លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៨
ព័ត៌មានបឋមពីខេត្តបាត់ដំបង ពាក់ព័ន្ធដីព្រៃខ្ពង់រាបរបស់រដ្ឋ រាប់រយហិកតា ស្ថិតនៅលើជួរភ្នំវែង ត្រូវបានបុគ្គល មានលុយមានអំណាច ឃុបឃិតជាមួយ មន្ត្រីអាជ្ញាធរមូលដ្ឋាន ប្រើដៃប្រជាពលរដ្ឋ មកពីតំបន់ជិតឆ្ងាយ ចូលធ្វើសកម្មភាព កាប់ឆ្ការទន្ទ្រាន យ៉ាងអនា
ធិបតេយ្យ ហើយមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធទាំងនោះ នាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានការបង្ក្រាប នឹងទប់ស្កាត់នោះឡើយ ។ ហើយពាក់ព័ន្ធករណីនេះ គេមិនជឿទេថា ការកាប់ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ រាប់រយហិកតា ទាំងបំពាន មកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួននេះ អាជ្ញាធរមិនដឹងនោះទេ ប្រហែលជាដឹង តែធ្វើមិនដឹង។
បើតាមព្រពភ ពីមន្ត្រីបំរើការ នៅសាលាស្រុកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានផ្ដល់ព័ត៌មានច្បាស់ការណ៍មួយ ឲ្យបណ្ដាញព័ត៌មាន CSN យើងបានដឹងថា៖ មួយរយៈនេះ មានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ ផ្កាយ៣ ម្នាក់ មកពីភ្នំពេញ បានមកទំនាក់ទំនង ជាមួយលោក វ៉ាន់ កុង មេឃុំត្រែង ស្រុករតនៈមណ្ឌល ដើម្បីចរចារ រឿងដីខ្ពង់រាប ដែលនៅទំនេររាប់ពាន់ហិកតា លើខ្នងភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករនត:មណ្ឌល ដោយលោកធំ ផ្កាយ៣ ម្នាក់នោះ ហ៊ានឲ្យតម្លៃ ក្រោម ២០០០ ដុល្លារ ក្នុងមួយហិកតា ។
ប្រភពដដែល បានបន្តថា នៅក្នុងការចរចារនេះដែរ គឺត្រូវបានភាគី មានអំណាចខាងលើ ប្រគល់នាទីឲ្យលោកមេឃុំ ដើម្បីចាត់ចែង ឲ្យប្រជាពលរដ្ឋ ធ្វើការកាប់ឆ្ការ និងរានព្រៃដោយក្នុងមួយហិកតា តម្លៃ ៣០០ ដុល្លារ ប៉ុន្តែត្រូវបានលោកមេឃុំ សុីភាគរយ ដោយក្នុង
១ហិកតា ១០០ដុល្លារ ពីប្រជាពលរដ្ឋ ដែលជាអ្នកបញ្ចេញកំលាំងពលកម្ម ។ ហើយរហូត មកដល់បច្ចុប្បន្ននេះ គេសង្គេតឃើញថា នៅលើជួរភ្នំវែងនេះ ត្រូវបានកាប់បំផ្លាញព្រៃឈើ អស់គ្មានសល់ បើគិតពីទំហំ នៃការបាប់ទន្ទ្រាន នាពេលបច្ចុប្បន្ននេះ អស់ប្រមាណជាង ២០០ ហិកតា ហើយ? ។
ជុំវិញបញ្ហានេះ លោក លោក អារុណ មេភូមិ តាគ្រក់ បានបង្ហើរពាក្យថា លោកដាច់ខាត មិនសុីញ៉េឯកភាពនោះទេ ព្រោះលោកខ្លាចជាប់គុក ព្រោះផ្ទៃដីទាំងនេះ គឺជាដីរបស់រដ្ឋ ព្រោះកន្លងមក មន្ត្រីនៃមន្ទីរ រ៉ែ និង ថាមពល ធ្លាប់បានចុះទៅពិនិត្យ ហើយបានលើក
ឡើងថា ទីតាំងនេះ គ្មានអ្នកណា អាចមកកាន់កាប់ ឬទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ឯកជនបានឡើយ ។
ពាក់ព័ន្ធរឿងរ៉ាវ ដ៏រសើបនេះ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នេះដែរ លោកមេឃុំត្រែង គឺលោក រ៉ាន់ កុង ខំប្រឹងប្រកែកដោះសារ បកស្រាយ បដិសេធ តាមរយៈទូរស័ព្ទ ជាមួយភ្នាក់ងារ CSN យើងថា រឿងទាំងអស់នេះ គឺមិនពិតនោះទេ មិនមានអស់លោក ផ្កាយ៣ ឯណា មកទិញដីរដ្ឋនោះទេ តែលោកបានទទួលស្គាល់ថា ការកាប់ឆ្ការ ទន្ទ្រានដីព្រៃខ្ពង់រាបរបស់រដ្ឋនេះ ពីណាក់ប្រជាពលរដ្ឋ គឺមានពិតមែន គឺលោកទទួលស្គាល់។ ហើយរហូតមានការបែកធ្លាយ ឮទៅដល់អាជ្ញាធរស្រុក ទើបកាលពី ៥ ថ្ងៃមុននេះ មានក្រុមប្រឹក្សាស្រុក រតនៈមណ្ឌល បានចុះទៅហាមឃាត់ ប្រជាពលរដ្ឋ មិនឲ្យធ្វើសកម្មភាព កាប់បន្តទៀតទេ។ ហើយចំណែករូបលោក ដោយសារតែរវល់ ការងារពេក មិនទាន់បានទៅមើលទេ ប្រហែល ២ថ្ងៃទៀត លោកនិងចុះទៅមើលដែរ ក្រែងប្រជាពលរដ្ឋទាំងនោះ លបលួចកាប់ព្រៃបន្តទៀត ។
តែទោះយ៉ាងណា ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅស្រុរតន:មណ្ឌល បាននាំគ្នារិះគន់ថា នេះបានចំជាមន្ត្រីមិនខំព្យាបាល តាមអភិក្រម របស់សម្ដេចតេជោ ហ៊ុន សែន ដែលជានាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើងមែន មន្ត្រីប្រភេទនេះ ទាល់តែធ្វើការវ:កាត់ ជាបន្ទាន់ ដើម្បីកំឲ្យជំងីនេះ វារាលដាល ដល់មន្ត្រីគេដែលល្អៗ ខិតខំបម្រើប្រជាពលរដ្ឋ នឹងសង្គម មន្ត្រីប្រភេទនេះ គេហៅថា មន្ត្រីកន្ទេធំបន្លំដេក ឬហៅថាត្រីងៀតឆ្លៀតពង ។
ជាក់ស្ដែងជូចជា លោកមេឃុំ ដែលត្រូវបានបែកធ្លាយ ខាងលើនេះជាដើម ព្រោះថា រឿងបានកើតឡើ នៅក្នុងមូលដ្ឋាន របស់ខ្លួនហើយ ហេតុអ្វី សម្ងំស្ងៀម មិនព្រមចាត់វិធានការទប់ស្កាត់ ចាំទាលើតែបែកធ្លាយរឿង ទៅដល់ថ្នាក់ស្រុកចុះធ្វើការ បានលោកស្ទុះក្រោកពីដេក ទាំងមមីមមើបែបនេះ ហើយការបងស្រាយរបស់លោក ខាងលើនេះ គ្រាន់តែជាការបិទបាំង អំពើពុករលួយ តែប៉ុណ្ណោះ បើលោកជាមេឃុំ គិតពីផលប្រយោជន៍ជាតិ មិនគិតពីផលប្រយោជន៍ផ្ទល់ខ្លួន គួរតែលោកសុំគោលការ ទៅថ្នាក់ស្រុក ដែលមានលោកអភិបាល ជាគណ:បញ្ជាការឯកភាព ដើម្បីចាត់វិធានការ លើបញ្ហានេះ បញ្ហានេះហើយ មិនគួរធ្វើជាត្រីងៀតឆ្លៀតពងនោះទេ៕ ព័ត៌មានលំំំំអិត នឹងមានផ្សាយ តាមបណ្ដាញទូរទស្សន៍ ព័ត៌មាន CSN នៅពេលក្រោយ
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើងផ្សាយតែព័ត៌មានពិត ដោយយោងតាម ឯកសារមួយចំនួនប្រសិនបើ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមកការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 ដែលមានលេខ 078 55 11 12 / 097 777 6000