លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែកក្តដា ឆ្នាំ ២០១៨
ភ្នំពេញ៖ ថ្មីៗនេះប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ កំពុងមានការងឿងឆ្ងល់ យ៉ាងខ្លាំង ទៅលើការដោះលែង ជនជាតិចិនតៃវ៉ាន់ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ចូលផ្ទះជនរងគ្រោះ ហើយប្លន់យករថយន្ត នឹងគំរាមឲ្យជនរងគ្រោះ ឲ្យចុះហត្ថលេខា លើលិខិតមួយថា ជំពាក់លុយ ចំនួន ២២ ម៉ឺនដុល្លារ ហើយក្រោយមក កម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ស្រាយជ្រាវចាប់ខ្លួន បានជនជាតិចិនតៃវ៉ាន់ម្នាក់ ដែរជាមេខ្លោងក្នុងរឿងនេះ នឹងបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងគំរាមកំហែង លើជនរងគ្រោះ។ តែកណីនេះ ជនរង
គ្រោះ មិនទាន់នឹងបាត់ការភ័យខ្លាចផង ក៍ត្រូវបានលោកចៅក្រម សើបសួរ ហេង កេសរោ នៃសាលាដំបូង រាជធានីភ្នំពេញ ដោះលែងស្ងាត់ៗទៅវិញ? ។
គួររំលិកផងដែរថា ករណីនេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ដែរជាជនជាតិចិនតៃវ៉ាន់ ដែរជាមេខ្លោង មានឈ្មោះ យ៉ាង ស៊ីស៊ីវ៉ា { Yang Shi Xiao } នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ពីបទប្រើហឹង្សា ដោយចេតនា និងកំហែង កាលពីថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ ២០១៨ វេលាម៉ោង១០ នឹង០០នាទី នៅចំណុចផ្ទះ លេខ១៣ ផ្លូវលេខ៣ {ក្នុងបូរី ភ្នំពេញថ្មី } ជាផ្ទះជនរងគ្រោះ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ដំបូងនោះ មានជនជាតិចិនមួយក្រុម មានគ្នា ៤នាក់ បានចូលក្នុងផ្ទះជនរងគ្រោះ និងប្រើអំពើហឹង្សា បង្ករបួសស្នាម ដោយយកពែងតែ គប់ទៅលើជនរងគ្រោះ រងរបួសក្បាល និងយកវត្ថុរឹង គំរាមចាប់បង្ខំ ឲ្យជនរងគ្រោះ ចុះហត្ថលេខា ទទួលស្គាល់ថា ជំពាក់លុយពួកគេ ចំនួន ២២ម៉ឺន ដុល្លារ និង បញ្ចាំរថយន្ត ដោយជនរងគ្រោះ មិនបានជំពាក់លុយពួកគេផង បន្ទាប់មក ក្រុមចិនសង្គមងងិត ទាំងនោះ បានបង្ខំឲ្យជនរងគ្រោះ យកសោរថយន្ត និងបណ្ណ័សម្គាល់យានយន្ត មកប្រគល់ឲ្យពួកគេ ហើយពួកគេ ក៍បានយករថយន្ត របស់ជនរងគ្រោះ បើកទៅលាក់ទុក្ខ នៅកន្លែងមួយជិតណាហ្គា ស្ថិតក្នុខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីខាងលើនេះ ក៍ត្រូវបានអាវុធហត្ថ លើផ្ទៃប្រទេស កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងគំរាមកំហែង លើជនរងគ្រោះ។ ក៍ប៉ុន្តែ! ត្រូវបាន ព្រះរាជអាជ្ញារង សឿ ឡង់ឌី បានចោទប្រកាន់ កែមួយករណី គឺករណីហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ ហើយមិនដឹងថា ការសម្រេច លោក ហេង កេសរោ យ៉ាងណាទេ ស្រាប់តែដោះលែង ជនសង្ស័យឈ្មោះ យ៉ាង ស៊ីស៊ីវ៉ា { Yang Shi Xiao } ដែលជាមេខ្លោង ក្រុមជនសង្គមងងឹតរូបនេះ ព្រមទាំងបក្ខពួក ៣នាក់ ដែលកំពុងរត់គេចខ្លួន ឲ្យមានសេរីភាពវិញ។
រហូតមកដល់ពេលនេះ អង្គភាព បណ្ដាញទូរទស្សន៍ CSN យើងមិនអាចសុំការបំភ្លឺ ជុំវិញបញ្ហាបែកធ្លាយនេះ ពីលោក ហេង កេសរោ ចៅក្រមសើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានទេ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ ដោយទូរស័ព្ទទៅលោក លើកនិយាយបានពីរបីម៉ាត់ លោកប្រាប់ថាជាបើរវល់ មិនអាចនិយាយបាន ចាំពេលក្រោយ រួចក៍បិទទូរស័ព្ទតែម្ដង។
ករណីនេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ខ្លាំងៗផងដែរថា ការសម្រេច មិនប្រក្រតី របស់ចៅក្រម ហេង កេសរោ ធ្វើឲ្យជនរងគ្រោះ និងក្រុមគ្រួសារ របស់ ជនរងគ្រោះ មិនហ៊ានស្នាក់នៅផ្ទះ របស់ខ្លួន បន្តទៀតទេ ព្រោះមានការភ័យខ្លាច ពីសុវត្ថភាព ករណីបែបនេះ ធ្លាប់ឮច្រើនមកហើយ ពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមត្ថកិច្ច មូលដ្ឋាន អស់ជំនើទៅលើប្រព័ន្ធតុលាការ ដោយសាតែ សមត្ថកិច្ច ជាអ្នកឈ្មោះឈ្មុលស្រាវជ្រាវរកវត្ថុតាង ចាប់ជនសង្ស័យ នឹងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់ បែជាការប្រគល់របសើសមត្ថកិច្ច មិនទាន់ផុតពីដៃផង ដោះលែងមកវិញ។
ករណីនេះ ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវ ស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុតិធម៌ គួរពិនិត្យលើករណីនេះ ជាបន្ទាន់ផង ព្រោះថា ករណីនេះជាករណី ហឹង្សាជំរិត យ៉ាងពេញបន្ទក់ បើជំពាក់ច្បាប់មាន មិនគួរអីជនសង្ស័យ ចូលក្នុងផ្ទះ ហើយយករថយន្ត មកលាក់ទុក្ខ នឹងគំរាមឲ្យចុះហត្ថលេខា នោះទេ ករណីនេះ គួរតែសើបអង្កេត ឲ្យបានស៊ីជម្រៅ មិនគួរដោះលែងស្ងាត់ៗអញ្ចឹងទេ នេះប្រហែលជា មានពាក់ព័ន្ធលាភសក្ការ: ផលប្រយោជន៍ យ៉ាងច្រើន ក្រាស់ក្រែលហើយ បានជាលោក ហេង កេសរោ មិនគិតពីសន្តិសុខ សុវត្ថិភាពប្រទេសជាតិ ធ្វើឲ្យអ្នកវិយោគទុន នៅកម្ពុជា មានការការភ័យខ្លាចបែបនេះ ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ដោយយោងតាម ឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមកការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 ដែលមានលេខ 078 55 11 12 / 097 777 6000