លោក ពាន គីរ៉ាត់ កំពុងយកតួនាទី ជាមេគយ ៥ខេត្ត ប្រព្រឹត្តអំពើពុករលួយ យ៉ាងបើកចំហ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហ្មស្បតិ៍ ៨កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០១៨

 

https://youtu.be/Ph7m1bedq_8

ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន គយចល័ត មួយកន្លែង ក្រោមកាគ្រប់គ្រង របស់លោក ព្រាប គីរ៉ាត់ មេគយចល័ត ៥ខេត្ត ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិ លេខ៧ ចម្លងគីឡូម៉ែត្ត លេខ១៧៥ -១៧៦ នៅចំណុច ជាប់ស្ថានីយ៍ប្រេងឥន្ធនៈ សាវីមិច ស្ថិតនៅក្នុងភូមិ ហូចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កំពុងប្រឈម ទៅនឹងការរិះគន់ ពីសំណាក់ ឈ្មួញតូចតាច យ៉ាងខ្លាំង។

បើតាមការរៀបរាប់ ពីបងប្រុសម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ ដែលតែងតែ ដឹកទំនិញ ពីទឹកដីវៀតណាម ចូលមកកម្ពុជា តាមច្រកត្រពាំងផ្លុង បានឲ្យ CSN យើងដឹងថា រូបគាត់ដឹកទំទិញ បន្តិចបន្តួច តាមរថយន្តសាំងយ៉ុង ក្នុង១ជើងៗ បង់តាមផ្លូវ អស់ ២០០ ដុល្លារ ទៅ ៣០០ដុល្លារ នេះបើគិត ចាប់ពីច្រត្រពាំងថ្លុង មកដល់គោលដៅ ដោយទី១ បង់លុយ ចូលទៅក្នុងហោប៉ៅ មន្ត្រីគយ ប្រចាំច្រកត្រពាំងផ្លុង ចំនួន ១០ម៉ឺនរៀល ក្នុង ១រថយន្ត សាំងយ៉ុង ឡើងពីច្រក មកដល់ផ្លូវលេខ៧ ត្រង់រង្វង់មូល បង់ចូលទៅក្នុងហោប៉ៅ មន្ត្រីគយប្រចាំទីនោះ ចំនួន ៨ម៉ឺនរៀល ជាពិសេស បង់ច្រើនជាងគេ គឺគយចល័ត នៅចំណុច ភូមិ/ឃុំ ខាងលើ បង់ទៅឲ្យ មន្ត្រីគយ ដែលជាកូនចៅ ព្រាប គារ៉ាត់ រហូតទៅដល់ ចំនួន ២០ម៉ឺនរៀល បើចង់មិនចង់ គឺធ្វើទៅតាមការទាមទារ របស់ពួកគេ ទើបអាចបន្តដំណើរទៅមុខបាន បើមិនដូច្នោះទេ ពួកគេនឹងលើក ពីបញ្ហានេះ បញ្ហានោះ ឃាត់រថយន្ត ធ្វើការរើរុះទំនិញ ជាក់ជាមិនខាន?។ ហើយមិនតែប៉ុណ្ណោះទេ នៅមានកុងត្រូជជុះគយ តាមផ្លូល បណ្ដាក់ដូចខ្ចងទៀត?។

ប្រភពបន្តថា ដោយឡែក ឈ្មួញធំៗ រកស៊ីដឹកទំនិញ តាមរថយន្តយីឌុប លោក ព្រាប គីរ៉ាត់ នឹងបក្ខពួកគេ មិនដែលខ្វល់ ពីទំនិញស្អី ជាស្អីនោះទេ សូម្បីតែឯកសា នាំទំនិញចូល ក៍មន្ត្រីគយទាំងនោះ មិនដែរពិនិត្យ ម្ដងណាឡើយ? គឺពួកគេអង្គុយ តែក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ នឹងចងអង្រឹង ដេកចាំតែ រាប់ក្បាលឡាន តែប៉ុណ្ណោះ? ។ ហើយក្រុមឈ្មួញធំៗ ទាំងនោះ ពួកគេមិនដែលខ្វល់ ពីការត្រួតពិនិត្យ ទំនិញរបស់ពួកគេផងដែរ ព្រោះថា ពួកគេបង់ជាខែ ជូនទៅឲ្យលោក ព្រាប គីរ៉ាត់ នឹងបក្ខពួក របស់ពួកគេ រួចរាល់អស់ហើយ ?។

ជាវិញបញ្ហានេះ មតិមហាជន បានលើកឡើង នឹងរិះគន់ថា លោក ព្រាប គីរ៉ាត់ បាននឹងកំពុងមានឈ្មោះ បោះសម្លេង ខាងប្រព្រឹត្ត អំពើពុករលួយ ឃុបឃិតជាមួយឈ្មួញ ឲ្យមាននាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់់ នឹងទំនិញខុសច្បាប់ ជាច្រើនទៀត ។ ហើយមិនតែប៉ុណ្ណោះ រាល់រថយន្ត ដឹកជញ្ជូនឈើខុសច្បាប់ ក៍ជាប្រភព ចំណូលដ៍សំខាន់ របស់លោក ព្រាប គីរ៉ាត់ ផងដែរ ។

ប្រភពមហាជនបន្តថា អំពើពុករលួយ ដល់ខួរឆ្អឹង របស់បុគ្គល ព្រាប គីរ៉ាត់ មិនគួរលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឺម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា បន្តសម្ងំធ្វើមិនដឹង មិនឮ និង មើលមិនឃើញទៀតទេ ព្រោះថា រឿងអាស្រូវ ពុករលួយ បុគ្គល ព្រាប គីរ៉ាត់ មេគយចល័ត ៥ខេត្ត រូបនេះ ត្រូវបានព័ត៌មានក្នុងស្រុក ជាច្រើន បានចុះផ្សព្វផ្សាយ ជាបន្តបន្ទាប់ ច្រើនលើក ច្រើនសាមកហើយ ឬក៍លោក មិនបានទទួលជ្រាប ពីព័ត៌មាននេះ ឬក៍ដឹងហើយ តែធ្វើមិនដឹង មិនលឺ សម្ងំចាំទទួលប្រយោជន៍? ។

ជុំវិញអំពើពុករលួយ បើកចំហរនេះ អង្គភាព CSN មិនអាចស្វែងរក សការបកស្រាយ បំភ្លឺណាមួយ ពីលោក ព្រាប គីរ៉ាត់ ជីវិតបញ្ហានេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

https://youtu.be/Ph7m1bedq_8

សូមជួយស៊ែរព័ត៌មាននេះផង: