លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨
ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីបែកធ្លាយ ពីសកម្មភាព ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កេណ្ឌប្រមូល ប្រជាប្រជាពលរដ្ឋ ចូលកាប់ឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ដោយប្រើមធ្យោបាយ ឡានបាកុង ជាង៣០០គ្រឿង ឯណោះ កាឡេថងជិត ៥០០គ្រឿង ត្រាក់ទ័រ ជិត៥០គ្រឿង ដូចស្រមោច ពេញព្រៃនោះ ខណ:សមត្ថកិច្ច កំពុងដុតដៃ ដុតជើង យកចិត្តទុកដាក់ លើវិធានបង្ក្រាប ដោយស្មារតីទទួលខុសត្រូវបំផុត។
ប្រភពពីប្រជាពលរដ្ឋ បាននិយាយប្រាប់ឲ្យ CSN យើងដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ គេឃើញ មាន សមត្ថកិច្ចជាច្រើននាក់ ចុះប្រតិបត្តិការបង្ក្រាប។ ហើយប្រជាពលរដ្ឋ អះអាងថា៖ ឡានបាកុង ត្រាក់ទ័រ កាឡេថង ប្រមាណ ជិត៣០ភាគរយ បានចាកចេញពីព្រៃ ហើយចំនួនច្រើន លើសលុបទៀត មិនទាន់ចេញរួច ក្នុងនោះ មានទាំងឡានយីឌុប ឡានកាម៉ាស់ អាចប្រឈម និងការបង្ក្រាបចាប់ ដោយសមត្ថកិច្ចយក ក្នុងការយកស្នាដៃ លើប្រតិបត្តិការនេះ។
ប្រជាពលរដ្ឋនៅទីនោះ បានលើកឡើងថា៖ បើអោយខាងកម្លាំងយោធា ប្រតិបត្តិការសឹករង មណ្ឌលគិរី គឺបង្ក្រាបបានឡានឈើនោះ ទាំងអស់ ខណ:លោកផ្កាយ២ សាន្ត គឹមអឿន មេយោធាខេត្ត ក្តោបព័ត៍មាន ពីតំបន់នោះ ច្បាស់ដូចបាតដៃ ឲ្យតែមានឆន្ទះបង្ក្រាប ហើយមិនព្រមទទួល យកកញ្ចប់ ពីអ្នករត់ការ បទល្មើសឈើ ទាំងនោះ។
ប្រជាពលរដ្ឋ ក៍ដូចសមត្ថកិច្ច មួយចំនួន បានលើកឡើងថា នេះជាប្រវត្តិសាស្ត្រហើយ ដែល ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន គឃ្លើននិងច្បាប់ ហ៊ានបំផ្លាញព្រៃឈើ លក្ខណ:ទ្រង់ទ្រាយធំ ស្របពេលប្រទេស គ្រប់គ្រងដោយច្បាប់ មិនតែប៉ុណ្ណោះ មានស្ថាប័នសមត្ថកិច្ចខ្លះ អត់ហ៊ានទទួលកញ្ចប់ទេ ទោះមានស្ថាប័នផ្សេងទៀត ទទួលក៍ដោយ បន្ទាប់ពីពួកគាត់ ឃើញពីសកម្មភាព យកឡានបាកុង ត្រាក់ទ័រ កាឡេថង សន្ធឹកសន្ធាប់ ខ្មៅពេញព្រៃកុងៗ ខុសពីសព្វមួយដង ហើយខ្លាចមានបញ្ហា ប៉ះពាល់និងផ្លូវច្បាប់។
មានប្រភពច្បាស់ការណ៍ ចេញពីប្រភពឈ្មួញឈើ បានបង្ហើបឲ្យដឹងថា ករណីនេះ ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កំពុងរត់ការទប់ទល់ នឹងសភាពការ ដ៍អាក្រក់នេះ ដោយព្រលឹងចុងសក់ ស្លន់ស្លោរ ជ្រួលច្របល់ ប៉ុន្តែពួកគាត់អាច មានសង្ឃឹមខ្លះ ចំពោះការទទួលខុសត្រូវ តាមផ្លូវច្បាប់ ក៍ដូចប្រតិបត្តិការបង្ក្រាបនេះ ព្រោះមានអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មួយចំនួនធំ បានទទួលកញ្ចប់ ពីពួកគាត់ ។ ហើយពាក់ព័ន្ធករណីល្មើស នឹងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍អាចជាប់ពាក់ព័ន្ធ ដល់សមត្ថកិច្ច ទទួលសំណូកផងដែរ ។
ជុំវិញករណី កាប់បំផ្លាញព្រៃឈើ លក្ខណ:ទ្រង់ទ្រាយធំ ហើយឈនដល់ ប្រតិបត្តិការបង្ក្រាប ពីកម្លាំងកងរាជអាវុធហត្ថ ថ្នាក់ជាតិនេះ មហាជនបានលើកឡើងថា ករណីនេះ ក៍អាចជាក់ពាក់ព័ន្ធ ជនអាងអំណាច មានឈ្មោះដូចជា ឈ្មោះ ម៉ុក ឈ្មោះ ចេង ស័ក្តិ ជាទាហាន និង ឈ្មោះ ចាប កុសល ជាទាហាន ឈ្មួញទាំង ៣នាក់នេះ ក៍ជាក្រុមដៃជើង រកស៊ីឈើ ជាមួយនិង លោកស័ក្តិ៥ ម្នាក់ ឈ្មោះ កែវ ចិន្តា { ហៅធូ } ផងដែរ។
បើតាមប្រភពរាយការណ៍ បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមឧកញ៉ា ស៊ឹង សំអុល , តុប វីដា , នឹង ប៉ោ សំអឿន កំពុងជ្រួលច្របល់ ប្រើគ្រប់មធ្យោបាយ ដើម្បីរួចផុត ពីសកម្មភាពបង្ក្រាប ឈើល្មើសច្បាប់ ក៍ដូចជាមធ្យោបាយ ដឹកជញ្ជូនឈើរបស់ពួកគេ ដោយក្តីរន្ទះសារ និងព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការប្រឈម ចំពោះ
មុខច្បាប់ ប្រសិនបើសមត្ថកិច្ច ឈានដល់ការ បង្ក្រាបបទល្មើសជាក់ស្តែង ។
ប្រភពគួរឲ្យជឿទុកចិត្ត បានធ្លោយឲ្យដឹងថា តាមគម្រោងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ រថយន្ត បាកុងប្រមាណ ជិត៣០០គ្រឿង អាចនឹងត្រូវគេចចាកចេញ ពីព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រិច ខ្លះមកកាន់ ស្រុកកែវសីមា តាមក្រុមហ៊ុន ៩៩៩៩ ត្រង់ចំណុចប៉ោដើមស្វាយ រថយន្តបាកុង ក្រុមលោក ចេង ស័ក្ត យកមកលាក់ទុក្ខ ត្រង់ចំណុចភ្នំព្រិច ស្រុកស្នួល ខណៈក្រុមរថយន្ត ទាំងនោះ កំពុងជ្រួលច្រាល ហើយភាគច្រើន ជារថយន្ត អ្នកស្រុកកែវសីមា និងនៅ { កា៣ } ស្រុកស្នួល ខេត្តក្រចេះ ភាគច្រើនរថយន្តបាកុង ជារបស់សមត្ថកិច្ច ទៀតផង។
ចំណែកឯក្រុមឧកញ៉ា ស៊ឹង សំអុល , តុប វីដា , ប៉ោ សំអឿន ក៍កំពុងធ្វើកិច្ចការនេះ ជាមួយនិងដៃគូរបស់ខ្លួន ក្នុងនោះ ក៍មានក្រុមសមត្ថកិច្ច ជាច្រើនក្រុម ដែលបាន ទទួលកញ្ចប់ ក្នុងបទល្មើសនេះ អង្គុយប្រមូលផ្តុំគ្នា នៅខេត្តមណ្ឌលគិរី ភ័យបុកពោះ ព្រលឹងចុងសក់ និងកំពុង តាមដានព័ត៌មាន ដើម្បីបញ្ជូនទៅកាន់ ដៃជើងរបស់ខ្លួន បញ្ចៀសពីការបង្ក្រាប របស់សមត្ថកិច្ច ចំពោះបទល្មើសព្រៃឈើ ទ្រង់ទ្រាយធំ ត្រូវបានបែកធ្លាយ ហើយប្រឈមនឹងការបង្ក្រាប ដោយវិធានការ យកចិត្តទុកបំផុត របស់ថ្នាក់លើ ដោយគេរំពឹងថា ប្រតិបត្តិការនេះ អាចនឹងជោគជ័យ ក៍ដូចជាបន្តនិតិវិធី ដើម្បីចាប់មេខ្លោង ដែល មាន ឧកញ៉ាទាំង៣នាក់ ខាងលើនេះ នឹងគូកនដៃជើង សុទ្ធសឹងតែ ជាសមត្ថកិច្ច នឹងកងកម្លាំងយោធានោះ ៕