រហូតមកដល់ពេលនេះ លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ ច្រកទ្វារប៉ោយប៉ែត នៅតែព្យាយាមរត់ការ ពន្យាអាយុចូលនិវត្តន៍ ដើម្បីរក្សាកៅអីខ្លាញ់.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍​ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨

រហូតមកដល់ពេលនេះ មន្ត្រី​គយ​ និង​ភ្នាក់ងារ​គយ ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន នៅតែមានការលើកឡើង និយាយកប់ៗមាត់ ពីរឿងរ៉ាវ លោក អ៊ី ឃីម អនុប្រធាការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រទ្វារអន្តរជាតិ ប៉ោយប៉ែត ដល់អាយុចូលនិវត្តន័ហើយ នៅតែខំរត់ការ​ទៅ​ថ្នាក់លើ ​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ដើម្បី​ពន្យារ ​អាយុ​ចូលនិវត្តន៍ នឹង​ រក្សា​កៅអីតំណែង​ ត្រូវប៉ាន់​របស់ខ្លួន​ទៀត។

ប្រភព​ច្បាស់ការណ៍ ពីមន្ត្រីភ្នាក់ងារគយមួយរូប ដោយមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់អង្គភាព CSN យើងថា លោក អ៊ី ឃីម ​ក្រោយពីថ្នាក់ដឹកនាំ ជាន់ខ្ពស់​ នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា ​ហៅ​ទៅកាន់​ អគ្គនាយកដ្ឋាន​គយ យ៉ាងប្រញាប់ប្រញ៉ាល់ ​ពាក់ព័ន្ធ​ក្នុងការពន្យារ​អាយុ​ ចូលនិវត្តន៍​ ​នៅពេលត្រឡប់មកវិញ មានទឹកមុខខុសពីធម្មតតា ព្រលឹងព្រលះ​ ហាក់ដូចមិននៅនឹងខ្លួន ហើយខំប្រឹរកលុយ តាមរបៀបពុករលួយ កាន់តែខ្លាំងឡើង ។

បើតាមប្រភពច្បាស់ការណ៍ ពីមន្ត្រីគយ នៃការិយាល័យគយ ប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែត ដែលជាមនុស្សស្និទ្ធ ក៍បានខ្សឹបឲ្យ​ដឹង​ផងដែរថា ​លោក អ៊ី ឃីម អនុប្រធាន ​ការិយាល័យ​គយ នឹងរដ្ឋាករ ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​ តាំងពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ​ ក៍ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ លោក អ៊ី ឃីម នៅតែ​បន្តការងារ​ កាន់តួនាទី​ ជា​អនុប្រធាន​ ការិយាល័យ​គ​យ​ នឹងរដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទទួលបន្ទុក​ ទីលាន​ត្រួតពិនិត្យ​ទំនិញ​ តាម​រទេះ​ ឬ​ហៅថា​ { ផែស្ងួត } ដដែរ ។

ប្រភព​បាន​បន្ត​ថា​ បច្ចុប្បន្ន លោក អ៊ី ឃីម បច្ចុប្បន្ន ការមានទំនាក់ទំនង ជាមួយឈ្មួញ​ធំៗ​ មួយចំនួន កាន់តែច្រើនឡើង ធ្វើជាបង្អែកឲ្យឈ្មួញ ​ធ្វើ​សកម្មភាព​ នាំចូល​ទំនិញ ​ចូលទីលានពិនិត្យ យ៉ាងគគ្រិកគគ្រេង ហើយទំនិញទាំងនោះ សុទ្ធសឹងតែ​ ទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធមិនគ្រប់ នឹងទំនិញបង្កប់ គឺគ្មានការត្រួតពិនិត្យ ពីមន្ត្រីគយ ប្រចាំទីលាននោះទេ គឺទំនិញគ្រប់សារពើ ដឹកតាម​រទេះ​ យ៉ាង​ពេញបន្ទុក​តែម្តង នោះហើយជាការ​បន្លំ​ពន្ធ​ ស្រេច​តែ​អំពើ​ចិត្ត​ ហើយប្រយោជន៍ទាំងនោះ ត្រូវបានធ្លាក់ចូល ទៅក្នុងហោប៉ៅបុគ្គល អ៊ី ឃីម នឹងបក្ខពួករបស់គេ ធ្វើមានបាន យ៉ាងត្រជាក់ចិត្ត?។

ហេតុនេះហើយ ​ទើប​នៅពេល​ ដល់​អាយុ​ចូលនិវត្តន៍ គឺ​លោក អ៊ី ឃីម ព្យាយាម​រត់ការ ​ពន្យារ​អាយុ​ចូលនិវត្តន៍ ​ដើម្បី​បន្ត​តំណែង​ ត្រូវប៉ាន់​របស់ខ្លួន​នេះ ឲ្យ​បានយូរ​អង្វែង​តទៅទៀត​ មិន​ចង់​បាត់បង់​តួនាទី​នេះឡើយ​។

បញ្ហានេះផងដែរ មន្រ្តីៗគយ បានលើកឡើងថា៖ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី​ ក្រសួងសេដ្ឋកិច្ច នឹង ហិរញ្ញវត្ថុ​ មើលរំលង បុគ្គលក្រាញកៅអីខ្លាញ់ ខំប្រឹងរត់ការ​ពន្យារ​អាយុ​ ចូលនិវត្តន៍នេះទេ គួរតែពិនិត្យមើល ទៅលើករណីនេះ ជាបន្ទាន់​ផង បើមិនចូច្នោះទេ ប្រាកត់ជា មហាជន ធ្វើការរិះគន់យ៉ាងខ្លាំង មកលើស្ថាប័នគយ ជាក់ជាមិនខានឡើយ។

ប្រភពដដែរបន្តថា៖ ប្រសិនបើ លោក អ៊ី ឃីម មានសំណាងរត់ការ ពន្យាអាយុចូលនិវត្តន៍នេះ បានសម្រេច ដូចលោក ឆែ សុធា ប្រធានសាខាគយខេត្តមែននោះ នេះជាការទុក្ខឱកាស ឲ្យ​បុគ្គលរូបនេះ ​មានឱកាស ប្រព្រឹត្ត​អំពើពុករលួយ​ ប្រមូល​លុយ​ ដាក់ហោប៉ៅ កាន់
តែខ្លាំងឡើងហើយ ព្រោះចំណាយ ក្នុងការរត់ការនេះ មិនធម្មតាទេ អស់ច្រើនណាស់ ចឹងពេលបានតំណែងមកវិញ ទម្រាំដល់ពេល ចូលនិវត្តម្ដងទៀត បុគ្គលរូបនេះ ប្រមូលលុយទុក្ខធ្វើ​មាន​ធ្វើបាន ​យ៉ាង​សុខ​ស្រួល​បំផុត​ហើយ ។ ​

​ពាក់ព័ន្ធបញ្ហានេះ ក៍​មានការអំពាវនាវ ពីមន្ត្រីគយតូចតាច សុំ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ មេត្តាពិនិត្យមើល​ ភាពមិនប្រក្រតី​នេះ ជាបន្ទាន់​ផង​ ដើម្បី​កុំ​ឲ្យ ​មេ​គយ​ធំៗ ឃុបឃិតគ្នា ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​ តទៅទៀត​។ ដោយហេតុថា​ ការដែល​មន្ត្រី​គយ​ចាស់ៗ​ ដល់​អាយុ​ចូលនិវត្តន៍ហើយ​ បែជានាំគ្នាព្យាយាម​រត់ការ​ ពន្យារ​អាយុ​ ចូលនិវត្តន៍​ ​ធ្វើ​ឲ្យ​មន្ត្រី​គយ​ក្មេងៗ ​ដែលមាន​ចំណេះ​ នឹងជំនាញ​ពិតប្រាកដ​ គ្មាន​ឱកាស​ធ្វើ​ការងារ​ បម្រើ​ប្រទេសជាតិ​ តាម​សមត្ថភាព ​របស់​ពួកគេ​នោះទេ​។


ពាក់ព័ន្ធបញ្ហា លើកឡើង នូវភាពមិនប្រក្រតី ពីមន្ត្រីគយរត់ការ ពន្យាអាយុចូលនិវត្ត ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក អ៊ី ឃីម អនុប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកទ្វារអន្តេជាតិប៉ោយប៉ែត មានតួនាទី ជាអ្នកត្រួតពិតិន្យ ទំនិញតាមរទះ នៅទីលានឬហៅថា { ផែស្ងួត } នេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង់។ តែទោះយ៉ាងណា អង្គភាពយើង រងចាំ ទទួលការបកស្រាយ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើគិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមក ការិយា ល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ទៅតាមអ្វីដែរឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ រាល់ម៉ោងធ្វើការ ៕

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 គឺលេខ 078 55 11 12 / 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author