ពលរដ្ឋប្រមាណ ជាង១០គ្រួសារ តវាជាលោកស័ក្តិ៥ ដែលនាំក្មេងស្ទាវ ប្រដាប់ដោយដំបងនឹងចបជីក សម្រុកវាយកម្ទេចរបងបង្កផលព្រះ នឹងផ្ទះរបស់ប្រជាពលរដ្ឋ.!

លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទត្យ ១០កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែកក្តដា ឆ្នាំ ២០១៨

https://youtu.be/hMW2O_YzMXE

ខេត្តព្រះសីហនុ៖ សង្គ្រាមដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយអ្នកមានលុយ មានអំណាច នៅពេលបច្ចុប្បន្ន កើតមានស្ទើរគ្រប់ទីកន្លែង ជាក់ស្តែង ប្រជាពលរដ្ឋ ប្រមាណជាង ១០គ្រួសារ ភ្ញាក់ផ្អើលទាំងព្រលឹម កាលពីថ្ងៃទី ២០ ខែកក្កដា​ ឆ្នាំ​ ២០១៨ នេះ នៅពេលដែល មានមន្ត្រីយោធា ពាក់ស័ក្តិ៥ នាំបក្សពួក ប្រដាប់ដោយ ចបជីក នឹងដំបង មកវាយកម្ទេចបង្គោរបង របស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុច ​ក្រុមទី២០ ភូមិ២​ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋរស់នៅ ភូមិ/ឃុំ ខាងលើ បានប្រាប់អ្នកព័ត៌មាន CSN យើងដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានលោកស័ក្ដិប្រាំម្នាក់ នាំកម្លាំងជាង១០នាក់ សំលៀកបំពាក់សុីវិល ប្រដាប់ដោយ​ចបជីក​ ដំបង​ សម្រុកចូល​វាយ​រំលំ​បង្គោលរបង បោះព្រំដីពួកគាត់ ដែលកំពុងរស់នៅសព្វថ្ងៃ ហើយមិនតែប៉ុណ្ណោះ មានការគំរាមកំហែង ប្រជាពលរដ្ឋ កំពុងប្រកបអាជីវកម្ម ចិញ្ចឹម​ជីវិត​​និង ធ្វើអោយកូនក្មេងតូចៗ ភ័យស្រែកយំគ្រប់ៗគ្នា។

បើតាមប្រសាសន៍ លោក សួស សំអាន មេក្រុមទី២០ ភូមិ២​ សង្កាត់លេខ១​ បាន​ប្រាប់​អ្នកព័ត៌មាន​យើងថា​ ដីនៅ​ទីនេះ​ លោកបាន​ទទួល​ស្គាល់​ថា​ ជាដី​របស់​ប្រជាពលរដ្ឋជាង ១០គ្រួសារនេះពិតមែន ព្រោះដីនេះ គាត់បានធ្វើឯកសារផ្ទាល់ដៃ ឲ្យប្រជាពលរដ្ឋទាំងនេះ តែលោកក៍មិនដឹងថាយ៉ាងមិច បានជាមាន អ្នកមកអះអាងថា ជាដី​របស់​លោក​ស័ក្ដិ​៥ ទៅវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើ គេ​បានសង្កេតឃើញ មានកម្លាំងប៉ូលិសប៉ុស្តិ៍ សង្កាត់លេខ១ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ជួយអន្តរាគមន៍ និងសួរនាំការពារ ខ្លាចកើតមាន អំពើហិង្សាណាមួយផងដែល ខណៈនោះ សមត្ថកិច្ចប៉ុស្តិ៍ បានសម្របសម្រួលឲ្យបំបែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន ។

បើតាម​ប្រជាពលរដ្ឋ​ ដែលកំពុងរស់នៅលើដីទាំងនេះផ្ទាល់ បានរៀបរាបទាំងទឹងភ្នែក ប្រាប់អ្នកព័ត៌មានយើងថា ដីនេះ​ពួកគាត់ បានចងការប្រាក់ ពីធនាគារមីក្រូហិរញ្ញវត្ថុ ដើម្បីទិញ និងរស់នៅ មិនទាន់សងលុយគេរួចនៅឡើយទេ បែជាមានរឿងបែបនេះ។ ហើយចំពោះ​លោក​ធំ​ ដែលអះអាង នឹងតាំងខ្លួនថា ស័ក្ដិ​៥ បញ្ជា​ឲ្យ​ក្មេងៗ​ស្ទាវ​ វាយកម្ទេចរបងបង្គោលថ្ម រាបដល់ដីនេះ ព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក សក្ដិ​៥ បាននោះទេ រហូតមកដល់ថ្ងៃនេះ ដោយសារលោកបានដោះខ្លួន ដើរចេញបាត់មុន ពីកន្លែងកើតហេតុ នៅពេលព័ត៌មានយើង សុំការបំភ្លឺពីលោក។

គួរ​រំលឹក​ផងដែរ ប្រជាពលរដ្ឋ​គាត់លើកឡើងថា​ បញ្ហា​ចំពោះ​មុខ ក្នុងខេត្តព្រះសីហនុ ពេលនេះ គឺថ្នាក់ដឹកនាំខេត្ត និងមន្ត្រីស្ថាប័នធំៗ របស់ខេត្ត ពិសេស​ ឯកឧត្ដម​ យន្ត​ មីន​ លោក​កំពុង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង ពីសុខទុក្ខ ក៍ដូចជាគ្រោះទឹកជំនន់ នៅ​ស្រុក​កំពង់សិលា និង​មួយ​ទៀត​ ការ​បោះឆ្នោត​ ជិតឈានចូលមកដល់ផងនោះ ​លោក​ខិតខំ​យ៉ាង​ខ្លាំង ដើម្បីជួយសង្គ្រោះពលរដ្ឋ បែជាមានជនឆ្លៀតឱកាស តាំងខ្លួនជាមន្ត្រី ពាក់សក្ដិ៥ ដើរជិះជាន់ ធ្វើទុក្ខបុកម្នេញ ដល់ប្រជាពរជាពលរដ្ឋ បែបនេះទៅវិញ..?។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000 រាយការណ៍​ដោយ​៖ ទុយ ហួត

https://youtu.be/hMW2O_YzMXE

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author