លោក ផាន់ ចាន់ធុល ជាអភិបាលខេត្តប៉ៃលិន រងការរិះគន់ ពីក្រុមអ្នកសាព័ត៌មាន គេហទំព័រ កាសែត នឹងទូរទស្សន៍ថា កំពុងបិទសិទ្ធបញ្ចេញមតិ របស់អ្នកសារព័ត៌មាន ប្រចាំខេត្តប៉ៃលិន.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ៥រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២ ខែ កក្ដដា ឆ្នាំ ២០១៨

ខេត្ត​ប៉ៃលិន ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​កោះហៅ​ភ្នាក់ងារ​សារព័ត៌មាន ​កាសែត , នឹង ​ទូរទស្សន៍​ ទាំង​អស់ ដែល​ប្រចាំ​ នៅក្នុង​ខេត្ត​ប៉ៃលិន ​ធ្វើ​ការប្រជុំ​បន្ទាន់ ។

កិច្ចប្រជុំនេះ បានធ្វើឡើង បានធ្វើឡើងកាលពី ទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុង​សាលប្រជុំ​ ក្រុមប្រឹក្សា នៃ​ សាលាខេត្ត​ប៉ៃលិន ដោយ​មាន ​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ត នឹង លោក ជា ចាន់​ឌិន ស្នងការ​នគរបាល ​ខេត្ត​ប៉ៃលិន ផង​ដែរ ។

បន្ទាប់​ពី​ មានព័ត៌មានក្នុងស្រុក បានដកស្រង់ ពីសម្ដីអនុប្រធាន​មន្ទីរ​ វប្បធម៌ និង​ វិចិត្រ​សីល្ប​: ដែលមាន គណនេយ្យ​ហ្វេ​សប៊ុក​ ឈ្មោះ​ { Y LY Chhun } បានបង្ហោះ​ សុំ​អន្តរាគមន៍​ ពី​លោ ក​ជំទាវ​រដ្ឋមន្ត្រី​ ក្រសួង​វប្បធម៌ និង ​វិចិត្រសិល្ប​: និង ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ សាធារណ​: ពាក់ព័ន្ធ​រឿងមុខតំណែង។

ក្នុងកិច្ចប្រជុំនោះ ​លោក ផាន់ ចាន់ធុល ​អភិបាល ខេត្ត​ប៉ៃលិន បាន​ធ្វើការណែនាំ​ ដល់​ភ្នាក់ងារ ​សារព័ត៌មាន ​ទាំងអស់ ដែល​ប្រតិបត្តិការ​ ក្នុង​ខេត្ត​ប៉ៃលិន ថា មុន​នឹង​ផ្សាយ​ព័ត៌មាន​អ្វីមួយ ត្រូវ​ពិនិត្យ និង ​ទៅ​ពិភាក្សា​ ជាមួយ​មន្ទីរ​ព័ត៌មាន​ ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ ដល់​សន្តិសុខ និង​ ការអភិវឌ្ឍន៍​ របស់​ខេត្ត ។ ហើយលោកបានបញ្ជាក់​ បន្ថែមថា បើផ្សាយព័ត៌មាន​ មិន​ពិត​ និង​ មាន​ច​រឹត​ញុះញង់ ខាង​រដ្ឋបាល​សាលាខេត្ត​ នឹង​ដាក់​ពាក្យបណ្តឹង ​ទៅ​អយ្យការ​ អម​សាលាដំបូង​ខេត្ត ឲ្យចាត់ការ​ តាម​ច្បាប់ ​ជាក់​ជាមិនខាន ។​

​លោក ផាន់ ចាន់​ធុល បាន​បន្តទៀតថា អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវតែ​យក​លិខិត​ សម្គាល់​អង្គភាព ​របស់​ខ្លួន ទៅ​ឲ្យ​ខាង​មន្ទីរ​ ព័ត៌មាន​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​ នឹង ​ចេញ​ប័ណ្ណ ឬ​លិខិត​បញ្ជាក់​បន្ថែម រួច​ខាង​មន្ទីរ​ យកទៅ​បញ្ជាក់​នៅ​រដ្ឋបាល​ សាលាខេត្ត​ប៉ៃលិន ​បន្ថែមទៀត រួច​យក​ទៅ​ដាក់​ នៅ​ស្នងការ និង ​អេ​យ្យ​ការ អម​សាលា​ដំបូងខេ​ត្ត​ផងដែរ ។​

​លោក​បាន​បញ្ជាក់ បន្ថែម​ទៀតថា រយ​:​ពេលនេះ គឺ​ជិត​ដល់​ពេល​បោះឆ្នោត​ហើយ សូមឲ្យ​អ្នកសារព័ត៌មាន​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​ នៅក្នុង​ខេត្ត និង ​សូម​សហការ​ល្អ​ ជាមួយ​អាជ្ញាធរ ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស ​រាយការណ៍​ផ្ទាល់​ ជូន​លោក​ក៍បាន​ដែរ ។ ហើយម្យ៉ាង
ទៀត ​បើមានការផ្សព្វផ្សាយ​ ជំរុញ​ឲ្យ​ពល​រដ្ឋ​នាំគ្នា​ទៅ​បោះឆ្នោត​ ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨​ ខាងមុខនេះ កាន់តែ​ល្អប្រសើរ​ទៅទៀត ។​

