ឈ្មួញវៀតណាម សម្រុកដឹកឈើតាមម៉ូតូនឹងរថយន្ត ចេញពីព្រៃការពារវរជ័យ តាមប៉ុស្តិ៍ច្រក { ផាតាម } សង្ស័យមានការឃុបឃិត ពីលោក ទូច ហីង នាយប៉ុស្តិ៍ មិនគួរលោក ថង សាវុន នឹងលោក គឹម រស្មី មើលរំលងទេ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ៦កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ ២០១៨

ខេត្តរតនគិរី៖ សកម្មភាពកាប់ នឹងដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ទោះបីមានបទបញ្ជា ដ៍ម៉ឺងម៉ាត់ ពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា យ៉ាងណាក៍ដោយ ជារៀងរាល់ថ្ងៃ គេនៅតែអង្កេតឃើញ មានក្បួនម៉ូតូ រាប់សិបគ្រឿង តម្រៀបជួរគ្នា ដូចជាហែរកឋិន ចេញពីតំបន់ព្រៃការពារ សហគមន៍ ឧទ្យានជាតិ វិរជយ័ ចេញទៅស្រុកយួន ឆ្លងកាត់ភូមិ ចម និង ភូមិតាំងលោម ឃុំ ញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។

បើតាមប្រភព ព័ត៌មាន បានឲ្យដឹងថា ម៉ូតូដឹកឈើ ទាំងនោះ ឆ្ពោះទៅតាមច្រក { ផាតាម } ជាប់នឹងទន្លេរ សេសាន្ត ខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម យ៉ាងអណាធិបតេយ្យ មិនមានការរំខាន ដល់អស់លោកៗ សម្ថកិច្ច ឬស្ថាប័នជំនាញ ពាក់ព័ន្ធនោះទេ។ ហើយសកម្ម ភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ខាងលើនោះ គឺជាប្រភេទឈើធ្នុង បេង កកោះ សុក្រម សុទ្ធតែឈើ ដែលកំពុងមានការ ចាប់អារម្មណ៍ នៅលើទីផ្សារ ក្រៅប្រទេស យ៉ាងខ្លាំងបំផុត។

ពាក់ព័ន្ធការកាប់ ដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ នេះ ប្រជា សហគមន៍ អភិរក្សព្រៃឈើ ស្រុកអណ្តូងមាស បានសំដែង នូវការខកបំណង យ៉ាងខ្លាំង ចំពោះខាងមន្ត្រីការពារព្រំដែន ដែលកំពុងមានការឃុបឃិត ជាមួយឈ្មួញ ឧក្រិដ្ឋកម្មព្រៃឈើ ដើម្បីតែប្រយោជន៍ មិនមានការបង្ក្រាប នឹងទប់ស្កាត់ បែជាមានការឃុបឃិត ជាមួយក្រុមឈ្មួញ ឧគ្រិតកម្ម កាប់បំផ្លិចបំផ្លាញព្រៃឈើ នឹងសម្រប់សម្រួលបើកច្រក ឲ្យឈ្មួញទាំងនោះ ដឹកជញ្ជូនឈើចេញទៅលក់ នៅលើទឹកដីយួន យ៉ាងរលូនទៅវិញ? ។

ប្រភពដដែរបន្តថា ទាំងនេះហើយ ដែលសាធារណៈជន ដាក់ការសង្ស័យថា លោក ទូច ហីង មេប៉ុស្តិ៍ច្រក { ផាតាម } មានការឃុប ឃិត និងពាក់ព័ន្ធ ជាមួយក្រុមឈ្មួញវៀតណាម បង្កឲ្យមានបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងដែនឥតឈប់ឈរ ផ្កើននិងអនុសាសន៍ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់នូវបទបញ្ជា យ៉ាងតឹងរឹង មិនឲ្យមានកងកម្លាំង ទាំងបីប្រភេទ មានការពាក់ព័ន្ធ ជាមួយការកាប់បំផ្លាញ់ព្រៃឈើនេះ ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង: