ម៉ូតូគេចពន្ធ កំពុងសម្រុកចូលមកកម្ពុជា ក្រោមខ្សែភ្នែក លោក ឃុន ជៀន .!

ថ្ងៃនេះថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨

https://youtu.be/nQY-LHVRbgc

ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយមន្តនរីយោធា វរៈការពារព្រុំដែន ត្រូវបានគេសង្កេតឃើញ មានការនាំចូលម៉ូតូគេចពន្ធ ជាច្រើនគ្រឿង ពីប្រទេសថៃ ចូលមកកម្ពុជា គេសង្ស័យថា មានការបើកដៃ ពីលោក ឃុន ជឿនមេរវសេនាតូច ៥០៣ ។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ នៅវេលាម៉ោង០១ នឹង ១៥ នាទី មានម៉ូតូសេរីទំនើបៗ មានដូចជា ប្រភេទ CPX នឹងម៉ូតូទំនើបៗ ជាច្រើនគ្រឿងទៀត ដែលត្រូវបានឈ្មួញសម្រុក នាំចូលតាមច្រករបៀងមួកន្លែង នៅចំណុចដំបន់៥ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រង របស់យោធា ការពារព្រុំដែន វរៈសេនាតូច៥០៣ ដែលមាន លោក ឃុន ជឿន ជាមេវរៈ ដោយគ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រសប ឬទប់ស្កាត់នោះទេ។

បើតាមប្រភព ព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅភូមិ/ឃុំ ខាងលើ បានឲ្យ CSN ដឹងនៅរសៀលថ្ងៃទី១៥ ខែកក្តដានោះ ថា ច្រកខាងលើនេះ ឈ្មួញនាំម៉ូតូចូល ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃៗ ៥គ្រឿង ទៅ ១០គ្រឿង ហើយគ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ទេ ព្រោះសមត្ថកិច្ច ទាំងនោះ ខ្លាចនូវអំណាច លោក ឃុន ជឿន នឹងមួយចំនួនទៀត រួមគំនិតឃុបឃិតគ្នា លក្ខណៈ ជាប្រព័ន្ធ សម្ងំចែកប្រយោជន័គ្នា គឺផ្គើនទៅនឹង បទបញ្ជា របស់សម្តេច ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកន្លងមក សម្ដេចបានមានប្រសាសន៍ ឲ្យបិតច្រករបៀង នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រោះសម្ដេចមើលឃើញថា ការបើកច្រករបៀង នាំមកនៅកក្តា ជាច្រើន ដូចជា នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ជាពិសេស គឺឈ្មួញនាំម៉ូតូចូលជាដើម និងឥវ៉ាន់ជាច្រើនទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ បន្តថា ច្រករបៀងនានា គ្រប់គ្រងដោយ កម្លាំងនគរបាល ការពារព្រំដែន នឹងទាហ៊ាន បើមានបញ្ហាអ្វីកើតឡើង អ្នកគ្រប់គ្រង នៅទីនោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។ ក៍ប៉ុន្តែ លោក ឃុន ជឿន មេរវសេនាតូច ៥០៣ មិនបានយកចិត្តទុក្ខដាក់ នឹងគោរព ទៅតាមបទបញ្ជានោះទេ ថែមទាំងបញ្ជារ ឲ្យកូនចៅបើកច្រករបៀង នឹងឃុបឃិត ឲ្យកើតមានច្រករបៀង នាំម៉ូតូពីប្រទេសថៃ ចូលកម្ពុជា ថ្នូរនឹងលាភសក្ខរៈ ចែកគ្នាដាក់ហោប៉ៅទៅវិញ។

ជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក ឃុន ជឿន បានទេរហូតមកដល់ថ្ងៃនេះ ដោយភ្ងាក់ងារ CSN យើងទូរស័ព្ទ ទៅជាច្រើនដង គ្មានអ្នកទទួល តែទោះយ៉ាងណា អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នឹងទទួលស្វាគមន៍ជានិច្ច រាល់ប្រតិកម្មណាមួយ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

https://youtu.be/nQY-LHVRbgc

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author