លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១
ខេត្តព្រះសីហនុ៖ រយ:ពេលប៉ុន្មានឆ្នាំនេះ ដីនៅខេត្តព្រះសីហនុ មានតម្លៃថ្លៃខ្ពស់ ហក់ឡើងកប់ពពក ធ្វើឲ្យឈ្មួញ អ្នកមានមួយចំនួន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហេតុនេះហើយ ដែលជាហេតុ ធ្វើឲ្យកើតមាន ការរំលោកភបំពានមួយផ្នែក ពីសំណាក់អស់លោក អ្នកមានលុយមានអំណាច ឃុបឃិតគ្នាជាប្រព័ន្ធ ប្រើដៃប្រជាពលរដ្ឋ កាប់ទន្ទ្រាន យកដីព្រៃលិចទឹករបស់រដ្ឋ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ហើយមិនតែប៉ុណ្ណោះ ទំនាស់ដីធ្លី រវាងពលរដ្ឋ ទុនខ្សោយ ក៍ងាយរងគ្រោះ ដោយសាអ្នកមានលុយ មានអំណាចនោះ ក៍ច្រើនផងដែរ។
ទម្ទឹមនឹងនេះ អង្គភាពយើង ក្រោយពីទទួលព័ត៌មានបាន ភាពមិនប្រក្រតី ពីការរំលោភបំពានដីរដ្ឋ នៅថ្ងៃទី១៧ ខែសីហា ២០១៨ នេះ អ្នកព័ត៌មានយើង បានចុះទៅផ្ដិតយករូបភាព លើដីមួយកន្លែង កំពុងកាប់ឆ្កា ដែរស្ថិតនៅក្នុង ភូមិភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងសាកសួរព័ត៌មាន នៅទីនោះ ក៍មានប្រភព ពីពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដីព្រៃលិចទឹក ជាច្រេីន ហិកតា កំពុងដាក់ពលរដ្ឋ ចូលកាប់ឆ្កានោះ លឺគេថា លោក ឧកញ៉ា លី យុងផាត់ ជាអ្នកជួលពលរដ្ឋទាំងនោះ ចូលកាប់ទន្ទ្រាន នឹង ឈូសឆាយ យកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន ពុំដែលឃើញអាជ្ញាធរ ឬមន្ទីរស្ថាប័នពាក់ព័ន្ធណា ហ៊ានមកក្បែឡើយ។
សូមបញ្ញាក់ផងដែលថា ពាក់ព័ន្ធការកាប់ទន្ទ្រាន ដីព្រៃលិចទឹក របស់រដ្ឋខាងលើនេះ ខណ:នោះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លី ពីប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ក៍ដូចលោកឧកញ៉ា លី យុងផាត់ ជុំវិញបញ្ហាខាងលើនេះ បានទេ រហូតមកដល់ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ទើបធ្វើការចេញផ្សាយ ។
រហូតមកដល់ថ្ងៃទី២៥ ខែសីហា ២០១៨ នេះ ទើបមាន បងប្រុសម្នាក់ ឈ្មោះ ស៊ិន សត្ថា បានចេញមកអះអាង ដោយបដិសេដថា ដីនៅចំណុចខាងលើនេះ អត់មានពាក់ព័ន្ធ នឹងលោក ឧកញ៉ា ទេ រឿងនេះ ពលរដ្ឋគាត់យល់ច្រឡំ គិតស្មានថា ជាដីលោក ឧកញ៉ា ដោយមានរូបខ្ញុំ បានស្នើសុំ ទៅមន្ទីរ នឹងក្រសួងកសិកម្ម ធ្វើគំរោង បង្កើតកសិដ្ឋានចិញ្ចឹមបង្គា លើផ្ទៃដីជាង ៤០ហិកតា នៅទីនោះ ទើបមានការច្រឡំបែបនេះ ។ លោកបានបញ្ជាក់ថា ដីនេះអត់់់់មានពាក់ព័ន្ធ នឹឹឹឹឹងលោក ឧកញ៉ាទេ នេះគឺជារឿងបុគ្គល ដាច់ដោយឡែក អ្នកផ្ដល់ព័ត៌មាន ឲ្យអង្គភាពបងចុះផ្សាយនេះ មិិិិិិិនពិតទេ សុំជួយកែតម្រូវឡើងវិញផង។ ហើយដីរបស់ខ្ញុំំ កំពុងធ្វើកសិិិិិិដ្ឋាន ចិញ្ចឹមបង្គានេះ គឺឺឺឺមានច្បាប់ត្រឹមត្រូវទាំងអស់ លើផ្ទៃដីជាង ៤០ហិកតា។
សូមបញ្ជាក់បន្ថែម ជាសាធារណ: ជូនដល់មិត្តអ្នកអាន ផងដែរថា ការចេញផ្សាយ របស់អង្គភាពយើង កាលពីថ្ងៃទី២២ ខែសីហា ២០១៨ នេះ ពាក់ព័ន្ធដីព្រៃលិចទឹករបស់រដ្ឋ ដោយដាក់ចំណងជើងថា៖ ដីព្រៃលិចទឹករបសើរដ្ឋ ត្រូវបានអ្នកមានលុយមានអំណាច លី យុងផាត់ កាប់នឹងឈូសឆាយ យកធ្វើជាកម្មសិទ្ទនោះ គឺជាព័ត៌មានបឋម យោងទៅតាមប្រភព ពីពលរដ្ឋ នឹងមន្ត្រីអាជ្ញាធរក្នុងខេត្តមួយចំនួន រួមទាំងឯកសារូបភាព ចុះថតយកជាក់ស្ដែង តែខ្វះប្រភពម្ខាង ទើបថ្ងៃទី២៥ ខែសីហា ២០១៨នេះ អង្គភាពយើង សុំធ្វើការកែតម្រូវ ទៅតាមការបកស្រាយ របស់បងប្រុស ស៊ិន សត្ថា ដែរអះអាងថា ជាមេការ នឹងជាតំណាងលោក ឧកញ៉ា លី យុងផាត់ ឡើងវិញ ដែរបានរៀបរាប់ ប្រាប់មកអង្គភាពយើង តាមដំណើសាច់រឿង នៅខាងលើនេះស្រាប់ ៕ ធ្វើការកែតម្រូវ បកស្រាយដោយ៖ អង្គភាព { CSN }