នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ៥រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៣ ខែ កក្តដា ឆ្នាំ ២០១៨
ខេត្តរតនគិរី ៖ ការបោះឆ្នោតជាតិ កាន់តែឈានជិតមកដល់ មេឈ្មួញឆ្លៀតឱកាស កាន់តែមមាញឹក ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម យ៉ាងអនាធិបតេយ្យបំផុត គ្រាដែរជិតដល់អំឡុង យុទ្ធនាការ ឃោសនានេះ ។
ប្រភពព័ត៌មានពីមន្ត្រី នៃសាលាខេត្តម្នាក់ និង សមត្ថកិច្ចមួយចំនួន សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ឱកាសនេះ ជាឱកាសរបស់ឈ្មួញ ហើយក៍ជាឱកាស របស់មន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ច ខិលខូចមួយចំនួន ឃុបឃិតជាមួយឈ្មួញ កើបលុយដាក់ហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទមផងដែរ ។
ប្រភពខាងលើបន្តថា បច្ចុប្បន្ននេះ មេឈ្មួញឈ្មោះ ណុប ណាក់ ហៅ { ណាក់ក្បាលធំ } និង ឈ្មោះ ទូច មេឈ្មួញដ៍ល្បី ចាប់ផ្តើមឈរលំដាប់ជួរមុខ ក្នុងការរកស៊ី ដឹកជញ្ចូនឈើខុសច្បាប់ ក្នុងខេត្តរតនគីរី ដឹកជញ្ជូនឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ប្រកប
ដោយប្រសិទ្ធភាព គ្មានសមត្ថកិច្ច ពាក់ព័ន្ធណា ហ៊ានក្អកឡើយ ព្រោះថា ចំពោះការងារ ជំនួញឈើ ពួកគេជាអ្នកចំណាយលុយ រត់ការឲ្យមេគ្រាកើៗ នៅខេត្តនេះ រួចរាល់អស់ហើយ។
ប្រពដដែរ គេបានទម្លាយថា ឈ្មោះ ណុប ណាក់ ហៅ { ណាក់ក្បាលធំ } និង ឈ្មោះ ទូច និង មានអ្នកយកព័ត៌មានម្នាក់ បំរើការឲ្យទូរទស្សន៍ ប្រចាំខេត្តរតនគិរី ជាអ្នករត់ការផ្លូវ សម្រាប់ឲ្យឈ្មួញវៀតណាម ដឹកឈើខុសច្បាប់ តាមរថយន្តសាំយុង ពាក់ស្លាក់លេខ 0009 ចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូយ៉ាដាវ យ៉ាងអាណាធិបតេយ្យ។
ប្រភពបានប្រាប់ថា ឈ្មួញជនជាតិវៀតណាម ឈ្មោះ ទូ ឈ្មោះ ចាយ បានដឹកជញ្ជូន ឈើពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្តុកនៅ ចំណុចស្រែពក ខេត្តរតនគីរី មួយយប់ៗ មិនតិច ៥០គ្រឿងនោះទេ និង មានឈ្មួញខ្មែរទុច្ចុរឹត ដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគីរី លាក់ទុក្ខនៅចំណុច ចំការដូងប្រេង ស្រុកលំផាត់ នៃក្រុមហ៊ុន អេស ខេ ទើបស្ទួចដាក់ឡាន ប្រគល់ឲ្យ លោក ណុប ណាក់ ហៅ { ណាក់ក្បាលធំ } ប្រើស្បែកប៉េអឹម ខេត្តរតនគីរី និង មេឈ្មួញឈ្មោះ ទូច រត់ការផ្លូវ ដើម្បីដឹកឆ្លងទៅវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងរលូន មិនមានអ្នកណាហ៊ានប៉ះពាល់ឡើយ ដោយសារបុគ្គលអាជ្ញាធរ តាមលំដាប់ថ្នាក់ នឹងសមត្ថកិច្ចប៉ូលីស រួមទាំងប៉េអឹម និង សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស គឺសុំការយោគយល់ ពីលោក អ៊ី ចំរើន ប្រធានច្រកទ្វារអន្តរជាតិ អូយ៉ាដាវ ដែរចាំតែលាបាតដៃ ទទួលប្រាក់ពីក្រុមឈ្មួញ ដោយមិនខ្វល់ ពីបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំឡើយ។
ប្រភពប្រាប់បន្តថា ដោយសាតែលុយបិទមាត់ បុគ្គលអាជ្ញាធរ ខេត្ត,ស្រុក រួមទាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ទើមេឈ្មួញ ណុប ណាក់ ហៅ { ណាក់ក្បាលធំ } និង មេឈ្មួញ ដ៍មហិមា ឈ្មោះ ទូច និង ភ្នាក់ងារទូរទស្សប្រចាំ ខេត្តរតនគិរីម្នាក់ ដើរកាង អួតក្អេងក្អាង ប្រាប់គេឯងថា កុំខ្វល់ពីការចុះផ្សាយ របស់ក្រុមអ្នកកាសែតនោះអី សំខាន់ពួកគេបានសែន ដល់មេៗ ថ្នាក់ខេត្តកងកម្លាំងសមត្ថកិច្ច ប៉េលីស-ប៉េអឹម និង មន្ត្រីជំនាញសំខាន់ៗ មួយចំនួនអស់ហើយ។ ហើយគេបានធានា ឲ្យកាប់ឈើធ្វើអាជីវកម្ម និង ដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្តពាក់ផ្លាកលេខ 0009 យកទៅលក់ នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដោយសេរី ថែមទៀត ។
ជុំវិញបញ្ហានេះ គេមិនច្បាស់ទេថា តើក្នុងមួយខែៗ មេឈ្មួញឈ្មោះ ណុប ណាក់ ហៅ { ណាក់ក្បាលធំ } និង ឈ្មោះ ទូច បានផ្តល់ផលប្រយោជន៍ យកទៅជូនមន្ត្រីពាក់ព័ន្ធគ្រាក់ៗ មួយចំនួន នៅខេត្តរតនគិរី និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ មួយចំនួន ប៉ុន្មានម៉ឺន ដុល្លារ នោះទេ? បានជាមេឈ្មួញ ណុប ណាក់ ហៅ { ណាក់ក្បាលធំ } និង មេឈ្មួញ ឈ្មោះ ទូច អាចយកស្បែក ថ្នាក់ខេត្ត ទៅប្រកបមុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិបតេយ្យ ខ្លាំងឡើងបែបនេះ។
ហើយគេមិនដឹងថា តើលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ទទួល ប្រាក់ពីឈ្មួញ បានប៉ុន្មានពាកើ ប៉ុន្មានម៉ឺន ដុល្លារ នោះទេ ក្នុង១ខែៗ ក្នុងការអនុញាតិ អោយមេឈ្មួញទាំងនោះ ដឹកឈើឆ្លងទៅវៀតណាម យ៉ាងអាណាធិបតេយ្យបែបនេះ។
ករណីខាងលើ អង្គភាព CSN មិនអាស្វែងរកសុំការបំភ្លឺ ពីលោក ណុប ណាក់ ហៅ { ពាក់ ក្បាលធំ } នឹងលោក ទូច មេឈ្មួញដ៍មហិមា ខាងលើនេះបានទេ ដោយគ្មានខេលទូរស័ព្ទ ធ្វើការទំនាក់ទំនង ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច នឹងមិនមែនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់ទំនង ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕ ដោយ លោក តេង ណុប