អាជ្ញាធរខេត្តស្ទឹងត្រែង នឹងកងកម្លាំងទាំង៣ នៅតែបន្តយកចិត្តទុកដាក់ ជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ពីទន្លេសេកុង

លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍​ ១៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០១៨

អាជ្ញាធរខេត្តស្ទឹងត្រែង បាននិងកំពុង ចាត់វិធានការ ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរស់នៅ ស្របនឹងដងទន្លេសេកុង ក្នុងស្រុកសៀមប៉ាង អាជ្ញាធរខេត្ត រួមជាមួយកងកម្លាំង ប្រដាប់អាវុធទាំង បីប្រភេទ និងមន្ត្រីរដ្ឋបាល នៅថ្នាក់មូលដ្ឋាន ចុះជួយអន្តរាគមន៍ ជម្លៀសពលរដ្ឋចាកចេញ ពីគ្រោះមហន្តរាយ ទឹកជំនន់ ក្រោយពីបាន ប្រកាសជូនដំណឹង ។

ដែលការជោជន់ នៃទឹកទន្លេនោះ ត្រូវគេនិយាយថា បង្កមកពីភ្លៀងធ្លាក់ខ្លាំង និងអ្វីដែលសំខាន់ ជាងនេះទៀតនោះ គឺក្រោយពេល បាក់ទំនប់វារីអគ្គិសនី សេពាន-សេណាម ណយ នៅក្នុងខេត្តអត្តពឺ ប្រទេសឡាវ ដែលបានសម្លាប់ជីវិតមនុស្ស យ៉ាងហោច ២០នាក់ និងជាច្រើនរយនាក់ទៀត បានបាត់ខ្លួន។

 

ក្នុងនោះ មានកម្លាំងអន្តរាគមន៍ ចំនួន ៥២៩នាក់ ត្រូវបានបញ្ជូន ទៅជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ៥,២៥៥ គ្រួសារ ដែលស្មើរនិង ចំនួនមនុស្ស ២៥,៦១០នាក់ នៅក្នុងស្ទឹងត្រែង កម្លាំងអន្តរាគមន៍ ចំនួន ៥២៩នាក់ របស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ដើម្បីត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន ១៧ ភូមិ ក្រោយពីរងគ្រោះ ដោយសារទឹកជំនន់ ដែលបាក់ទំនប់វារីអគ្គិសនី សេពាន – សេណាម ណយ ពីខេត្តអត្តពឺ របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៨ នេះ ។

បើយោងតាម របាយការណ៍ ពីមន្ទីរក្រសួងធនធានទឹក និង ឧតុនិយម របស់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង១៧ ថ្ងៃទី២៥ កក្កដា ២០១៨នេះ កំពស់ទឹកទន្លេសេកុង មានប្រវែង ១១.៥០ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន ។ ហើយក្នុងនោះ កម្លាំងអន្តរាគមន៍សរុប ៥២៩នាក់ ត្រូវបានបញ្ជូន ទៅជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន ១៧ ភូមិ ក្នុងនោះ កំលាំងសង្គ្រោះ បានជួយជម្លៀស បងប្អូនប្រជាពលរដ្ឋ បានចំនួន ១,២៨៩គ្រួសារ មានមនុស្សចំនួន ៥,៦១៩នាក់ ស្មើនឹង ៤១.៩៣% នៃចំនួនគ្រួសាររងគ្រោះ ចំនួន ៣,០៧៤ គ្រួសារ ដែលមានមនុស្ស ចំនួន ១៥,៣១៥នាក់ ។

រីឯគ្រួសារសរុប ក្នុងស្រុកសៀមប៉ាង មានចំនួន៥,២៥៥ គ្រួសារ មនុស្ស ចំនួន ២៥,៦១០នាក់ និងជម្លៀសសត្វពាហនៈ គោចំនួន ១,២៤៣ ក្បាល ក្របីចំនួន ១,៦៩៣ ក្បាល មាន់ចំនួន ៣,៤៥៣ ក្បាល ទាចំនួន ១,៩៩៣ ក្បាល ជ្រូកចំនួន២, ០៨០ក្បាល។

 

គួរបញ្ជាក់ ផងដែរថា ការចុះទៅជួយសងង្គ្រោះ នឹងជម្លៀសប្រជាពលរដ្ឋ ចាកចេញ ពីលំដ្ឋាន ទៅរកទីទួល សុវត្ថិភាព នោះ គឺបានធ្វើឡើង តាំងពីយប់ ថ្ងៃទី ២៤ ខែកក្កដា និង រហូតមកដល់ ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្នុងនោះលោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង បាននិងកំពុងបន្ត ដឹកនាំមន្ត្រីក្រោម ឱវាទ នឹងកងកម្លាំង ទាំង៣ របស់ខេត្ត រួមទាំងស្រុក ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយ សរុប ដើម្បីត្រៀម ជម្លៀសប្រជាពលរដ្ឋ នៅគ្រប់តំបន់ ក្នុងស្រុកសៀមប៉ាង ដែលទទួល រងការលិចលង់ ពីទឹកជំនន់ ទន្លេសេកុង៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author