មន្ត្រីសមត្ថកិច្ចមួយក្រុម មានតួនាទីបង្ក្រាប នឹងទប់ស្កាត់បទល្មើសព្រៃឈើ កំពុងត្រូវបានបែកធ្លាយ រឿងអាស្រូវពុករលួយ លុយជា១ម៉ឺនដុល្លារ ជាថ្នូរមិនបង្ក្រាប.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨

ខេត្តមណ្ឌលគិរី ៖ មានប្រភពព័ត៌មាន បានបែកធ្លាយ រឿងអាស្រូពុករលួយ របស់មន្ត្រីៗ ស្ថាប័នពាក់ព័ន្ធ ជំរិតទារលុយ ពីក្រុមឈ្មួញដឹកឈើ ប្រមាណ ជាង១ម៉ឺនដុល្លា ជាថ្នូរមិនបង្ក្រាប នេះគឺជាប្រភព ពីករុមឈ្មួញដឹកឈើ ដែលត្រូវបាន គេឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ នៅចំណុចព្រំប្រទល់ ខេត្តមណ្ឌលគិរី និងក្រចេះ។

 

គួរបញ្ជាក់ផងដែរថា ភាពមិនប្រក្រតីខាងលើនេះ ត្រូវបានក្រុមឈ្មួញដឹកឈើ នាំគ្នាលើកបើកកកាយ ពីក្រុមឈ្មួញដឹកឈើ បានអះអាងថា ពួកខ្លួន ត្រូវបានក្រុមមន្ត្រីនគរបាលខេត្ត រៀបចំល្បិច គាបជំរិត យកលុយចំនួន ១ម៉ឺនដុល្លារ។ ហើយក្នុងនេះ ប្រភពដដែរបន្តថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែសីហា ២០១៨ ពួកគេបដឹកឈើ មកដល់ចំណុចខាងលើ ក៍ជាប់ផុងទៅមុខមិនរួច ក៍ត្រូវបានសមត្ថកិច្ចឃាត់ តែម្តង។

 

ប្រភពបន្តថា ក្រោយពីសមត្ថកិច្ច ឃាត់រថយន្ត ពួកគេទាំង ៣គ្រឿង ហើយនោះ រូបគេបានចូលទៅចរចារ ជាមួយឈ្មោះ វឿន ជាមន្ត្រីប៉ូលិស ស្រុកកោះញែក នឹង ឈ្មោះ វែង ជាមន្ត្រីនគរបាលចារកម្ម រួមមានជនស្លៀកពាក់ស៊ីវិលម្នាក់ នឹង ប៉ូលិសម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ ហើយសមត្ថកិច្ចទាំងនោះ បានប្រាប់ពួកគេថា ចាំមេមកសិន ចាំសម្រួលគ្នា។

 

ប្រភពដដែរបន្តថា ក្រោយមកបន្តិច ក៍មានឈ្មោះ ថា ជាប៉ូលិស និងកូនចៅពីរនាក់ទៀត បានមកដល់ ហើយឈ្មោះ ថា បានប្រាប់ឲ្យពួកគេ ទៅសម្រួលគ្នា ជាមួយឈ្មោះ ភាន់ ជាដឺបេ ខណ:នោះឈ្មោះ ភាន់ បានទារប្រាក់ ចំនួន 3000$ { បីពាន់ដុល្លារ } សម្រួលចុះឡើង នៅសល់ ១០លានរៀល { ស្មើនឹង ២៥០០ដុល្លារ } ។ ហើយបន្ទាប់មក ឈ្មោះ វែង ទារបង់ ចំនួន ៤០០០ { បួនពាន់ដុល្លារ } តែតថ្លៃ នៅសល់ត្រឹម 3000$ { បីពាន់ដុល្លារ } ។ ហើយចំណែកឈ្មោះ ថា ទារបង់ក្បាលឡាន ក្នុង១គ្រឿង 2000$ { ពីរពាន់ដុល្លារ } សរុប ៣គ្រឿង ស្មើ 6000$ { ប្រាំមួយពាន់ដុល្លារ } ក្រោយចរចារយ៉ាងយូរ ឈ្មោះ ថា ក៍ព្រមយកត្រឹម 5000$ { ប្រាំពាន់ដុល្លារ } ។

 

ប្រភពបន្តថា ក្រោយបញ្ចប់ ការចរចារ ខ្លួនបានវិលទៅរកប្រាក់ ហើយក៍មានអ្នកកាសែត ចុះមកយកព័ត៌មាន នៅចំណុច ឡានជាប់ផុង តែត្រូវបានសមត្ថកិច្ចទាំងនោះ បានខ្សឹបប្រាប់ពួកគេថា បើធ្លាយព័ត៌មាននេះ ពួកគេឈប់ទទួលប្រាក់ហើយ ប្រយ័ត្នពួកគេចាប់។ ហើយក្រោយពីពួកគេ បានប្រគល់លុយ ឲ្យទៅសមត្ថកិច្ចទាំងនោះ រួចរាល់អស់ហើយ ទបពួកគេដោះលែងព្រូ និងឡាន មកវិញ?។

 

គួរបញ្ជាក់ផងដែរថា ក្រុមឈ្មួញដឹកឈើ ហើយត្រូវបាន សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ចាប់ជំរិតនោះ ទី១ មានឈ្មោះ ឃ្នីន លឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិត្នោត ឃុំថ្មី ស្រុកចិតបូរី ខេត្តក្រចេះ , ទី២ មានឈ្មោះ ហ៊ត លី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិច្រវា ឃុំកន្ទួត ស្រុកចិតបូរី ខេត្តក្រចេះ ។

 

បើតាមការរៀបរាប់ ពីក្រុមឈ្មួញដឹកឈើ ខាងលើ បានឲ្យដឹង កាលពីថ្ងៃទី៤ ខែសីហា នេះថា ឈើដែលពួកគេដឹកមកនេះ ប្រើពេលអារជ្រៀក នៅក្នុងព្រៃ នៃទឹកដីខេត្តមណ្ឌលគិរី រយៈពេលជាងម្ភៃថ្ងៃ ដោយពួកគេ ចូលទៅកាប់ នឹងដឹកឈើ បង់លុយទៅឲ្យទាហាន និងប៉េអឹម នៅអន្ទ្រង ខេត្តមណ្ឌលគិរី ក្នុងរណារយន្ត ១គ្រឿង តម្លៃ ៥០ម៉រៀល ឡាន ១គ្រឿង 300$ { បីរយដុល្លារ } ក្នុង១ខែ។

 

ពាក់ព័ន្ធបញ្ហានេះ ក៍មានប្រភពព័ត៌មាន ច្បាស់ការណ៍មួយ ពីមន្ត្រីមួយរូប ខេត្រមណ្ឌលគិរី ដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើប យ៉ាងច្បាស់ថា ករណីនេះ មានជាប់ពាក់ព័ន្ធ ទៅនឹងមេបញ្ជាការ កងអនុសេនាធំទី០៣ ចំណុះឲ្យវរៈសេនាតូច លេខ១ ខេត្តមណ្ឌលគិរី ម្នាក់ ដែលមានឈ្មោះ ចាប កុសល្យ ត្រូវបានគេអះអាងថា ជាអ្នករត់ការ នឹងជាអ្នកអោយរថយន្ត ប៉ាកុង ចំនួន ៣គ្រឿង ដឹកឈើក្រហម ចេញពីចំណុចអន្ទ្រង ក្នុងទឹកដី ខេត្តមណ្ឌលគិរី ឆ្ពោះទៅទឹកដី ខេត្តក្រចេះ ។ ហើយសកម្មភាព រថយន្តដឹកឈើ ខាងលើ ត្រូវអស់លាក់ ខណ:ដែលរថយន្ដនោះ ជាប់ផុង ក៍ត្រូវកម្លាំងបរិស្ថាន ដែនជម្រកសត្វព្រៃ កែវសីមា ចាប់តែម្ដង ទើបបែកធ្លាយរឿងអាស្រូវ របស់មន្ត្រីគ្រាប់ល្ពៅ រៀបល្បិច ធ្វើស៊ីឈ្មួញឈើ ជំរិតយកប្រាក់ ជាង ១ម៉ឺនដុល្លារ បែបនេះ។

 

គួរបញ្ជាក់ដែរថា ករណីបែកធ្លាយនេះ ខណ:ក្រុមមន្ត្រីបរិស្ថាន ដើរមកពីកន្លែងផ្សេង ហើយបានសួរនាំ នឹង ចាប់ខ្លួន រួមទាំងវត្ថុតាង ទើបបែកធ្លាយរភង លុយជា១ម៉ឺនដុល្លារតែម្ដង តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃ កែវសីមា នៅតែបន្តការសួរនាំ ក្រុមឈ្មួញដឹកឈើទាំងនោះ ដើម្បីបន្តចំណាត់ការផងដែរ។

 

យ៉ាងណាក៍ដោយ ជុំវឹញបញ្ហាខាងលើ ប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ ស្នើរសុំដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្ត និង ឯកឧត្តម បណ្ឌិត ឱម យឹនទៀង ប្រធានអង្គភាព ប្រឆាំងអំពើរពុករលួយ និងសម្ដេច ក្រឡាមហោម ស ខេង ឧបនាយរដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេតា ដាក់ការស៊ើបអង្កេត ពិនិត្យទៅលើ បុគ្គល ជាប់ពាក់ព័ន្ធ ដែរកំពុងរងការចោទប្រកាន់ ខាងលើនេះ ជាបន្ទាន់ផង បើពុំនោះទេ មន្ត្រីទាំង នោះ នៅតែបន្តធ្វេីព្យុះ ធ្វើភ្លៀង តាមតែអំពេីចិត្ត កាន់តែខ្លាំងៗហើយ។

 

ពាក់ព័ន្ធការបែកធ្លាយ មានការចោទប្រកាន់ ពីសំណាក់ ឈ្មួញឈើ នឹងមហាជន ថាសមត្ថកិច្ច ប្រើល្បិចគាបជំរិតយកលុយ ចំនួន ជាង១ម៉ឺនដុល្លារ ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីណាមួយ ពីក្រុមមន្ត្រីសមត្ថកិច្ច មួយចំនួន ដែលកំពុងរងការចោទប្រកាន់ ខាងលើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង តែទោះយ៉ាងណា អង្គភាពយើង រងចាំទទួលការបកស្រាយ នៅពេលក្រោយ។ ដោយ ៖ លោក រស់ សុភា ប្រចាំខេត្តមណ្ឌលគិរី

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើគិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ទៅតាមអ្វីដែរឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 គឺលេខ 078 55 11 12 / 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author