លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ ៖ កាលពីថ្ងៃទីី ១២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត អេសស្កាលែត បើកបរដោយជនជាតិចិន នឹងរថយន្ត ហ៊ីយ៉ានដាយ ដឹកដែក បុកគ្នាពេញទំហឹង នៅចំណុចមុខ ក្រសួងពាណិជ្ជកម្ម នៅលើកំណាត់ផ្លូវ សហព័ន្វរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មាន ពីអ្នកបានឃើញហេតុ ខាងលើនេះ បានឲ្យ CSN យើងដឹងថា មុនកើតហេតុ ពួកគាត់
បានឃើញ រថយន្តទំនើប ១គ្រឿង ម៉ាកអេសស្កាលែត ពណ៍ខ្មៅ ពាកស្លាកលេខ ខេមរភូមិន្ច 2-0999 បើកបរដោយជនជាតិចិនម្នាក់ នឹងអ្នករួមដំណើរជាមួយម្នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន ចេញពីក្រសួងពាណិជ្ជកម្ម បំរ៉ុងឆ្លងកាត់ផ្លូវ សហព័ន្ចរុស្ស៊ី មិនប្រយ័ត្ន បណ្តាលឲ្យរថយន្ត ដឹងដែកធ្វើសំណង់ ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D5531 ដែលធ្វើដំណើរ នៅលើកំណាត់ផ្លូវ សហព័ន្វរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត បានបុកពេញទំហឹង ចំពាក់កណ្តាលរថយន្ត អេសស្កាលែត បណ្តាលឲ្យរងការខូចខាត់ ផ្នែកទ្វារខាងធ្វេង យ៉ាងដំណំ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត ហ៊ីយ៉ានដាយ បើកទ្វាររថយន្ត ចុះរត់គិចខ្លួនបាត់ស្រមោលបន្សល់ ទុករថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ ក្រោយមកបន្តិច ឃើញមានសមត្តកិច្ច ផ្នែកចរាចរណ៍ នៃអធិការដ្នាន នគរបាល ខណ្ឌសែនសុខ បានចុះមកដល់ កន្លែងកើតហេតុ ធ្វើការវាស់វែង រួចបានយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាន នគរបាល ខណ្ឌសែនសុខ ដើម្បីឲ្យភាគីទាំងសង់ខាង ចូលខ្លួនទៅដោះស្រាយគ្នា តាមនិតិវិធីផ្លូវច្បាប់៕