រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន នាំយកគ្រឿងចក្រ នឹងរថយន្តជាច្រើនគ្រឿង ថ្វាយដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍​ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាលចិន បាននាំយកជំនួយ ជាគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿង ទៅថ្វាយដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។ ពិធីថ្វាយតង្វាយ ជាគ្រឿងចក្រ និងរថយន្តជាជំនួយ របស់សាធារណរដ្ឋ ប្រជាមានិតចិននេះ បានធ្វើឡើងនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

 

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូល ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកនេះ ចិនតែងផ្ដល់ការគាំទ្រ យ៉ាងធំធេង ចំពោះព្រះបរមរាជវាំង។ ព្រះមហាក្សត្រខ្មែរជឿជាក់ថា គ្រឿងសម្ភារៈ ប្រភេទថ្មីនេះ នឹងជួយដល់ការងារ បម្រើប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងជួយកែលម្អលក្ខខណ្ឌ ជីវភាពរបស់ប្រជាពលរដ្ឋ ថ្នាក់មូលដ្ឋានទៀតផង។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា លោក Xiong Bo បានថ្លែងក្នុងឱកាសនោះថា ចិននឹងបន្តគាំទ្រ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសកម្ពុជា ដូចគ្រាដើម​ ហើយបន្តផ្ដល់ជាជំនួយ ដើម្បីបំពេញបេសកម្ម ជួយជនក្រីក្រ ដែលផ្ដល់ជាអត្ថប្រយោជន៍ផ្ទាល់ ចំពោះប្រជា
ពលរដ្ឋ ថ្នាក់មូលដ្ឋាន ទៅតាមលទ្ធភាព ដែលអាចធ្វើបាន។

គ្រឿងសម្ភារៈ តង្វាយលើកនេះ មានចំនួន ១៥ប្រភេទដូចជា ទី១, គ្រឿងយន្តជីកដី ទូ២, គ្រឿងចក្របញ្ជាកាយដី ទូ៣, គ្រឿងម៉ាស៊ីនខួងអណ្ដូង ទី៤, រថយន្ដពន្លត់អគ្គិភ័យ ទី៥, គ្រឿងយន្តត្រាក់ទ័រ។ល៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author