មេឈ្មួញឈើជាមន្ត្រីយោធា ឈ្មោះ លឹម កាំង សម្រុកដឹកឈើប្រណិត ទៅវៀតណាមដូចហែរកឋិន សង្ស័យមានការបើកដៃ ពីលោកអភិបាលខេត្ត.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ៦រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៤ ខែ កក្តដា ឆ្នាំ ២០១៨

 

ខេត្តស្ទឹងត្រែង៖ តាម​ប្រភព ឈ្មួញតូចតា​ មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​​នេះ ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង កំពុងសម្រុក ធ្វើ​សកម្មភាព ​ដឹកជញ្ជូនឈើ​ ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង ​ខេត្តក្រចេះ យ៉ាងពេញបន្ទុក​ ពុំមានមន្ត្រីជំនាញ ឬស្ថាប័បពាក់ព័ន្ធណា ការបង្ក្រាប នឹងទប់ស្កាត់ទេ ទាំងនេះដោយសាតែ មានការ​ឃុបឃិត ​បើកដៃ​ពី​សំណាក់​ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ ​ជាច្រើន​ស្ថាប័ន។​

 

ប្រភពដដែរបានបន្តថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ ពី​សំណាក់​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តស្ទឹងត្រែង ព្រមទាំង​បក្ខពួក​ទេ នោះ​គឺ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា និង​ឈ្មួញ​ជនជាតិយួន ​ជា​ដៃគូ​ ៤​នាក់​ទៀត ​មិនអាច​ដឹកជញ្ជូន​ឈើ​ ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង បានឡើយ?​។ ហើយចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង ​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ក៍ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ ផលប្រយោជន៍​ផងដែរ​ ទើប​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់? ក្នុងខណៈ ដែល​ព្រៃឈើ ​ក្នុងស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

 

ប្រភពមួយទៀត ពី​សកម្មជន​ព្រៃឈើ​ និង ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា​ ផ្នែក​ស៊ើបអង្កេត​ ប្រចាំ​ទិស​ ខេត្តស្ទឹងត្រែង និង ​ឈ្មួញ​យួន ​៤​នាក់​ទៀតទៀត ​កំពុង​ប្រមូល​ទិញ​ឈើ​ និង​ សម្រុក​ដឹកជញ្ជូន​ឈើ ​ចេញពី​ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ហើយទន្ទឹមនឹងនេះ​ ឈ្មួញ​ជា​មន្ត្រីនគរបាល​ ឈ្មោះ ម៉ៅ និង ​បក្ខពួក​ឈ្មោះ វីរៈ ក៍​កំពុង​សម្រុក​ទិញ​ឈើ​ និង ​ដឹកជញ្ជូន​ឈើ ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី នឹងចូលទៅ​ខេត្តក្រចេះ តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​ និង​ រថយន្ត​ច្រើន​ប្រភេទ​ទៀត​ ទាំង​ខ្សែៗ​ ដោយ​គ្មាន​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហើយបើតាមប្រភព​ខ្លះ​ បាន​ឲ្យ​ដឹងថា លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តស្ទឹងត្រែង និង ​លោក លី ហ្គ្រ​ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ​ស្ទឹងត្រែង គឺជា​អ្នក​ឃុបឃិត​ ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត ​ដើម្បី​ជា​ថ្នូរ​ នឹង ​ផលប្រយោជន៍​?។

 

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​ សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០១​ ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ នេះ ឈ្មួញ​ឈ្មោះ លឹម កាំ​ង និង​ ឈ្មួញ​មួយចំនួនទៀត​ បាន​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​ និង ​រថយន្ត​ផ្សេងទៀត​ រាប់សិប​គ្រឿង ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី យ៉ាង​រលូន​។ ហើយក្រុម​ឈ្មួញ​ទាំង​នោះ បាន​បង្ហើប​ ឲ្យ​អ្នកសារព័ត៌មានដឹងថា ពួកគេ​បង់លុយ​ប្រចាំ​ជើង​ និង​ខ្លះ បង់លុយប្រចាំខែ​ ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ តាម​ការកំណត់​ ទើប​អាច​ដឹកជញ្ជូន​ឈើ ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ ដោយ​គ្មាន​ការរំខាន​។

 

ក្នុងនោះ​សម្រាប់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ត្រូវបាន​គេ​ដឹងថា ​មាន​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​ខេត្តស្ទឹងត្រែង ជា​ខ្នងបង្អែក​ឋដ៍​រឹងមាំ​ ទើប​ហ៊ាន​ធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញពី​ខេត្តស្ទឹងត្រែង ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។ ហើយសូម្បីតែ​មន្ត្រី​គណៈកម្មការ​ បង្ក្រាប​ និង​ទប់ស្កាត់​ បទល្មើស​ព្រៃឈើ ​ដែល​កំពុង​បំពេញបេសកកម្ម​ ក្នុង​ខេត្តស្ទឹងត្រែង ក៍មិន​ហ៊ាន​ប៉ះពាល់​ ឈ្មួញ​ឈ្មោះ លឹម កាំ​ង ដែលជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ យ៉ាង​មហន្តរាយ​នោះទេ ដោយសារ​ដឹងថា​ ឈ្មួញ​ម្នាក់នេះ​ មាន​ខ្នងបង្អែក​រឹងមាំ​ ចាំ​ជួយ​ការពារ។

 

ករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំកាបំភ្លែពីលោ លឹម កាំ​ង ជា​មន្ត្រី​យោធា​ ផ្នែក​ស៊ើបអង្កេត​ ប្រចាំ​ទិស​ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងលោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តស្ទឹងត្រែង និង ​លោក លី ហ្គ្រ​ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ​ស្ទឹងត្រែង បានទេរហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ធ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ទទួលស្វាគមន៍​ រាល់ប្រតិកម្ម នៅពេលក្រោយ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច នឹងមិនមែនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់ទំនង ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង: