តើមេឈ្មួញ ណុប ណាក់ មេឈ្មួញឈ្មោះ ទូច នឹងមេឈ្មួញឈ្មោះ ប៉ែត ធំជាងលោក ថង សាវុន នឹងលោក គឹម រស្មី ឬយ៉ាងណា ? បានជាដឹកជញ្ជូនឈើ ឆ្លងដែនទៅវៀតណាម យ៉ាងអនាធិបតេយ្យ កក្រើកខេត្តរតនគិរី បែបនេះ?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ៥កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែ កក្តដា ឆ្នាំ ២០១៨

 

រថយន្តចំនួន៣គ្រឿង របស់អ្នកសារព័ត៌មាន រងការខូចខាត យ៉ាងដំណំ ខណៈរថយន្ត អ្នកព័ត៌មាន ទាំងនោះ ដេញតាមប្រម៉ាញ់ យករូបភាព រថយន្តដឹងឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជារបស់មេឈ្មួញ ឈ្មោះ ទូច ត្រូវជាប្អូនប្រុស លោក ណុប ណាក់ ហៅ { ណាក់ ក្បាលធំ } ក្រុមខ្សែហរ បក្ខពួកលោក ហូរ ជីវ៉ៃ ឈ្មួញឈើដ៍ល្បីឈ្មោះ បោះសម្លេង នៅខេត្តរតនគិរី ខាងធ្វើជំនួញឈើប្រណីត ឆ្លងដែនផ្គើនទៅនឹងអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន ទៅលក់នៅស្រុកយួន ។

 

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ នៅវេលាម៉ោងប្រមាណ ១០យប់ នៅ​ចំ​ណុច ផ្លូវក្រុមហ៑ុន { ចំការដូងប្រេង } គល់ស្ពានស្រែពក លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី។

 

ករណីនេះ បណ្ដាញទូរទស្សន៍ CSN យើង ទទួលបានសេចក្ដីរាយការណ៍ថា មុនពេលកើតហេតុ មានរថយន្តអ្នកសារព័ត៌មាន ៤គ្រឿង មកពីអង្គភាព ផ្សេងៗ មកចាំយកព័ត៌មាន នៅចំណុចគល់ស្ពាន ស្រែពក រហូតដល់ មោងប្រមាណជាង ១០យប់ ថ្ងៃទី១៣ ក៍មាន រថយន្តសាំយ៉ុង ពណ៌សរ ១គ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ 2.AC 09 09 ដឹកឈើប្រណិត ចេញពីក្រុមហ៑ុន { ចំការដូងប្រេង } ស្ពានស្រែពក ហើយត្រូវបាន ក្រុមអ្នកសារព័ត៌មាន ធ្វើការប្រម៉ាញ់ ថតយករូបភាព នឹងបានដេញតាម មកដល់ឃុំត្រពាំងក្រហម ស្រុកកូនមុំ ក៍ត្រូវបានក្រុមឈ្មួញឧក្រិដ្ឋជន បំផ្លិចបំផ្លាញព្រៃឈើ បើកបុករថយន្តអ្នកសារព័ត៌មាន ចំនួន ០២គ្រឿង ១,ម៉ាកកាមារីស្វិត និង ១គ្រឿងទៀត ម៉ាកកាមារីហើម តែម្តង ។

 

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកឈើ ដែលជាជនបង្កខាងលើ បាននិយាយថា មេគេ មកឥឡូវហើយ រឿងអីៗ ចាំជួបជាមួយមេគេទៅ មិនយូប៉ុន្មាន គេបានឃើញរថយន្ត ២គ្រឿង ១,ម៉ាកតាកូម៉ា ពណ៍ខ្មៅ ១គ្រឿងទៀត ម៉ាកវីហ្គោ បើកមកដល់ ចង់ធ្វើសកម្មភាពបុកតែម្ដង ក្រោមមកទើបដឹងថា ជារថយន្តរបស់ឈ្មោះ ទូច នឹង ឈ្មោះ ប៉ែត ក្រុមមេឈ្មួញដ៍ល្បី ប្រចាំខេត្តរតនគិរី។

 

ប្រភពព័ត៌មាន​ ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងផងដែរថា ដំបូង​ឡើយ រថយន្តសាំយ៉ុង ដឹកឈើធ្នងខាងលើនេះ បាន​ដឹក​ឈើ​ ហើយត្រូវបាន រថយន្តអ្នកសារព័ត៌មាន ដេញតាមពីក្រោយ ក្នុងគោល បំណង ថតយថតយករូប ខណៈនោះ រថយន្តសាំយ៉ុង ដឹកឈើខាងលើ បានឈប់ ហើយតៃកុងរថយន្តដឹកឈើ ចាប់ផ្តើមលើកទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន នាទីផង តៃកុងរថយន្ត សាំយ៉ុងដឹកឈើ បានបើកឡានបំបុក ទៅលើយន្តអ្នកសារព័ត៌មាន ២គ្រឿង ដើម្បីបើកផ្លូវ ហើយ​ភា្លម​ៗនោះ​​ គេឃើញរថយន្ត ២គ្រឿង មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ 2C-1168 ដឹក​មនុស្ស​ពេញ​រថយន្ត ប្រដាប់ដោយកាំបិត ដាវ​សាំម៉ូរៃ ១គ្រឿងទៀត ម៉ាកវីហ្គោ មិនចស្លាកលេខ បានមកដេញកាប់់​ អ្នកសារព័ត៌មាន រត់គេចពីការ ពីការប៉ុនប៉ង កាប់ប្រហា របស់ពួកគេនោះតែម្ដង ។ ហើយមិនតែប៉ុណ្ណោះ មេឈ្មួញឈើឈ្មោះ ទូច បានបញ្ជាឲ្យកូនចៅ យកដុំថ្ម និង​បំពង់ទីប មកវាយកំទេចកញ្ចក់រថយន្ត របស់អ្នកសារព័ត៌មាន ខ្ទេចអស់ ៣គ្រឿង ហើយពួកគេ បើករថយន្តគេចអស់ ទាំងរថយន្តដឹកឈើ និង​រថយន្តដឹកជនដៃដល់ ។

 

ពាក់ព័ន្ធករណីខាងលើនេះ លោក លោក ពុត សាវី អធិការរង ទទួលបន្ទុកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៍ បានឲ្យភ្នាក់ងារ សារព័ត៌មាន យើង ដឹងកាលពីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះថា: ហេតុការណ៍ ខាងលើនេះ លោកពុំបាន ទទួលរបាយណ៍ ឬពាក្យបណ្តឹងអ្វីនោះទេ ដោយកម្លាំងរបស់លោក ចុះល្បាតពេលយប់ ក៍បានជួបប្រទះឃើញហេតុការណ៍នេះ ។ ហើយលោកបានបន្តថា ហេតុនេះ ខណៈកម្លាំងរបស់លោក ល្បាតដល់ចំណុចកើតហេតុ បានប្រទះឃើញរថយន្ត ម៉ាកកាម៉ារី ចំនួនពីរគ្រឿង ចតចោល បាត់ម្ចាស់ទាំងអស់ ១គ្រឿង នៅបញ្ឆេះ ម៉ាសុិនចោល ហើយលោកក៍ឲ្យកម្លាំង បើកមករក្សាទុក នៅអធិការតែម្តងទៅ។ ហើយលោកបានបញ្ជាក់ថា ទាក់ទងនិងបញ្ហា ខាងលើនេះ ចំណាត់ការបន្ត លោកនិងអញ្ចើញ ភាគីទាំងសង្ខាង ឲ្យចូលខ្លួនមកដោះស្រាយ ដោយសន្តិវិធី។

 

តែទៅយ៉ាងណា ក្រុមអ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែត ជាច្រើននាក់ ក្នុងហេតុការណ៍ ខាងលើនេះ បានប្រាប់ អ្នកព័ត៌មានយើងថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប នឹង គ្មានដុំថ្មទេ ដូច្នេះគ្មានអ្វីតបត ជាមួយនិងក្រុមឧក្រឧក្រិដ្ឋជន បំផ្លិចបំផ្លាញ ព្រៃឈើ ខាងលើនេះទេ មានតែរត់ ដើម្បីការពារជីវិត មួយពេលសិន។

 

អ្នក​កាសែត​រូប​នេះ​ បានន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត ២គ្រឿង ដែលរងការខូចខាត ស្ទើរទាំងស្រុង យកទៅទុក្ខនៅអធិការដ្ឋសន នគរបាលស្រុកកូនមុំ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​ ឲ្យចូលខ្លួន បកស្រាយបំភ្លឺ ផងដែរ កាលពីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកថ្មីៗ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​ តាមការកោះហៅ របស់ប៉ូលីស ឬយ៉ាងណា? ព្រោះពួកគាត់​ មានការបារម្មខ្លាចប៉ូលីសឃាត់ខ្លួនពួកគាត់ ព្រោះឈ្មួញឈើខាងលើនេះ មានលុយ នឹងមាន​អំណាច​ អាចធ្វើអ្វើ ក៍បានដែរ។

 

រហូតមកដល់ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រុមអ្នកសសរព័ត៌មាន រងគ្រោះខាងលើ បានប្រាប់អ្នកព័ត៌មានយលងថា ពួកគាត់​សម្រេច​ចិត្ត ទៅបំភ្លឺតាមការកោះហៅ របស់អធិការប៉ូលីស ស្រុកកូនមុំ ខេត្ត​រតនៈ​គីរីហើយ ពួកកាត់បានបញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស រកស៊ីដឹកឈើខុសច្បាប់ទេ ហើយ​ក៍មិនមែន ជាជនដៃដល់ដែរ។

 

ក្រុម​អ្នក​តាមដាន ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស រកស៊ីដឹកឈើឈ្មោះ ទូច នេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ និង សងការខូចខាត ដល់ក្រុមអ្នកកាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស រកស៊ីខុសច្បាប់ ចាប់មិនបាន។

 

ដូច្នេះក្រុម​អ្នក​កាសែត​ ដែលរងគ្រោះខាងលើ ក៍បានអំពាវនាវ ដល់​សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ នៅខេត្តរតនៈគីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោកព្រះរាជអាជ្ញា លាសាដំបូងខេត្ត មេត្តាចាត់​ការ​ ឈ្មួញរកស៊ីដឹកឈើ ឈ្មោះ ទូច ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ ក្រុមឈ្មួញឈើទុច្ចរិត ដោយ​យោង​តាម​ ប្រសាសន៍របស់រាជរដ្ឋាភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ ត្រូវតែបង្ក្រាបបទល្មើសព្រៃឈើ ឲ្យខានតែបាន។

 

បើយោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​ បានចែងថា ប្រជាពលរដ្ឋ​កម្ពុជា ក្រប់រូបទាំង​ពីរភេព បើនសិទ្ធចូលរួម ទប់ស្កាត់បទល្មើសព្រៃឈើ ហើយ​ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប មានសិទ្ធឃាត់ខ្លួនជនល្មើសដែលប្រព្រឹត្តបទល្មើស ជាក់ស្តែង ប្រគល់​ឲ្យទៅសមត្ថកិច្ចជំនាញ។

 

ជុំវិញករណីខាងលើ អង្គភាព CSN មិនអាចាការបកស្រាយបំភ្លឺ ពីលោក ទូច លោក ប៉ែត នឹងលោក ណុប ណាក់ ហៅ { ណាក់ ក្បាលធំ } បានទេ រហូតមកដល់ពេលនេះ ដោយគ្មានលេខទូរស័ព្ទ សម្រាប់អ្វីលការទំនាក់ទំនង តែទោះយ៉ាងណា អង្គភាព CSN រងចាំការបកស្រាយ នៅពេលក្រោយ ប្រសិនបើមានប្រតិកម្មណាមួយ ដែលមានពាក់ព័ន្ធខាងលើ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author