នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ៦រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៤ ខែ កក្តដា ឆ្នាំ ២០១៨
ពិតជាអស្ចារ្យមែន លោក ហ៊ូរជីវៃ នណាក៍គេស្គាល់ដែរថា ជាមេឈ្មួញឈើ ដ៍ប៉ិនប្រសប់ ខាងរត់ការទំនាក់ទំន ជាមួយមន្ត្រីអាជ្ជាធរខេត្ត នឹងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រាក់ៗ ក្នុងខេត្តរតនគិរី ។ ហើយម្យ៉ាងទៀត គេស្គាល់យ៉ាងច្បាស់ថា លោក ហ៊ូរជីវៃ ឈ្មួញឈើដ៍ល្បី ប្រចាំខេត្តរតនគិរីនេះ គ្រាន់តែជាកូនជីង របស់មន្ត្រីអាជ្ញាធរ នឹង មន្ត្រីសមត្ថកិច្ច គ្រាក់ៗមួយចំនួន តែប៉ុណ្ណោះ សម្រាប់កាប់បំផ្លិចបំផ្លាញព្រៃឈើ នឹងធ្វើជំនួញឈើឆ្លងដែនខុសច្បាប់.!។
ជាក់ស្ដែង កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមរថយន្តសាំយ៉ុង ដែលគេស្គាល់ច្បាស់ថា ជារបស់លោក ហ៊ូជីវៃ ជាច្រើនគ្រឿង បានធ្វើសកម្មភាព ដឹកឈើប្រណិត ឆ្លង់ដែន ចេញពីខេត្តរតនះគីរី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រក អូរយ៉ាដាវ នៅយប់ និងមានមេឈ្មួញ ផ្សេងៗគ្នាផងនោះ ដែលកំពុងតែធ្វើចរាចរណ៍ នៅតាមដងផ្លូវ ឆ្ពោះទៅកាន់មាត់ច្រក។
បើតាមសេចក្ដីរាយការណ៍ ពីប៉ែកឦសាន នៃខេត្តរតនគិរី បានឲ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នេះ មានករណីបង្កហឹង្សា ដោយរថយន្តមេឈ្មួញឈើប្រណិត លោក ហូរជីវៃ ដែរអាងខ្នងបង្អែក ក្នុងខេត្ត ដែរជាបង្អែករឹងមាំ បានបុកមកលើរថយន្ត របស់ក្រុមលោក យ៉ាន ឃុនមុន្នី ដែរជាអ្នកសារព័ត៌មាន ខណ:
ដែលកំពុងតាមប្រម៉ាញ់ ទៅរថយន្តដឹកបទល្មើសឈើ ឆ្លងដែនខុសច្បាប់ របស់ក្រុមលោក ហូជីវៃ ក៍ត្រូវបានរថយន្ត១គ្រៀងទៀត របស់បងប្រុស លោក ហូជីវៃ បុកផ្នែកខាងមុខ ខ្ទេច់អស់ ១គ្រឿង នៅខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងផងដែរថា រថយន្តដែលរងគ្រោះនោះ គឺជាកម្មសិទ្ធិ របស់លោក ភី ធូ ហើយលុះព្រឹកឡើង លោក ហូជី វ៉ៃ បានហៅក្រុម អ្នកកាសែត ដែលមានបញ្ហា ពីយប់ ថ្ងៃទី០៣ ខែកក្កដា នោះ មកធ្វើកាសម្របសម្រួលផងដែរ មានដូចជា ទី១.លោកយ៉ាន ឃុនមុន្នី ទី២ លោក ភី ធូ រួមទាំងអ្នកកាសែត ផ្សេងៗ ប្រមាណជាង ៤០នាក់ ទៀតផង ដើម្បីបញ្ចប់រឿង កាលពីយប់ថ្ងៃទី០៣នោះ។
មហាជនជាច្រើន បានលើកឡើងថា ជំនួញឈើ បានកក្រើកឡើងវិញនេះ គ្រាដែរជិតដល់អំឡុង យុទ្ធនាការឃោសនា ។ ហើយក៍ដោយសា មានការសម្រប់បើកដៃ នឹងសម្រួល ពីសំណាកើមេៗ នឹងអាជ្ញាធរគ្រាក់ៗ មួយចំនួន នៅខេត្តរតនគិរី នោះផងដែរ ប្រសិនបើគ្មានការឃុបឃិត បើកដៃ ពីសំណាក់លោក លោក កើប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ព្រមទាំងបក្ខពួកទេ នោះគឺឈ្មួញឈ្មួញ ហូរជីវ៉ៃ និងឈ្មួញមួយចំនួនទៀត មិនអាចដឹកជញ្ជូនឈើ ចេញពីទឹកដីខេត្តរតនគិរី បានឡើយ? ។
ប្រភពមហាជនបន្តថា ចំណែកលោក ថង សាវុន អភិបាលខេត្តរតនគិរី និង លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក៍ទំនងមានជាប់ពាក់ព័ន្ធ ផលប្រយោជន៍ផងដែរ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ អ្វីទាំងអស់? ក្នុងខណៈដែលព្រៃឈើ ក្នៅតាមស្រុក/ នឹងតាមតំបន់ ព្រៃអភិរក្សផ្សេងៗ ក្នុងខេត្តរតនគិរី កំពុងតែប្រឈមនឹងសេចក្ដីវិនាស។
ករណីខាងនេះ ក្រោយពីអង្គភាពយើង ទទួលបានព័ត៌មាននេះ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នេះ អង្គភាពយើង ក៍បានធ្វើការទូរស័ព្ទ ទៅលោក ហូរ ជីវ៉ៃ ដើម្បីសុំការបកស្រាយបំភ្លឺ ជាច្រើដងផងដែរ ក៍ប៉ុន្តែ ទូរស័ព្ទ លោក ហូរ ជីវ៉ៃ មិនអាចទំនាក់ទំនងបាន សូម្បីតែផ្ញើសារ តាមប្រព័ន្ធវ៉យស្អាប់ យើងសង្កេតឃើញបើកមើល តែមិនមានការឆ្លើយតប អង្គភាពយើង ទទួលស្វាគមន៍ជានិច្ច រាល់ប្រតិកម្មណាមួយ នៅពេលក្រោយ ។នេះជាព័ត៌មានបឋម សុំរង់ចាំតាមដាន ការផ្សាយលំអិត របស់បណ្ដាញ ទូរទស្សន៍ CSN ព័ត៌មាន នៅពេលក្រោយទៀត។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច នឹងមិនមែនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ។ ហើយអង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់ទំនង ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