លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១៥កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ ២០១៨
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេនៅតែឃើញ លោក ទី ប៉ុនឡង់ ប្រធានការិយាល័យ គយនឹងរដ្ឋាករ ប្រចាំច្រកទ្វារ អន្តរជាតិព្រុំ ខេត្តប៉ៃលិន ក្រោមបញ្ជា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខា គយ នឹងរដ្ឋាករ ខេត្ត នៅតែមានការឃុបឃិត ជាមួយឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ប្រមូលលុយដាក់ហោប៉ៅ គ្មានញញើត ទៅនឹងអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តម បណ្ឌិត ឱម យិនទៀង បន្តិចណាសោះ នេះជាប្រភពច្បាស់ការ ពីមន្ត្រីគយក្នុង ខេត្តប៉ៃលិន ដែលបានទម្លាយឲ្យដឹង។
ប្រភពបានបន្ត ឲ្យដឹងទៀតថា បច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារ អន្តរជាតិព្រំ ខេត្តប៉ៃលិន គឺបង់ពន្ធត្រឹម { ២០ ទៅ ៣០ភាគរយ } ប៉ុណ្ណោះ ក្រៅពីនេះ គឺឈ្មួញបង់លុយលើតុ ក្រោមតុ ឲ្យលោក ទី ប៊ុនឡង់ យ៉ាងស្ងៀមស្ងាត់ ។ ហេតុនេះហើយ ទើបមានកា រអំពាវនាវ ឲ្យលោក អូន ព័ន្ធមុ នីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិនិត្យឡើងវិញ ជាបន្ទាន់ផង ចំពោះអំពើពុករលួយ របស់ លោក ទី ប៊ុន ឡង់ ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំ ក៍ដូចជាអំពើពុករលួយ របស់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន ផងដែរ។
ជាងនេះទៅទៀត មានការអំពាវនាវ ឲ្យឯកឧត្តម បណ្ឌិត ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយដល់ខួរឆ្អឹង របស់លោក ទី ប៊ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ ឲ្យបានស៊ីជម្រៅ ហើយចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់មន្ត្រីគយ ទាំ២រូបនេះ ប្រកប
ដោយប្រសិទ្ធភាព។ ព្រោះក្រុមមន្ត្រីគយ ក្នុងខេត្តប៉ៃលិន បានលើកឡើងទៀតថា អំពើពុករលួយ តាមគ្រប់រូបភាព របស់លោក ទី ប៊ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ កំពុងធ្វើឲ្យប៉ះពាល់ ដល់គោលនយោបាយ កែទម្រង់ស៊ីជម្រៅ នៅក្នុងស្ថាប័នគយផងដែរ។
ទម្ទឹងនឹងនេះ ក៍មានមន្ត្រី និងភ្នាក់ងារគយ ក្នុងខេត្តប៉ៃលិន មួយចំនួន បានអំពាវនាវ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ វិធានការទប់ស្កាត់ អំពើពុករលួយ ច្រើនបែប ច្រើនយ៉ាង របស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នឹងលោក សំ សុវណ្ណារិទ្ធ ប្រធាសាខាគយខេត្ត ជាបន្ទាន់។
ដោយហេតុថា រយៈពេល ៣ខែ ចុងក្រោយនេះ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំ ក្រោមការដឹកនាំ របស់លោក សំ សុវណ្ណារិទ្ធ ប្រធាសាខាគយខេត្ត ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ហើយ មិនទាន់ឃើញលោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា ចាត់វិធានការនៅឡើយទេ។ ហើយការដែល លោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន គឺមានការឃុបឃិត បើកដៃពី លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន ផងដែរ ដោយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងសុខស្រួលតែម្តង។
ប្រភពពីមន្ត្រីគយ ក្នុងខេត្តប៉ៃលិន ដែលមានទំនាក់ទំនង ជិតស្និទ្ធ ជាមួយលោក ទី ប៊ុនឡង់ បានឲ្យដឹងថា ចាប់តាំងពី ទទួលបានតំណែង ជាមេគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន មិនយូប៉ុន្មាន គឺលោក ទី ប៊ុនឡង់ ចាប់ផ្ដើម ឃុបឃិត ឲ្យឈ្មួញធំៗ នាំចូលទំនិញ
គេចពន្ធ ទំនិញខុសច្បាប់ និង ទំនិញបង់ពន្ធមិនគ្រប់ កាន់តែច្រើនឡើងៗ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ។ ជាងនេះទៅទៀត លោក ទី ប៊ុនឡង់ និងបក្ខពួក បានធ្វើការគាបយកលុយ តាមរបៀបពុករលួយ ពីពលរដ្ឋ និងអាជីវករ ដែលនាំចូលទំនិញបន្តិចបន្តួច តាមច្រកទ្វារអន្តរជាតិព្រំ ដោយគ្មានការយោគយល់ឡើយ។ ដូច្នេះហើយ ទើបពលរដ្ឋ និងអាជីវករតូចតាច ប្រមូលផ្ដុំគ្នាតវ៉ា ជាបន្តបន្ទាប់ ដើម្បីឲ្យអាជ្ញាធរ ខេត្តប៉ៃលិន និងក្រសួងពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ នូវអំពើពុករលួយ របស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំ ជាបន្ទាន់។
ទាំងនេះប្រជាពលរដ្ឋ និង អាជីវករតូចតាច ដែលរងការឈឺចាប់ ដោយសារអំពើពុករលួយ របស់លោក ទី ប៊ុនឡង់ បានបើកកកាយ រឿងអាស្រូវពុករលួយ របស់លោក ទី ប៊ុនឡង់ ជាសាធារណៈ ។ ហើយជាងនេះទៅទៀត មន្ត្រីភ្នាក់ងសរគយ ក្នុងខេត្តប៉ៃលិន មិនពេញចិត្ត នូវអំពើពុករលួយ នឹងការដឹកនាំផ្ដាច់ការ របស់លោក ទី ប៉ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ ក៍លួចទម្លាយចេញតែម្តង។
គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហានេះ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ទី ប៉ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ បានទេរហូតមកដល់ថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង គ្មានអ្នកលើក ការដែលមិនលើកទូរស័ព្ទនេះ ប្រហែលជាខ្លាច អ្នកព័ត៌មាន ដេញដោលសួរ ប៉ះពល់ផលប្រយោជន៍ របស់ខ្លួន តែទោះយ៉ាងណា អង្គភាពយើងរងចាំ នៅពេលមានប្រតិកម្មណាមួយ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000