ដីព្រៃអភិរក្សជីវចំរុះ​រាប់ពាន់ហិកតា ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ នឹងបរិស្ថាន ត្រូវបានឈ្មួញមានលុយមានអំណាច កាប់ឈូសឆាយធ្វើជាកម្មសិទ្ធ លក់បន្តយ៉ាងអនាធិបតេយ្យ មន្ត្រីមេព្រៃ នឹងបរិស្ថាន ឆ្លើយរុញដាក់គ្នា បែជាអាជ្ញាស្រុកនឹងខេត្ត នាំគ្នាសម្ងំស្ងៀមមិនអើពើ.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៨

ខេត្តមណ្ឌលគិរី ៖ ដីព្រៃក្នុងដែនអភិរក្ស ជីវៈចំម្រុះ បរិស្ថានភ្នំព្រេច ស្ថិតនៅត្រង់ចំណុច ភូមរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានឈ្មួញ ត្រូវរ៉ូវគ្នាជាមួយមន្ត្រី ក្នុងខេត្ត ឃុបឃិតគ្នា ឈួសឆាយយកដីព្រៃ ប្រមាណ ជាង១០០០ហិតា ( ជាង មួយពាន់ហិតា ) ធ្វើជាកម្មសឹទ្ធ និងលក់បន្ត យ៉ាងពេញបន្ទុក រយៈពេលជាង ០៥ខែ មកហើយ ចាប់តាំពីខែមីនា មកដល់ខែសីហា ឆ្នាំ២០១៨ នេះ ។

បច្ចុប្បន្ន ក្រោយពីបែករឿង ហើយមានការដេញដោល ពីអ្នកសារព័ត៌មាន ឃើញថា មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន កំពុងឆ្លើយដាក់គ្នា ចំណែក អាជ្ញាធរ​ស្រុក​ និង អាជ្ញាធរខេត្ត​ ហាក់​​នៅ​ស្ងៀមស្ងាត់ ទោះ​មាន​សកម្មភាព​ ឈូស​​ឆាយ​ យ៉ាងអនាធិបតេយ្យ យ៉ាងណាក៍ដោយ ។ ហើយក្នុងនោះដែរ គេដឹងថា មានសារព័ត៌មានម្នាក់ ដែលល្បី ក្នុងខេត្តមណ្ឌលគិរី និងមានការស្និតស្នាល ជាមួយមន្ត្រីៗ នៃសាលាខេត្ត ជាអ្នក រត់ការណ៍ ក្នុងរឿងនេះផងដែរ ។

 

ប្រភពពី ប្រជា​សហ​គម​ន៍ ​​ភូមិរ​យ៉​ បានឲ្យដឹង​ថា គេ​បានឃើញ​គ្រឿងចក្រ​ ធុន​ធំ​ជា​ច្រើន​គ្រឿង​ ដូច​ជា​ អេ​ស្ការ​វ៉ា​ទ័​រ , ត្រាក់ទ័រ , ម៉ាស៊ីន​កាត់ឈើ រួម​​និង​កម្មករប្រមាណ​ ជាង​១០​នាក់ បាន​នឹងបន្ត ចូល​ទៅ​តំបន់​ខាងលើ​ ត្រង់ចំណុច អូរ​តាំ​ហ​ច​ ភូមិរ​យ៉​លើ , ត្រពាំង​តា​ទូត , ត្រពាំង​ទឹកល្អក់​ ភូមិរ​វ៉ា​ក់​ តាំងពី​ខែ​៥ រហូតបច្ចុប្បន្ននេះ ជាង​ពីរ​ខែ​ មក​ហើយ​ គេពុំឃើញ មន្ត្រីពាក់ពន្ធ័ណា ទប់ស្កាត់សោះឡើយ ។

 

បញ្ហានេះ ប្រជាសហគមន៍ និង មហាជនជាច្រើន ដែលបានដឹង នឹងឃើញសកម្មភាព ឈូសឆាយ យកដីព្រៃរបសើរដ្ឋ ខាងលើនេះ បានបន្តឲ្យដឹងថា តំបូងពួកគេបានឃើញ មនុស្ស​មួយ​ក្រុមនោះ​​ ចាប់ផ្តើម​វាយ​ផ្តួល​ដើមឈើធំៗ​ រាប់​ម៉ឺន​ដើម កាប់​អារ​​ឈូស​ឆាយ​ ដោយ​គ្មាន​ខ្លាច ក្រែរអារច្បាប់​បន្តិច​សោះ ។ ហើយបញ្ហានេះ មជ្ឈដ្ឋានមហាជនជាច្រើន បាននិយាយថា បើគ្មានការឃុបឃិត បើកភ្លើងខៀវ ពីសំណាក់ មន្ត្រីដ៍មានមានអំណាចណាម្នាក់ ក្នុងខេត្ត ហើយប្រសិនគ្មាន ពកុរលួយជាប្រព័ន្ធ នោះទេ ករណីដ៍រសើបមួយនេះ ក៍មិនអាច ដំណើរការ ទៅបានដោយរលូន មកដល់បច្ចុប្បន្ននេះដែរ នេះគេហៅថា ពុករលួយដល់ខួរឆ្អឹង របស់មន្ត្រីគ្រាប់ល្ពៅ មិនអាចព្យាបាលបានទេ មានតែអញ្ជើញ គ្រូពេទ្យទេវតា មកធ្វើការវ:កាត់ តែប៉ុណ្ណោះ ។

 

ជុំវិញករណី ដ៍រសើបនេះ ផងដែរ លោកសុិន វណ្ណវឌ្ឍ អភិបាលស្រុក បានផ្តល់បទសម្ភាស ឲ្យអ្នកសារព័ត៌មាន យើង នៅព្រឹកថ្ងៃទី២ ខែសីហា ២០១៨ នេះថា ពាក់ព័ន្ធ មានគេឈូសឆាយដីព្រៃ នៅតំបន់ខាងលើនោះ លោកមិនបានដឹងទេ លោកថា ដោយមូហេតុ លោកទើបមកកាន់ នៅស្រុកកោះញែកថ្មី មិនស្គាល់ភូមិសាស្រ្តទេ រឿងនេះ សុំលោកអ្នកសារព័ត៌មាន សួរទៅបរិស្ថាន ឬមេព្រៃ ព្រោះទីនោះ ជាតំបន់ពួកគាត ជាអ្នក់គ្រប់គ្រង ។

 

ជុំវិញករណីនេះផងដែរ លោក អ៊ុំវណ្ណ សុភ័ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឆ្លើយ នឹងបដិសេដ្ឋថា លោកអត់ដឹងទេ ដោយដីនៅ​ចំណុច​ហ្នឹង​ ច្រករបៀង បើបងអ្នកសារព័ត៌មាន សួរទៅបរិស្ថាន ព្រោះទីនោះ មិនមែន​ជា​ដី​ គ្រប់គ្រង​​ ដោយរដ្ឋបាល​ព្រៃឈើ​ទេ ។

បញ្ហានេះផងដែរ អ្នកសារព័ត៌មានយើង បានបន្តសួរទៅ លោក ហាន សុខន { ហៅថា } នាយដែនជម្រកសត្វព្រៃ ភ្នំព្រេច លោកបានឆ្លើយតបថា សួរទៅមេព្រៃ​ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំបានឃាត់ ប៉ុន្មានដងហើយ តែមានអ្នកអះអាងថា ដីនេះជាដីប្រជាពលរដ្ឋ បើបងៗ អ្នកសារព័ត៌មាន ចង់ដឹងច្បាស់ ទៅសួរម្នាក់នឹងទៅ។

 

ដោយឡែក លោក កែវសុ ភក្រ័ ប្រធានមន្ទីរបរិស្ថាន លោកបានបញ្ជាក់ ប្រាប់យ៉ាងច្បាស់ថា តំបន់នោះ ១ភាគ ស្ថិតនៅក្នុងដែនគ្រប់គ្រង របស់មេព្រៃ តែនៅក្នុងការសុំបំភ្លឺ ទាំងពីរស្ថាប័ន ស្ដាប់ៗទៅ មិនមានការទទួលខុសត្រូវ នៅលើដែនសមត្ថកិច្ចរបសើខ្លួន ហាក់កំពុងឆ្លើយដោះសារ រៀងៗខ្លួនៗទៅវិញ ។

 

ជុំវឹញបញ្ហាខាងលើ ប្រជាសហគមន៍ រស់នៅតំបន់ខាងលើ ស្នើរដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្ត និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ នឹងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សូមចុះត្រូតពិនិត្យ នៅចំណុចទីតាំងខាងលើនេះ ជាបន្ទាន់ផង បើពុំនោះទេ មន្ត្រីគ្រាប់ល្ពៅទាំងនោះ ធ្វេីព្យុះធ្វើភ្លៀង តាមតែអំពេីចិត្ត មុខតែដីព្រៃអភិរក្សបរិស្ថាន ដីព្រៃសហគមន័ ជារបសមរដ្ឋ និង ធ្លាក់ដល់ដៃឈ្មួញ មានលុយ មានអំណាចនេះ ជាក់ជាមិនខានឡើយ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ដោយយោងតាម ឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមកការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 ដែលមានលេខ 078 55 11 12 / 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author