែង នៅ​លើ​ដី​របស់​មន្ទីរ ​ចាប់តាំងពី​ឆ្នាំ​1991​មកនោះ ​រហូតមកដល់​សព្វថ្ងៃនេះ​ មាន​តែ​ ១៨​គ្រួសារ​ ប៉ុណ្ពោះ​ទេ ប៉ុន្តែ​ពេល​មាន​គោលការណ៍​ ពី​រាជរដ្ឋាភិបាល ​ក្នុង​ការដោះស្រាយ​បែងចែក​ ជា​កម្មសិទ្ធិ បែរ​ជា​លោក​ប្រធាន​មន្ទីរ​ បង្កើន​តួលេខ​បន្ថែម រួច​ធ្វើ​របាយការណ៍​ ភូតកុហក​ ទៅ​ថ្នាក់លើ​ ដោយបន្ថែម​ចំនួន​ រហូត​ដល់​ ៣២គ្រួសារ​ ដើម្បី​ទទួលបាន​ចំណែក​ផ្ទាល់ខ្លួន និង​បក្ខពួក​ ។

ប្រភពបន្តថា ចំណែក​មន្ត្រី​រាជការ​ ដែល​រង​នូវ​ការគំរាមកំហែង និង ​គាបសង្កត់​វិញ បានត្រឹមតែ​ឱបដៃ ​អង្គុយ​មើល​ ដោយ​មិន​ហ៊ាន​ បញ្ចេញ​ពាក្យសម្តី​តវ៉ា​ រក​ខុស​ត្រូវ​ឡើយ ព្រោះ​ខ្លាច​អំណាច ​លោក​ ខ្លឹម គគីរ ​ជាទីបំផុត ព្រោះ​មើល​ឃើញជាក់ស្តែង ​ដូចជា​ករណី​លោក​ អាន និមល ​ដែល​ចេញមុខ​តវ៉ា​ នៅ​មន្ទីរ​ដើម្បី​ រក​យុត្តិធម៌​សម្រាប់​ខ្លួន ព្រមទាំង​មន្ត្រីរាជការ និង ​និវត្តន៍​ជន​ ១៧គ្រួសារ​នោះ ទីបំផុត​ ត្រូវ​លោក​ប្រធាន​មន្ទីរ​រាយការណ៍​ បម្រុង​ដកចេញ​ពី​តំណែង ​ទៅ​បញ្ឈរជើង​នៅ​ក្រសួង​ទៀតផង​។​

​តាម​ប្រភព ពីមនុស្ស​ជិតស្និទ្ធ​ នឹងលោកប្រធាន​មន្ទីរ ​បាន​ខ្សិបប្រាប់​ ឲ្យដឹងថា រឿង​ដែល​លោក​ ខ្លឹម គគីរ ​ហ៊ាន​យក​អំណាច​របស់​ខ្លួន​ ទៅ​គាបសង្កត់ គំរាមកំហែង​ មន្ត្រីក្រោមឱវាទ​នោះ​ ក៍ព្រោះតែ​ មាន​មន្ត្រី​ នៅ​ក្រសួង​ ពីរ​រូប​ ជា​ខ្នងបង្អែក ឬ​អាច​និយាយបាន​ថា ​ជាអ្នកដើម​គំនិត ​ចាំ​ទទួល​ផលចំណេញ​ ក្នុង​រឿងដោះស្រាយ ​គោលនយោ បាយ​ដីធ្លី​នេះ ប៉ុន្តែ​នៅពេល​លោក ​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង ​សិប្បកម្ម​ យល់​ជ្រាប​ច្បាស់​ ពី​ការប្រព្រឹត្ត​មិន​ប្រក្រតី​នោះ អ្នក​ទាំង​ពីរ​ ក៍បាន​ដោះដៃ​ចេញ ​ធ្វើឲ្យ​លោក ​ខ្លឹម គគីរ ហាក់​ទទួលរង​នូវ​ទម្ងន់​ផ្ទាំង​ថ្ម​ បាក់​តែម្នាក់ឯង ដែល​ទំនង ជា​ខ្លាច​ជាប់​ឆ្អឹង​ទទឹង​ក ​បែបនេះហើយ​ ទើប​លោក​ប្រធាន​មន្ទីរ​រូបនេះ​ ចេះ​តែ​គេចវេះ​ ពី​ការសួរនាំ​របស់​កូនចៅ​ខ្លួន​ និង​សមត្ថកិច្ច​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ​ជាពិសេស​ គឺ​ខ្លាច​ការចុះ​ស៊ើបអង្កេត ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ ​បានជា​លោក​ ខ្លឹម គគីរ មួយរយ​:​កាល​នេះ ​ពុំ​សូវ​ហ៊ាន ​ចូូល​មក​កន្លែង​ធ្វើការ​នោះ​ទេ​។​

​ឆ្លង​តាមរយៈ ​ការលើកឡើង​ ពី​ភាពមិនប្រក្រតី​ទាំងនេះ មន្ត្រីរាជការ​ជា​ច្រើន​ នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កោះកុង ​បាន​សំណូមពរ​ដល់​លោក ​ទេស​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ​ មេត្តា​បញ្ជូន​ក្រុមអធិការកិច្ច​ ក្រសួង​ចុះ​មក​តាមដាន​ ដើម្បី​ស្វែងរក​កា​ពិត និង​ ផ្តល់​យត្តិ​ធម៌​​ ដល់ជនរងគ្រោះ ពិត​ប្រាកដ​ផង ដើម្បី​ដោះស្រាយ​បញ្ចប់ ​ករណី​វិវាទ​ លើ​បញ្ហា​ដីធ្លី​នេះ​ ខណ​:​ដែល​ការបោះឆ្នោតជាតិ​ កាន់តែ​ខិត​ជិត​មក​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ ក៍បាន​ជុំរុញ ​ឲ្យអាជ្ញាធរ ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ជា​សមត្ថកិច្ច​ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ពន្លឿន​ការងារ​នេះ​ ឲ្យបាន​ឆាប់​បំផុត​ ទោះបីជា​ការ​ទំនាស់​នោះ​ បាន​កប់​ចោល​ រាប់​ឆ្នាំ​ហើយ​ក៍ដោយ ​ជាងនេះទៀត​ គឺ​កុំ​ឲ្យ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ កើត​ឡើង​ថ្មីៗ ​នៅពេល​បច្ចុប្បន្ន​នេះ​ ជាដាច់ខាត​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​នេះ លោក ​ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​ សិប្បកម្ម​ខេត្ត​កោះកុង បាន​ប្រាប់បណ្ដាញ ព័ត៌មាន CSN យើង តាម​ទូរស័ព្ទ​ថា ​លោក​ពុំទាន់​មាន​ពេលទំនេរ​ សម្រាប់​បកស្រាយ​ នៅឡើយ​ទេ​ ព្រោះ​ជាប់រវល់​ការងារ​ ចុះ​មូលដ្ឋាន​ជា​មួយ​មេៗ ហើយតែទោះបីជា​ មានអ្នក​មក​តវ៉ា​ មក​សួរនាំ​ ក៍គ្មាន​លទ្ធផល​ អ្វី​ទាល់តែសោះ ។

គួរបញ្ជាក់ផងដែរថា នៅក្នុង​មន្ទីរ​មួយ​នេះ​ មានចិញ្ចឹម​ឆ្កែ​កាច​ ស្របពេល​ក្រុមការងារ ​ព័ត៌មាន​ ទូរទស្សន៍ គេហទំព័រ កាសែត​ ចូលទៅទំនាក់ទំនង សួរនាំ​សុំការបំភ្លឺ ស្រាប់តែ​ មានឆ្កែ​មួយ​ក្បាល​ ​បានស្ទុះ​មក​ត្របាក់​ខាំ​ អ្នកសារព័ត៌មាន​យើង​ បង្ក​ឲ្យមាន​របួសស្នាម​ ផងដែរ  ដោយ​គ្មាន​អ្នក​ ទទួលខុសត្រូវ​ឡើយ បើ​ឆ្កែ​ចញ្ចឹមនៅក្នុងមន្ទីរ ថាឆ្កែអត់​ម្ចាស់​ អញ្ចឹង​ច្បាស់​ជា​ឆ្កែ ​អនាធិបតេយ្យ​ហើយ​ អញ្ចឹងមន្ទីរ​ឧស្សាហកម្ម​ និង ​សិប្បកម្ម​ ដែរមានលោក ​ខ្លឹម គគីរ​ ជាប្រធានមន្ទីរនេះ ប្រហែលជា ​អនាធិបតេយ្យ​ដែរហើយ បើ​អញ្ចឹង ​ប្រហែលជា​ មាន​ពាក្យបណ្តឹង​ ពី​អ្នកកាសែត​ថែមទៀត​ហើយ​។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់
ទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕

 

សូមជួយស៊ែរព័ត៌មាននេះផង: