លោក សាន ស៊ានហូ លោក ធិន ស៊ិនដេត នឹងលោក នួន នីណារ៉ូ អត់ហ៊ានប៉ះពាល់ ទីតាំងល្បែងស៊ីសង របស់ឈ្មោះ ខ្លី ទំនងមានប្រយោជន៍.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ      បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ២កើត ខែទុតិយសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែ កក្តដា ឆ្នាំ ២០១៨

បន្ទាយមានជ័យ ៖ ទោះបីមានបទបញ្ហា ពីរាជរដ្ឋាភិបាល នឹងបានដាក់នូវ គោនយោបាយ ភូមិឃុំមានសុវត្ថិភាព យ៉ាងណាក៍ដោយ នៅក្នុងក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រង របស់លោក សាន ស៊ានហូ អភិបាល ក្រុងប៉ោយប៉ែត គេនៅតែសង្កេតឃើញ កើតមានស្ទើរ គ្រប់ទីកន្លែង ពុំមានអាជ្ញាធរ ឬសមត្ថកិច្ចណា បើកភ្នែក មើលឃើញឡើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុងប៉ោយ
ប៉ែត បច្ចុប្បន្ននេះ ពោរពេញទៅដោយ ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ល្បែងស៊ីសង ភ្នាល់ដាក់លុយ តាមប្រព័ន្ធអនឡាញ តែម្តង ទាំងអស់នេះ កំពុងធ្វើឲ្យ ប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត មានការព្រួយបារម្ភយ៉ាងខ្លាំង ទៅនឹងអសន្តិសុខ ព្រោះតែល្បែង ធ្វើឲ្យកើតមាន ចោរលួច ចោរឆក់ ចោរប្លន់ កើតមានបងតូចបងធំ នឹងនាំឲ្យ យុវវ័យមួយចំនួន យកទីតាំងល្បែង មកជាកន្លែងប្រើប្រាស់ គ្រឿងញៀន ផងដែរ ។

ប្រភពរាយការណ៍ បានបន្តថា ក្រៅពីល្បែងស៊ីសង ភ្នាល់តាមប្រព័ន្ធអនឡាញ គេនៅសង្កេតឃើញ មានជនជាតិចិន បាននាំគ្នាមកជួល អាគារធំៗ ពីខ្មែរយើង មកបើកល្បែងស៊ីសង ខុសច្បាប់ ជ្រកក្រោមស្លាកកាស៊ីណូ ។ ហើយមានកន្លែងខ្លះ បើកលេង អាប៉ោង បៀរ និង ហ្គេមបាញ់ត្រី យ៉ាងពេញបន្ទុក ដែលគេស្គាល់យ៉ាងច្បាស់ ថាជារបស់ឈ្មោះ ខ្លី ដែលមានទីតាំង ស្ថិតនៅក្នុងផ្ទះសំណាក់ នាគទិព្វ២ តាមបណ្តោយផ្លូវ ស្តង់តាងួន ស្ថិតក្នុងភូមិ គីឡួម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរៗ ទីតាំងល្បែងស៊ីសង ខាងលើ បានប្រាប់ឲ្យដឹងថា ល្បែងនៅទីនេះ បើកលេងរាប់សិបឆ្នាំមកហើយ គេដំណើរការ លេងយ៉ាងសប្បាយ មិនមានការរំខាន ពីអាជ្ញាធរ ឬ សមត្ថកិច្ច ម្ដងណាទេ ព្រោះជាប្រភព សេដ្ឋកិច្ច នឹងជាស្នងបាយ របស់ពួកគេ? ។

 

តាមប្រភព ពីអ្នកញៀនល្បែង ចូលលេងល្បែងគ្រប់ប្រភេទ នៅទីតាំងខាងលើ បានឲ្យដឹងថា ល្បែងហ្គេមបាញ់ត្រី បៀរ អាប៉ោង នៅទីនោះ មានអ្នកចូលលេង យ៉ាងគគ្រឹកគគ្រេង ជារាងរាល់ថ្ងៃ ។ ហើយទីតាំងល្បែងនោះ ជារបស់ម្ចាស់ឈ្មោះ ខ្លី មានអ្នកចាក់ភ្នាល់ ចាក់លុយធំៗ មានអ្នកខ្លះ ចាញ់ក្នុងមួយថ្ងៃៗ រាប់លានរៀល និងអ្នកខ្លះទៀត ចាញ់អស់ដី អស់ផ្ទះ អស់ឡាន និងរហូតមាន ប្រើអំពើហឹង្សា ក្នុងគ្រួសារផងដែរ។

ប្រភពបន្តថា ពួកគេលេង មិនសូវមានការព្រួយបារម្ភទេ ព្រោះម្ចាស់ទីតាំង ឈ្មោះ ខ្លី គេបានអះអាងថា រូបគេបានរត់គិតគូរ បង់ឲ្យសមត្ថកិច្ចនគរបាល និងកងរាជអាវុធ ក្រុងប៉ោយប៉ែត សំរាប់ជាថ្នូរទៅនិង មិនបង្ក្រាប ទៅមានអ្វីកើតឡើង ក៍សមត្ថកិច្ច នឹងអាវុធហត្ថ ទាំងនោះ ពួកគេធ្វើជាមើលមិនឃើញដែរ។

ជាងនេះទៅទៀត ឈ្មោះ ខ្លី ម្ចាស់ទីតាំង ល្បែងស៊ីសង តែងតែអួតអាង ប្រាប់គេឯង ក៍ដូចអ្នកចូលលេងទីនោះថា អ្នកណាចង់ថត យកទៅផ្សាយអី ក៍ផ្សាយទៅ ព្រោះរូបនេះ បានរៀបចំសំណែន ឲ្យសមត្ថកិច្ច ប៉ូលីស នឹងមេអាវុធហត្ថ ស៊ីឆ្អែតៗអស់ហើយ ដូច្នេះគ្មានអ្នកណាហ៊ាន មកប៉ះពាល់ ទីតាំងល្បែង របស់គេឡើយ ។ ហើយមិនតែប៉ុណ្ណោះ ប្រសិនបើមានសមត្ថកិច្ច ណាចុះទៅបង្រ្កាប គឺមានអ្នកទូរស័ព្ទ ទៅប្រាប់មុន ឲ្យផ្អាកលេងសិន ពេលសមត្ថកិច្ច ទៅវិញអស់ គេនឹងបើកលេងបន្តទៀត។

នៅពេលលឺសម្តី ឈ្មោះ ខ្លី ដែលជាមេការល្បែងដ៍ឆ្នើម អួតអាងពីខាងទំនាក់ទំនង ជាមួយសមត្ថកិច្ច ក្នុងមូលដ្ឋាន នឹងមេអាវុធហត្ថក្រុង បែបនេះ បានធ្វើឲ្យមហាជនជាច្រើន លែងមានជំនឿទុក្ខចិត្ត ទៅនិងអាជ្ញាធរ នឹងសមត្ថកិច្ចប៉ូលីស នឹងអាវុធហត្ថ មួយចំនួន ក្នុងការបង្ក្រាប នឹងទប់ស្កាត់ ល្បែងស៊ីសង នៅក្នុងក្រុងប៉ោយប៉ែត ស្ទើតែទាំងស្រុងទៅហើយ។

តែទោះយ៉ាងណា បញ្ហាល្បែងស៊ីសង របស់ឈ្មោះ ខ្លី ដែលមានទីតាំង ខាងលើនេះ ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត មិនសង្ឃឹមទេ សមត្ថកិច្ចមូលដ្ឋាន មានតែជលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យទេ ដែលអាចចាត់វិធានការបង្រ្កាប ទីតាំងល្បែងស៊ីសង ខាងលើ ទាំងនោះ នឹងចាត់វិធានការ ទៅលើមន្ត្រី សមត្ថកិច្ច ខិលខូច មួយចំនួន នោះបាន។

ពាក់ព័ន្ធទៅនិង បញ្ហាខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ជុំវិញការអួតអាង របស់មេកាល្បែងស៊ីសង ដ៍មហិមា ខាងលើនេះបានទេ រហូតមកដល់ពេលនេះ ដោយទូរស័ព្ទ ចូល៣ដង តែគ្មានអ្នក
ទទួល កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា នេះ ។ រីឯលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ អ្នកយកព័ត៌មានយើង បានទូរស័ព្ទ ជាច្រើនដង តែគ្មានអ្នកទទួល សូម្បីផ្ញើសារជាសំលេង ដើម្បីសុំការបំភ្លឺ តាមប្រព័ន្ធវ៉យស្អាប់ ក៍ពុំមានការឆ្លើយតបមកវិញដែរ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author