ប្រពន្ធជនសង្ស័យ រួមទាំងកម្មករអូសរទះជាច្រើននាក់ នាំគ្នាទៅក្រាបលូនសំពះ លោក សាន ស៊ានហ៊ូ អភិបាលក្រុងប៉ោយប៉ែត សុំឲ្យជួយរកយុត្តិធម៌ឲ្យប្ដីខ្លួន.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ៤រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០១ ខែ កក្តដា ឆ្នាំ ២០១៨

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មួយក្រុម ជាកម្មករអូសរទេះ នៅច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ព្រមទាំងស្ត្រីម្នាក់ ដែរជាប្រពន្ធ របស់ជនសង្ស័យ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន កាលពី ថ្ងៃទី២៨ ខែមិថុនា ២០១៨ នៅចំណុចរង្វង់មូល ស្ថិតនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ពាក់ព័ន្ធ ថ្នាំញៀន ជាង ៤០៣៥ គ្រាប់នោះ បានបីកូនទៅទ្រហាយំ នៅមុខផ្ទះរបស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត សុំឲ្យជួយរកយុត្តិធម៌​ ។

 

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅមុខផ្ទះ របស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ស្ថិតក្នុង ភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីឲ្យជួយរកយុត្តិធម៌ ឲ្យប្ដីរបស់ខ្លួន ក្រោយពីអាវុធ
ហត្ថ ឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ខណ:កំពុងអូសរទះ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាមួយថ្នាំញៀន ដ៍ច្រើនសន្ធឹកសន្ធាប់ ដែលមានប្រមាណ ៤០៣៥គ្រាប់នោះ។

 

បើតាមការរៀបរាប់ ពីស្ត្រីម្នាក់ ឈ្មោះ យស់ សុភាព ដែរអះអាងថា ខ្លួនជាប្រពន្ធ ជនសង្ស័យ មុខរបរកម្មករអូសរទេះ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានកូនប្រុសស្រី ៤នាក់ បានឲ្យដឹងថា មុនសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យជាប្ដី បានចេញទៅអូសរទេះ ឆាលី ដូចសព្វ មួយដង ។ ហើយមានគេជួល ឲ្យអូសកាបូប យកទៅឲ្យគេនៅផ្សាររុងក្លឿ ចំនួន ២កាបូប លុះទៅដល់ផ្សាររុងក្លឿ ទុកដាក់រទេះ មួយកន្លែង ក៍មានជនជាតថៃម្នាក់ មិនស្គាល់ឈ្មោះ បានជួលប្តីគាត់ ឲ្យស្ពាយកាបូបមួយ ចេញពីដីថៃ យកទៅឲ្យមនុស្សម្នាក់ នៅរង្វង់មូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុងតម្លៃ ១០០បាត លុះមក
ដល់ ក៍ឈរចាំម្ចាស់កាបូប ស្រាប់តែត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនប្តីគាត់តែម្តង។

 

ជុំវិញបញ្ហានេះ ប្រភពពីក្រុមកម្មករ អូសរទះនៅច្រកទ្វារ អនត្រជាតិប៉ោយប៉ែត បានឲ្យដឹងថា បុរសជាជនសង្ស័យ ដែលអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅថ្មីៗនេះ ជាមនុស្សស្អាតស្អំ ជីវភាពគ្រួសារ រកព្រឹកខ្វះល្ងាច មិនដែលរកស៊ីអ្វី ល្មើសច្បាប់ឡើយ។

 

ខណ:ក្រុមគ្រួសារ នឹងក្រុមកម្ម ទៅក្រាបលូន សុំអង្វដល់លំនៅដ្ឋាននោះ លោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានប្រាប់គ្រួសារ ប្រពន្ធជនសង្ស័យ និងក្រុមកម្មករ ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយពលនោះ ទូរស័ព្ទទៅជំនាយ នៅមុខប្រជាពលរដ្ឋ ដោយលោក លើកឡើងថា លោកមិនកាន់ជើង អ្នករកស៊ីបទល្មើសទេ ប៉ុន្តែ លោកសុំឲ្យ ជំនាញចុះស្រាវជ្រៀវ ដល់កន្លែងរស់នៅ របស់គ្រួសារមួយនេះ និងចុះសួរអ្នកស្រុកថា តើជនសង្ស័យជាប់ចោទ ពិតជាស្អាតស្អំ ដូចការទាមទារ របស់ពលរដ្ឋ និងក្រុមគ្រួសារ លើកឡើងដែរឬទេ រឺមួយក៍ធ្លាប់ពាក់ព័ន្ធរកស៊ីបទល្មើស។ ហើយលោកបន្តថា បើជនសង្ស័យ ជាមនុស្សស្អាតស្អំ គួរតែផ្តល់ភាពយុត្តិធម៌ ដើម្បីកុំឲ្យក្រុមពលរដ្ឋ ទៅតវ៉ា ឬធ្វើអ្វីកន្លែងផ្សេង តទៅទៀត។

 

ពាក់ព័ន្ធទៅបញ្ហានេះ មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៌ឯក ស ប៊ុនសឿង បានប្រាប់ តាមទូរស័ព្ទថា យោងការសួរនាំ ជនសង្ស័យ បានប្រាប់ថា ខ្លួនត្រូវបានជនជាតិថៃ ទាក់ទងតាមទូរស័ព្ទ ឲ្យជួយយកកាបូបមួយ ពីដីថៃ មកខ្មែរ តាំងពីម៉ោង ១រសៀល ថ្ងៃកើតហេតុ លុះល្ងាចទើបយកកាបូបនោះ ស្ពាយចេញមកដីខ្មែរ ហាក់ដូចជាទាក់ទងគ្នា ជាមុនទៅហើយ។

 

លោកបន្តថា សមត្ថកិច្ច មិនទាន់មានបទចោទអ្វីទេ ប៉ុន្តែការឃាត់ខ្លួន ជនសង្ស័យ ខាងលើ គឺមានបទល្មើសជាក់ស្តែង និង ថ្នាំញៀនជាច្រើន ដូចជាម្សៅក្រាមពណ៌សថ្លា ជិត ១គីឡូក្រាម និង ថ្នាំញៀប្រភេទ មេតំហ្វេតាមីន ពណ៌ផ្កាឈូក { WY } ជាង៤០៣៥គ្រាប់ គឺ
អាចជាករណីជួញដូរ បានទៅហើយ។ ហើយលោកវរសេនីយ៌ឯករូបនេះ បានបញ្ជាក់ថា ករណីខាងលើ គឺផុតពីដៃសមត្ថកិច្ចហើយ គឺជារឿងឆន្ទានិសិទ្ធ របស់តុលាការ ជាអ្នកបន្ទុកលើបទចោទ៕ ដោយលោក រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author