លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ដឹកនាំមន្ត្រីក្រោមឱវាទ ទៅដាំកូនឈើព្រៃលិចទឹក ចំនួន៣០០០ដើម ក្រោមជំនួយឧបត្ថម្ភ { អង្គការ Fact }

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ១៥កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តកំពង់ឆ្នាំង៖ ក្រោមការដឹកនាំ របស់លោក សោម ភារុណ នាយខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃអង្គារ៍ ១៤កើត ខែ បឋមសាធ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ ដឹកនាំមន្ត្រីរាជការ ខណ្ឌរដ្ឋបាលជលផល ចូលរួមពិធីដាំកូនឈើ ព្រៃលិចទឹក ចំនួន ៣០០០ដើម នៅចំណុច ក្រោមអាងទឹក ព្រះករុណា ព្រះបរមនាថនរោត្តម សីហមុនី ស្ថិតក្នុង ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពីធីដាំកូនឈើ ព្រៃលិចទឹង ខាងលើនេះ ក្រោមអធិបតីភាព លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និង លោកសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ចូលរួមសហការ ពីសហគមន៍នេសាទ ច្រណូក សែនជ័យ និង អាជ្ញាធរឃុំ ច្រណូក ក្រោមជំនួយឧបត្ថម្ភ{ អង្គការ Fact } ដោយមានការចូលរួម ពីសមាជិក សហ គមន៍នេសាទ ប្រជាពលរដ្ឋ និង សិស្សានុ សិស្ស ចំួនន ៣២៤នាក់ { ស្រី ២៣០នាក់ }៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author