លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ៖ ស្តេចប្រ៊ុយណេ ស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ បានសម្តែង ការអបអរសាទរ យ៉ាងក្លៀវក្លា ចំពោះជោគជ័យ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ ក៍ដូចជាការបន្ត ទទួលបានតំណែង ជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាល កម្ពុជាទៅទៀត។
ក្នុងព្រះរាជលិខិត អបអរសាទរ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រ របស់ប្រ៊ុយណេ ដែលជាមិត្តភក្តិ ដ៍ស្និទ្ធស្នាល របស់សម្តេចតេជោ ហ៊ុន សែន ដែរនោះ បានគូសបញ្ជាក់ ជាមួយការជឿជាក់ថា កម្ពុជា នឹងបន្តរីកចម្រើន និងសម្រេចបាន សមិទ្ធផលថ្មីៗ បន្តទៀត ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។
អង្គព្រះមហាក្សត្រ របស់ប្រជាជាតិ ប្រ៊ុយណេ បានមានព្រះរាជបន្ទូល បញ្ជាក់យ៉ាងដូច្នេះថា ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោ ខ្ញុំមានជំនឿជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្តសម្រេចបាន នូវសមិទ្ធផលដ៍ល្អ ក្នុងការលើកកម្ពស់ នូវសុខុមាលភាព សេដ្ឋកិច្ចសង្គម របស់ប្រជាជនកម្ពុជា។
យើងបានកសាង ទំនាក់ទំនងផ្ទាល់ខ្លួន ហើយខ្ញុំសូមសម្តែងនូវ ការពេញចិត្តយ៉ាងខ្លាំង ចំពោះការចូលរួមចំណែក របស់សម្តេចតេជោ ក្នុងការលើកកម្ពស់មិត្តភាព ដ៍ជិតស្និទ្ធ និងទំនាក់ទំនងទ្វេភាគី ដ៍រាក់ទាក់ រវាងប្រទេសយើងទាំងពីរ ។
សូមបញ្ជាក់ថា ប្រទេសប្រ៊ុយណេ គឺជាប្រទេស សមាជិកអាស៊ាន ទី៦ហើយ បន្ទាប់ពីថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម និងឡាវ ដែលបានសម្តែង ការអបអរសាទរ ចំពោះជោគជ័យ របស់សម្តេចតេជោ ហ៊ុន សែន លើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាពេលកន្លងទៅ៕