រដ្ឋបាលខេត្តមណ្ឌលគិរី ចេញលិខិតបដិសេដច្រានចោល ថាគ្មានបទល្មើសព្រៃឈើ ខណ:កម្លាំងអាវុធហត្ថថ្នាក់ជាតិ កំពុងចុះប្រតិបត្តិការបង្ក្រាបជាក់ស្ដែង.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហ្មស្បត្តិ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨

 

ក្រោយពីបែកធ្លាយ ពីសកម្មភាព ឈ្មួញឈើ កេណ្ឌប្រមូល ប្រជាប្រជាពលរដ្ឋ ចូលកាប់ឈើនៅ នៅចំណុចព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រិច ដោយឈ្មួញប្រើមធ្យោបាយ ដឹកជញ្ជូន តាមឡានបាកុង រាប់រយគ្រឿង កាឡេថង ជាច្រើនរយគ្រឿង នឹងត្រាក់ទ័រ ជិត៥០ គ្រឿង បើកពេញព្រៃ ដូចស្រមោចនោះ នាព្រឺកទី១៤ ខែសីហា ឆ្នាំ ២០១៨ កម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ចុះប្រតិបត្តិការ យ៉ាងដុត ដៃ ដុតជើង យកចិត្តទុកដាក់ លើវិធានការបង្ក្រាប ដោយស្មារតី ទទួលខុសត្រូវបំផុត។

 

ទឹកដីខេត្តមណ្ឌលគិរី ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៍រស៊ើប នៃការប្រព្រឹត្តបទល្មើស និងរត់ពន្ធឈើ ទៅកាន់ប្រទេសជិតខាង ជាពិសេស គឺប្រទេសវៀតណាម ជាប់ព្រំដែនកម្ពុជា តែម្តង។ ហើយក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយ តាមរយ:ព័ត៌មានក្នុងស្រុក បានចុះផ្សាយ ជាបន្តបន្ទាន់ អំពីបទល្មើសព្រៃឈើ ដែលធ្វើសកម្មភាព យ៉ាងព្រោងព្រាត និងមានការនាំចេញ តាមរថយន្ត ទៅកាន់ប្រទេសវៀតណាម ពីសំណាក់ឈ្មួញ និងឧកញ៉ាមួយចំនួន ដែលធ្លាប់រកស៊ីមុខរបរ ធ្វើមានធ្វើបាន នឹងរបរមួយនេះ។

 

យោងតាម របាយការណ៍ កម្លាំងប្រតិបត្តិការបង្ក្រាប របស់អាវុធហត្ថ លើផ្ទៃប្រទេស គិតចាប់ត្រឹមម៉ោង០៧ នឹង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ការបង្ក្រាបបទល្មើស អនុវត្តបទបញ្ជា របស់មេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ ឧ.ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ អាវុធវត្ថខេត្ត កម្លាំងចុះប្រតិបត្តិការ ចំនួន​ ៤៥នាក់ រថយន្ដ ១០គ្រឿង អាវុធ ២៥ដើម ស្រាវជ្រាវបង្ក្រាប​បទល្មើស​ ធនធាន​ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុក​កែវសីម៉ា ខេត្តមណ្ឌលគិរី និយាមការ { 683691-1401577 } ដល់និយាមការ { 692503-1417324 } ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ក្នុងស្រុក​ពេជ្រាដា ខេត្តមណ្ឌលគីរី លទ្ធផល៖ រកឃើញការធ្វើសន្និធិ ឈើអារជ្រុង និងឈើហុបមូល លេខ១ { សុក្រម កកោះ ស្រឡៅ } ចំនួន១០គោលដៅ ៖១- UTM { 683790-1403409)=៤០ដុំ ២- UTM { 683927 -1403806 } =១៨ដុំ ៣ , UTM(688138-1406572) =១៦ដុំ ៤ ,UTM(688472-1406670)=៨ដុំ
៥-UTM { 689214-1407458 } =៤០ដុំ ៦-UTM { 690658-1408972 } =១២ដុំ ៧-UTM { 691189-141535 } =៦៣ដុំ ៨-UTM { 692717-1416943 } =៣២ដុំ ៩-UTM { 692763-1417276 } =១៥ដុំ ១០-UTM { 692328-1417577 } =៣៤៩ដុំ សរុបឈើទាំងអស់ចំនួន៥៩៣ដុំ { មិនទាន់វាស់វែង } បច្ចុប្បន្ន: កម្លាំងអាវុធហត្ថ កំពុងការពារវត្ថុតាង។

 

ករណីដ៍កក្រើកនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី ត្រូវបានមហាជន សម្ដែងការហួសចិត្ត នឹងរិះគន់ចំៗថា ក្នុងនាមខ្លួនជាអភិបាលខេត្ត នឹងជាប្រធាគណ:បញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើស បណ្ដោយឲ្យបទស្មើស កើតមានក្រោមខ្លៀក ហិនហោចអស់ព្រៃឈើ តាមបណ្ដាលស្រុកនានា ក្នុងខេត្តមណ្ឌល
គិរី រហូតឈាន ចូលកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វភ្នំព្រិច ទៀតផង។

 

គួរបញ្ជាក់ផងដែរថា ស្របពេលកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជាក់ស្ដែង បែជា រដ្ឋាលខេត្ត ចេញលិខិត បដិសេដ រាល់ព័ត៌មានចេញផ្សាយ ពាក់ព័ន្ធ នឹងបទល្មើស ព្រៃឈើ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ដោយថា ព័ត៌មានជា
ច្រើន ចេញផ្សាយ​មិនមានការពិត ពុំប្រកបដោយវិជ្ជាជីវ: ឬក្រោមសីលធម៌ នឹងមិនមាន ភាពច្បាស់លាស់ ។

 

មិនតែប៉ុណ្ណោះ​ ក្នុងលិខិតបដិសេដ របស់រដ្ឋាលខេត្តមណ្ឌលគិរីថា ការផ្សាយព័ត៌មាននេះ អាចធ្វើឲ្យបទល្មើសទាំងឡាយ ដែរបម្រុងកើត ដឹងខ្លួនជាមុន ជនល្មើស អាចគេចខ្លួនបាន នឹងបង្កផលលំបាក ដល់កម្លាំងមានសមត្ថកិច្ច ក្នុងការប្រតិបត្តិការ ។ ជុំវិញលិខិតបដិសេដ របស់រដ្ឋាលខេត្ត ក៍មានមតិមហាជន បានលើកឡើងផងដែរថា លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មិនគួរនិយាយបែបនេះទេ គួរតែអគុណដល់អ្នកសារព័ត៌មាន ដែលខំរុករុល យកព័ត៌មាន មិនគិតពីគ្រោះថ្នាក់ ដើម្បីធ្វើជាកញ្ចក់ ឆ្លុះបញ្ចាំង ពីភាពមិនប្រក្រតីជាមុន ដើម្បីកម្លាំងមានសមត្ថកិច្ច បង្ក្រាបទាន់ពេលវេលា ជឿសវាង សេះរត់ចេញពីគ្រោលហើយ បាននាំគ្នាធ្វើគ្រោល វាអត់ប្រយោជន៍ទេ ។

 

ទន្ទឹមនឹង ការចេញលិខិត របស់រដ្ឋាលខេត្ត ខាងលើនេះ មហាជនជាច្រើន ក៍បានចោទសួរ ផងដែរថា តើការដឹកជញ្ជូនឈើឆ្លងដែន ពីសំណាក់ឈ្មួញមានលុយ មានអំណាច ជាយឆ្នាំមកហើយនេះ តើលោកបានដឹងទេ? ហើយបច្ចុប្បន្ន យ៉ាពេញបន្ទុក រហូតកម្លាំងអាវុធ
ហត្ថ លើផ្ទៃប្រទេស ចុះប្រតិបត្តិការ បង្ក្រាបជាក់ស្ដែងប៉ុណ្ណឹងហើយ នៅតែចេញលិខិត បដិសេដ ថាមិនពិតទៀត តើពេលណា ទើបលោកទទួលយកការពិត រាល់បទល្មើស ដែរកំពុងកើតមាន នៅក្នុងខេត្ត? ចាំទាល់តែរលាយហិនហោច អស់ឈើពីក្នុងខេត្តមណ្ឌលគិរី តើមែនទេ?៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author