លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨
ខេត្តព្រះសីហនុ គឺជាខេត្តមួយ សំបូរទៅដោយ ភ្ញៀវជនជាតិចិន ហើយថ្មីៗនេះ ភ្ញៀវដែលបានទៅកំសាន្ត នៅខេត្តព្រះសីហនុ ត្រូវបានខ្សឹមខ្សៀវគ្នាថា ខេត្តព្រះសីហនុ បច្ចុប្បន្ន មានអ្នកដើរចែកខិត្តប័ណ្ណ រូបស្ត្រីចិនស្រស់ស្អាត ស្រាតននលគោក និង មានសរសេរអក្សរចិន អមជាមួយ រួមទាំងដាក់លេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង ។ ហើយខិត្តប័ណ្ណនេះ គឺមានក្រុមស្រីៗ ដើរចែកនៅតាមបន្ទប់ភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារ និង នៅតាមទីសាធារណៈមួយចំនួន នៅក្នុងខេត្តព្រះសីហនុ។
ពាក់ព័ន្ធការលិចឮ ព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាល ខេត្តព្រះសីហនុ បានប្រាប់អ្នកព័ត៌មានយើង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នេះថា ចំពោះករណីនេះ ពិតជាកើតមាន នៅខេត្តព្រះសីហនុ ពិតប្រាកដមែន ហើយលោក បានបញ្ជាឲ្យខាងជំនាញ កំពុងធ្វើការស្រាវជ្រាវករណីនេះ ផងដែរ។
ករណីនេះ លោកបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែឃ្លាំចាំចាប់ ពីព្រោះមានព័ត៌មានថា មានស្រីៗ កាន់ខិត្តប័ណ្ណ នឹង ដើរចែកតាមបន្ទប់ភ្ញៀវ ។ ហើយយើងកំពុងឲ្យខាងជំនាញ ស្រាវជ្រាវករណីនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន និង ការិយាល័យជួញដូរផ្លូវភេទ ដើម្បីចុះធ្វើការងារនេះ។ ហើយលោក បានបញ្ជាក់ថា ករណីនេះ យើងមានចំណាត់ការហើយ។ ហើយលោកស្នងការបានបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការឃាត់ខ្លួន អ្នកដើរចែកខិត្តប័ណ្ណនោះ នៅឡើយទេ។
តែទោះយ៉ាងណា ករណីនេះ ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ក៍ដូចមហាជនជាច្រើន បានអំពាវនាវ ដល់ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាល ខេត្តព្រះសីហនុ មេត្តាចាត់វិធានការ នឹងវែកមុខមេខ្លោង នៅពីក្រោយខ្នង ក្រុមជនជាតិចិន ដែលកំពុងតែបំពលសង្គមនេះ ជាបន្ទាន់ផង បើមិនដូច្នោះទេ ក្រុមចិនបំពុលសង្គមទាំងនោះ នៅតែបន្តធ្វើព្យុះធ្វើភ្លៀង នៅលើ ទឹងដី នៃតំបន់ទេសចណ៍នេះ ស្រេចតែអំពើចិត្តហើយ ៕