មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ គណៈប្រតិភូ ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្ត និង សាខាកាកបាតក្រហមកម្ពុជា ខេត្ត មណ្ឌលគិរី នាំនូវថវិកាមួយចំនួន សម្រាប់ប្រតិបត្តិការ ជួយប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨

ខេត្តក្រចេះ ៖ នៅសាលាខេត្តក្រចេះ នៅរសៀល ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាល នៃគណអភិបាល ខេត្តក្រចេះ និងលោកស្រី អភិបាលរង ខេត្ត រួមទាំងមន្ទីរជុំវិញខេត្ត បានទទួល ធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ ចំពោះគណៈប្រតិភូ ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអៀង អភិបាល នៃគណអភិបាលខេត្ត និង សាខាកាកបាតក្រហមកម្ពុជា ខេត្ត
មណ្ឌលគិរី នាំនូវថវិកាចំនួន 8100$ { ប្រាំបីពាន់មួយរយដុល្លា } និង ២៨,៥០០,០០០រៀល សម្រាប់ប្រតិបត្តិការ ជួយប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ ស្វាគមន៍ នាឱកាសនោះ ឯកឧត្តម បានលើកឡើង អំពីស្ថានភាព ទឹកទន្លេមេគង្គ និង ផលប៉ះពាល់ ដោយសារទឹកជំនន់ ទៅកាន់គណៈប្រតិភូខេត្ត មណ្ឌលគិរី ឲ្យបានជ្រាបថា ឆ្នាំនេះ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ចាប់ឡើង ពីដើមខែកក្កដា ដែលមានកំរិតកំពស់ទឹក គួរឲ្យកត់ សម្គាល់ ដល់កម្រិត អតិបរមា កំពស់ ២១.៨២ម៉ែត្រ គិតត្រឹមម៉ោង១២ នឹង 00នាទី ថ្ងៃទី ០៧ ខែសីហា នេះ ។ ហើយទន្ទឹមនោះ គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ ថ្នាក់ខេត្ត បានធ្វើការតាមដាន ផ្តល់ព័ត៌មាន រាយការណ៍ និង ណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូន ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ និងត្រៀមលក្ខណៈ អន្តរាគមន៍ ឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ។

ក្នុងនោះ ឯកឧត្តមអភិបាល ខេត្តក្រចេះ មានប្រសាសន៍បន្តថា ទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ ដល់ស្រុក ចំនួន៤ និងក្រុង១ លើ ២៩ឃុំ / សង្កាត់ នៅជាប់តាមដងទន្លេមេគង្គ និង ព្រែកមួយចំនួន ដែលផល ប៉ះពាល់ រួមមាន៖ ផ្នែកកសិកម្ម ប៉ះពាល់ស្រូវ ២,២៣៦ ហិកតា ដំណាំរួមផ្សំ ១,០៨៦ ហិកតា។ ហើយផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់ ផ្លូវខេត្ត ប្រវែង ២០០ ម៉ែត្រ ផ្លូវលំជនបទប្រវែង ២៦២,២៣០ ម៉ែត្រ និងអណ្ដូងស្នប់ ៥៩កន្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៦,៩៨៤ ផ្ទះ សាលារៀន ៨១ កន្លែង មណ្ឌលសុខភាព នឹង ប៉ុស្តិ៍សុខភាព ០៣ កន្លែង និងវត្តអារាម ១៨កន្លែង។ ហើយក្នុងនោះ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ១,០៤៤ គ្រួសារ និង សត្វគោក្របី សរុប ចំនួន ៦,៤៩៨ក្បាល។

ក្នុងជំនួប រវៀងអភិបាលខេត្តមណ្ឌលគិរី និងអភិបាល ខេត្តក្រចេះ ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្ត នៃគណអភិបាល មណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីបានស្ដាប់មតិស្វាគមន៍ របស់ឯកឧត្តម វ៉ា ថន អំពីស្ថានភាពទឹកជំនន់ និង ផលប៉ះពាល់ ដោយទឹកជំនន់ ទៅលើប្រជាពលរដ្ឋ នៅទូទាំងខេត្តក្រចេះ ឯកឧត្តម ស្វាយ សំអៀង ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត និង ក្នុងនាមសាខាកាកបាត ក្រហម កម្ពុជា ខេត្តមណ្ឌលគិរី បានសម្តែងការចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ កំពុងកើតមានឡើងនោះផងដែរ។

នារសៀលនោះដែរ ឯកឧត្តម ស្វាយ សំអៀង ក៍បានប្រគល់ថវិកា របស់រដ្ឋបាលខេត្ត និង ថវិការ របស់សាខាកាកបាតក្រហម កម្ពុជា ខេត្តមណ្ឌលគិរី ចំនួន ៨,១០០ ដុល្លារ និង ២៨,៥០០,០០០រៀល ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រតិបត្តិការ ជួយប្រជាជនរងគ្រោះ ។

 

ទាំងនេះ បានសបញ្ជាក់ ឲ្យឃើញពី វប្បធម៌ នៃការចែករំលែកគ្នា រវៀងរដ្ឋបាលខេត្តមណ្ឌលគិរី និង រដ្ឋបាលខេត្តក្រចេះ និង បង្ហាពីឆន្ទះ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គី ខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន និងក្នុងនាមខ្មែរ តែមួយ ស្ថិតក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៍បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ស្វាយ សំអៀង រួមជាមួយ គណៈប្រតិភូអមដំណើរ ក៍ដូចជារដ្ឋបាលខេត្ត មណ្ឌលគិរី ទាំងមូល ដែលបានយកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកា ជួយសម្រាល ការលំបាក ដល់ប្រជាជន នៅក្នុងខេត្តក្រចេះ៕

Share on Facebook