ក្រោយពីកិច្ចប្រជុំ ត្រូវបាន ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តប៉ៃលិន មួយចំនួន ធ្វើការលើឡើងថា ពួកគេ​មាន​ប័ណ្ណ​ព័ត៌មាន ចេញពី​ក្រសួង ព័ត៌មាន ចេញដោយឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ​អង្គភាព​ របស់​ខ្លួន ​គ្រប់ៗ​គ្នា​ រួច​ហើយ ចាំបាច់​អីទៅ​សុំសិទ្ធ ធ្វើប័ណ្ណ និង​ ការឯកភាព​ ពី​ខាង​មន្ទីរ​ ធ្វើ​អ្វី​ទៀត​ ធ្វើបែបនេះ បានន័យថា ឲ្យផ្សាយតែព័ត៌មាន ហៃអើរ មិនឲ្យផ្សាយ ព័ត៌មានណា ពាក់ព័ន្ធទៅនឹងការរិះគន់ចំៗ ទៅលើបុគ្គល ឆ្លៀតឱកាសឡើយ ។

ការណែនាំ របស់លោកអភិបាល ខេត្តនេះ ហាក់ដូចជា មាន​ការ​រឹត​ត្បិត​ ទៅលើការបញ្ចេញ​មតិ​ របស់​អ្នកសារ ព័ត៌មាន ពេកហើយ លោកអភិបាលខេត្ត ធ្វើបែបនេះ មិនទាន់យល់ពីរបប សារព័ត៌មាននោះទេ អ្នកព័ត៌មាន មានសិទ្ធ នាំយកព័ត៌មាន ពីពលរដ្ឋ ជូនទៅរាជរដ្ឋាភិបាល នាំយកព័ត៌មាន ពីរាជរដ្ឋាភិបាល ជូនទៅពលរដ្ឋ បើរងចាំឆ្លងនឹងពិនិត្យ ពីមន្ទីរព័ត៌មាន ថ្ងៃណា ទើបបានចេញផ្សាយ រាល់ការផ្សាយ សាមីអង្គភាព ជាអ្នកទទួលខុសត្រូវ រួចទៅហើយ។

ព្រោះ​កន្លងមក​ ពួកគាត់​ធ្វើ​ការងារ​ ក្នុង​វិស័យ​នេះ​ ម្នាក់ៗ រាប់សិប​ឆ្នាំ​មកហើយ និង អ្នកខ្លះក៍ធ្លាប់បានឆ្លងសាលា ផ្នែកព័ត៌មាន មានក្រមសីលធម៌ នឹងវិជ្ជាជីវ: ផងដែរ នឹងអ្នកខ្លះទៀត ពួកគាត់ ក៍ធ្លាប់មានបទពិសោធ នៅតាមបណ្ដាលអង្គភាពផ្សេងៗ ជាច្រើនទៀតផង។ ហើយមិន​ដែល​ជួប ការណែនាំដាក់គំនាប មិនលើអ្នកព័ត៌មាន ដូចនេះ​ទេ ទើប​តែ​ខេត្ត​ប៉ៃលិន​នេះ​ មួយគត់ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​ លោក ផាន់ ចាន់​ធុល អភិបាល ខេត្ត​ប៉ៃលិន ដែល​ទើបនឹង ​ឡើង​កាន់​តំណែង​ បាន​រយ​:​ពេល​ ២​ខែ បានលើកឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ក្នុង​ឱកាស​ពិធី​ប្រកា ស​តែងតាំង​មុខតំណែង ​ប្រធាន​មន្ទីរ ​ទេសចរ ​ខេត្ត​ប៉ៃលិន​ថ្មី បានលើកឡើឲ្យដឹងផងថា នៅតាម​មន្ទីរ​ អង្គភាព ​ភាគច្រើន មិន
សូវ​ពូកែ នឹង​ការងារ​ របស់​ខ្លួន​នោះទេ ពូកែ​តែ ​អា​ខាង​អួតអាង និង​យកមុខ ហើយ​ដណ្តើម​តំណែង​គ្នា​ តែប៉ុណ្ណោះ ។​

​លោក​បន្ត​ទៀត​ថា ចំណុច​សំខាន់​ ផ្សេងទៀត គឺ​ទម្លាប់​របស់​មន្ត្រី​ ក្នុង​ខេត្ត​នេះ មិនសូវ​ពូកែ ​ធ្វើ​ការអភិវឌ្ឍ ​ការងារ​របស់​ខ្លួន​ ប៉ុន្មាន​នោះទេ ខ្លាំង​តែ​ខាង​បង្ហោះ​ហ្វេ​សប៊ុក ។ ហើយលោក បានបញ្ជាក់ថា ជាក់ស្តែង​ថ្មីៗ នេះ ឃើញ​មាន​ខាង​អនុប្រធាន​ មន្ទីរ​វប្បធម៌ និង ​វិចិត្រ
សិល្ប​:​ខេត្ត បាន​បង្ហោះ​ហ្វេ​សប៊ុក​ ឲ្យ​គេ​រក​យុត្តិធម៌ ដើម្បី​បាន​ឡើងកាន់​តំណែង​ ធ្វើ​ជាប្រធាន ដោយ​ការងារ​មិន​គិត​ខិតខំ​ធ្វើ​នោះទេ ។ លោក​បញ្ជាក់ទៀតថា រឿង​នេះ​ ខាង​ខេត្ត​ បាន​យក​ដំណឹង​ខាងលើ​ ទៅ​ជូន​ជំទាវ ​តំណាងរាស្ត្រ និង​ បន្ត​ទៅ​ដល់​ក្រសួង​អស់ហើយ ដើម្បី​ចាត់ការ​បន្ត​ទៀត។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់ទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕

សូមជួយស៊ែរព័ត៌មាននេះផង: