ក្រុមចោរជនជាតិចិន៣នាក់ សមត្ថកិច្ចឃាត់ខ្លួន ខណ:កំពុងធ្វើសកម្មភាព ប្លន់អ្នកលក់មាននឹងប្ដូរលុយ.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហ្មស្បត្តិ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨

 

សៀមរាប​ ៖​ ជនសង្ស័យ៣នាក់ ជាជនជាតិចិន​ ត្រូវបានសមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួន នៅយប់ថ្ងៃទី​ ១៤​ ឈានចូល ថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់ អាជីវកររដ្ឋខ្មែរ លក់មាស នឹងវេរលុយ មួយកន្លែង ស្ថិតក្នុង​ ភូមិ​អូរតាប្រាក់ ឃុំពួក ស្រុកពួក​ ខេត្តសៀមរាប​។

 

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះឡាន មកពីប្រកបមុខរបរ លក់មាស នឹងប្ដូរប្រាក់ នៅក្រុងសៀមរាប លុះមកដល់មុខផ្ទះ ជនរងគ្រោះឈ្មោះ តៅ សុភា ​បានចុះពីលើឡាន ដើម្បីទៅបើកទ្វារចូលផ្ទះ ស្រាប់តែមានក្រុមជនសង្ស័យ មានគ្នា​០៣​នាក់ បានមកវាយលើជនរង
គ្រោះពីក្រោយ ដោយវត្ថុរឹង និង​វាយកញ្ចក់ឡាន បំណងយកទ្រព្យសម្បត្តិ មានតំលៃ តែជនរងគ្រោះ បានស្រែកផ្អើលអ្នកជិតខាង ជនសង្ស័យ ក៍បានរត់គេចខ្លួនឆ្លងស្ទឹងបាត់។

 

ក្រោយទទួលបាន ព័ត៌មាន រាយការណ៍ មកកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែកើតហេតុ និងបានធ្វើការរុករក នឹងបានឃាត់ខ្លួន ​ជនសង្ស័យ ជាជនជាតិចិន ចំនួន​០៣​នាក់ ជនសង្ស័យ ទាំង៣នាក់ រួមមាន៖ ទី១ , ឈ្មោះ Hv Ming Chaa អាយុ​៤៣​ឆ្នាំ, ទី២ , ឈ្មោះ Ly Xiao Si អាយុ​៣៨​ឆ្នាំ និង ទី៣ , ឈ្មោះ Lhang yong Sheng អាយុ​៤៨​ឆ្នាំ។

 

 

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ ដកហូតបាន អាវុធម៉ាកឡុកចិន មួយដើម ​គ្រាប់ចំនួន​ ១០​គ្រាប់, ដែកបំពង់ទីប, នឹង រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្ដារិច ២០០៤ { គ្មានស្លាកលេខ } និង​ម៉ូតូ នៅក្នុងរថយន្ដ ១គ្រឿង សេរី ២០១៦ { គ្មានស្លាកលេខ }។

 

សូមបញ្ជាក់ ជនសង្ស័យទាំង​ ៣​នាក់ កំពុងឋិតក្នុងការសួរចម្លើយ របស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់​៕

សូមជួយស៊ែរព័ត៌មាននេះផង: