លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ៖ រឿងរ៉ាវអាស្រូវ លោកផ្កាយ៣ កើត ប៉ូលីន កាត់តែខ្លាំងឡើងហើយ បន្ទាប់ពីបងស្រី គឹម យូនងួន ចេញមុខបកអាក្រាត តាមប្រព័ន្ធសង្គម ហ្វេវប៊ុក ជាសាធារណ: ពាក់ព័ន្ធរឿងឆបោកលុយ រាប់ម៉ឺនដុល្លារ មកទិញផ្កាយពាក់ មិនព្រមសងហើយ ថែមទាំងគំរាម សម្លាប់ថែមទៀត។
បើតាមការរៀបរាប់ របស់បងស្រី គឹម យូនងួន បានឲ្យ
ដឹងថា រូបគាត់បានស្គាល់ ជាមួយលោក កើត បូលីន តាំងពីដើមឆ្នាំ២០១៦ តាមរយ: មិត្តភ័ក្តិម្នាក់ ឈ្មោះ ឌិន លី នៅសហរដ្ឋអាមេរិក ជាមួយគ្នា ដែលជាមិត្តភ័ក្តិ លោក កើត បូលីន កាលនោះ កើត បូលីន ពាក់ផ្កាយ២ មិនទាន់ឡើងផ្កាយ៣ ទេ ហើយលោក កើត បូលីន បានអេតប្រេន តាមរយ:ហ្វេវប៊ុក នាងខ្ញុំ ខលនឹងឆាត មកនិយាយលេង ពីនេះពីនោះ ជារៀងរាល់ថ្ងៃ ចាប់ផ្ដើមស្គាល់ចិត្ត លោក កើត បូលីន នេះ ចេះតែនិយាយលួងលោម អង្វសុំខ្ចីលុយឥល្ហែ ។
ជុំវិញបញ្ហានេះ បងស្រី គឹម យូនងួន បានបន្តទៀយថា លោក កើត បូលីន និយាយលួងលោម ភូតកុហក់ រកលេសខ្ចីលុយ មួយអាទិត្យម្ដងៗ បន្តិចថាត្រូវការនេះ បន្តិចថាត្រូវការនោះ ដំបូងកុហក់ថា មានផ្ទះវីឡាមួយ នៅទួលគោក ជួលឲ្យចិន ឯកឧត្តម ហ៊ុន ម៉ាណែត បានទៅមើលម្ដងហើយ អោយតថ្លៃ ២លាន ដុល្លារ ជិតលក់ហើយ អូនជួយបងសិនមក ឥឡូវនេះផ្កាយ២ មេឲ្យឡើងផ្កាយ៣ អត់ទាន់មានលុយឲ្យមេ រត់ការឯកសា ឡាយព្រះហស្តពីស្តេច នឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពាក់ផ្កាយ៣ ទេ នាងខ្ញុំឮដូច្នេះ នាងខ្ញុំក៍ព្រមផ្ញើលុយឲ្យ ចំនួន ៣៥០០ ដុល្លារ ព្រោះឭថា ផ្ទះវីឡា ជិតលក់ហើយ មុខមាត់គេប៉ុណ្ណឹងដែល ប្រហែលគេមិនបោកទេ។
បងស្រីបន្តទៀតថា បាន២អាទិត្យ គាត់ប្រាប់ខ្ញុំទៀតថា ឥឡូវនឹងត្រូវការលុយ កាត់ខោអាវ ពាក់ផ្កាយ៣ ធ្វើការ ព្រោះគាត់រកស៊ី ជាមួយក្រុមហ៊ុនចិន ធំៗផង លក់ដី នឹងលក់ឈើ ចឹងឲ្យបងខ្ចីលុយ សិនមក ព្រោះអីពាក់ឡើងផ្កាយ៣ ឯកឧត្តម ចៅ ភារុណ ឲ្យបន្ទប់មួយ ឥឡូវបងត្រូរការលុយរៀបចំបន្ទប់ ត្រូវទិញតុ កៅអី វាំវនង នឹងTV ដាក់បន្ទប់ ឮចឹងខ្ញុំក៍ផ្ញើលុយ ទៅឲ្យ ១០០០ ដុល្លារ ទៀត ។ ហើយបន្ទាប់មក គាត់សុំ ២០០ ដុល្លារ ទៀត គាត់អង្វខ្ញុំថា អូនអើយ បើអូនជួយបង ពេលខ្វះខាតចឹង បងមិនភ្លេចគុណអូនមួយជីវិត ហើយបើគាត់លក់វីឡាគាតើបាន គាត់នឹងជួយខ្ញុំវិញ នេះជាសម្ដីគាត់និយាយអញ្ចឹង។
បងស្រី គឹម យូនងួន បានបញ្ជាក់ថា ចាប់តាំងពីស្គាល់ លោកផ្កាយ៣ កើត បូលី គឺខ្ចីលុយឥល្ហែ ឡើងផ្កាយខ្ចីលុយ បានផ្កាយហើយ អត់ខោអាវ ក៍ខ្ចីលុយ ត្រូវការប្ដូរកង់ឡាន ក៍ខ្ចីលុយ ដូរម៉ាស៊ីនឡាន ក៍ខ្ចីលុយ ត្រូវការនាំឈើពីខេត្តមណ្ឌលគិរី ទៅលក់នៅស្រុកយួន ក៍ខ្ចីលុយពីខ្ញុំទៅរត់ការ ត្រូវការប្រើទូរស័ព្ទ ទំនើបៗ ចំនួន២គ្រឿង ក៍ខ្ចីលុយ ពេលផ្ជើទូរស័ព្ទ ទៅដល់ស្រុកខ្មែរហើយ ថាអត់លុយបង់ពន្ធ ក៍ខ្ចីលុយទៀត គឹខ្ចីៗគ្រប់បែបយ៉ាង ទូរស័ព្ទ២គ្រឿង ផ្ញើទៅមិនទាន់បានប៉ុន្មានផង ប្រាប់ថា អូនអើយ ឥឡូវនេះបងត្រូវការអាយផេត សម្រាប់ដាក់ឯកសារ សុំខ្ចីលុយសិនមក ខ្ញុំក៍ទិញឲ្យមួយទៀត បាន៣-៤អាទិត្យ ថាអាផេតនឹង បងជិះទូកទៅ ធ្លាក់ចូលទឹកបាត់ហើយ ឥឡូវអូនទិញ ឲ្យបង១ទៀតមក ខ្ញុំក៍ទិញឲ្យ១ទៀតទៅ បើគិតទៅ ៤ដង គ្រាន់តែទិញផ្ញើ នឹងលុយបង់ពន្ធ អស់៥-6ពាន់ ដុល្លារ របស់ខ្ញុំហើយ។ ហើនមិតែប៉ុណ្ណោះ គាត់បានខ្ខីលុយ នឹងឲ្យខ្ញុំទិញថ្នាំ បំបាត់ជក់បារី ដោយអង្វពេក ខ្ញុំទិញឲ្យ អស់ជាង៩០០ ដុល្លារ ថ្លៃផ្ញើ ២០០ ដុល្លារ ក្រោយៗមក ខ្ចីរហូត ៣០០ ,៥០០ ដុល្លារ គឺខ្ញុំកតើរហូត។
បងស្រី គឹម យូន ងួន បានបញ្ជាបន្ថែមថា លោក កើត បូលីន បានផ្ញើឆាតថា របស់ទាំងអស់នឹង ទិញផ្ញើសិនមក គាត់បានលុយមក សងវិញទាំងអស់ ខែ១២ ព្រោះកាលទិញនឹង វាគាកខែ ១២ហើយ គាត់ដាក់ក្នុងឆាតមក ខ្ញុំរក្សាជាឯកសារទុក្ខទាំងអស់ សន្យាសងខ្ញុំមានទាំងអស់ មានទាំងដាស់ផ្ញើលុយ មានភស្តុតាងអ្វីៗទាំងអស់ ។
បងស្រី គឹម យូនងួន បន្តថា រឿងដែរធ្វើឲ្យគាត់ ចាប់អារម្មណ៍ នឹងមានការសង្ស័យទៅលើ លោក ផ្កាយ៣ កើត បូលីន នេះ នៅពេលគាត់មកដល់ស្រុកខ្មែរ គីលោក កើត បូលីន តែងតែមកយករូបគាត់ ទៅចាក់សាំងឡាងឡាន ដឹកទៅធ្វើឡាន ទៅញាំនេះញាំនឡ នៅហាងព្រែកលៀប នៅហាងធំៗ ថ្លៃៗ ចូលខារ៉ាអូខេ រហូត ហើយនាំគ្នាទៅច្រើនៗ មកដឹកនេះគឺគាតើចង់លក់ខ្ញុំ ។ ហើយពិសេសនោះ នៅពេលនាងខ្ញុំតាមដាន បានដឹងពីទង្វើបោកប្រាស់ របសើលោក កើត បូលីន ទាំងអស់នេះ បានធ្វើឲ្យអ្វីឲ្យខ្ញុំភ្ញាក់ខ្លួន ក៍សួរខ្លះៗ អ្វីដែលខ្ញុំបានដឹង នៅពេលនោះ ផ្កាយ៣ កើត បូលីន សំឡុតខ្ញុំថា អ្នកណានិយាយ ជេខ្ញុំគ្រាប់បែបយ៉ាង ថែមនឹងបានគំរាមខ្ញុំថា ងែងប្រាប់អញភ្លាម បើងែងមិនប្រាប់អញទេ យប់នេះ អញឲ្យកូនចៅអញ ៤នាក់ ទៅបាញ់ងែងដល់ផ្ទះ ឲ្យងាប់ទាំងពូជ្យ ខ្ញុំភ័យពេកក៍អង្វគាត់ ឲ្យរួចខ្លួន១យប់សិន ព្រឹកឡើង ខ្ញុំក៍ឡើងយន្តហោះ មកអាមេរិកវិញ ។
បងស្រី គឹម យូនងូន បានបន្តនៅក្នុងអាខោន ហ្វេសប៊ុក នោះថា ក្រោយមក រូបគាត់បានមកស្រុកខ្មែរម្ដងទៀត មកដាក់ពាក់បណ្ដឹង នៅអាវុធហត្ថក្រុង គឺខ្ញុំទៅដាក់នឹង គឺដាក់ស្ងាត់ៗ កំឲ្យគេដឹង មិនចង់ឲ្យគាត់ខ្មាស់គ្រាន់តែឲ្យគេកោះហៅគាត់ មកដើម្បីសម្រប់សម្រួល នឹងដោះស្រាយគ្នា សងលុយ ប៉ុន្តែមិនត្រឹមតែ មិនមានដំណោះស្រាយ អ្វីទាំងអស់ហើយ ថែមទាំង លោក ផ្កាយ៣ កើត បូលីន ប្រើពាក្យសម្ដីផ្គើន មកតាមមិត្តភ័ក្តិ ជេដៀលខ្ញុំថា ជាស្រីឆ្កួត ស្រីស្អីៗណា គ្រប់បែបយ៉ាងថែមទៀត ហើយថា វាគ្មានធ្វើអ្វីវាក់តទេ នៅកន្លែននឹង អញមិនខ្លាចទេ ដូច្នេះហើយ ទើបមានការអំពាវនាវ ពីបងស្រី គឹម យូនងួន ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងក្រសួងពាក់ព័ន្ធទាំងអស់ ជួយអន្តរាគមន៍ នឹងជួយរកយុត្តិធម៌ ដល់រូបគាត់ ដែលជាជនរងគ្រោះ ដោយសារ បុគ្គល កើត បូលីន ប្រើឈ្មោះអ្នកធំ នឹងយកអំណាចរបស់ខ្លួន មកបោកប្រាស់ ហើយថែមទាំង គរាមំបាញ់សម្លាប់នេះផង ព្រោះថា នាងខ្ញុំមិនដឹងទៅពិងឯណាទេ មានតែសម្ដេចតេជោទេ ដែលជាក្ដីសង្ឃឹម របស់នាងខ្ញុំ។
សូមបញ្ជាក់ថា បើតាមប្រភព ច្បាស់ការណ៍មួយ បានឲ្យដឹងថា លោក កើត បូលីន មានតួនាទីជា ឧត្តមសេនីយ៍ឯក បម្រើការងារ នៅក្រសួងការពារជាតិ មុខងារជាអគ្គនាយករង អគ្គនាយកដ្ឋាន សម្ភារ: បច្ចេកទេស លោក កើត ប៉ូលីន មិនត្រឹមតែ ពូកែលូនក្រាប សុំបុណ្យស័ក្តិពីមេទេ គឺពូកែខាងលួងលោម សុំសេចក្តីស្នេហា ពីអ្នកនាងៗ ដើម្បីសុំកាដូ អនុស្សាវរីយ៍ និងខ្ចីលុយនាងៗ ទៀតផដ៊ងដែរ។ ហើយមកដល់ថ្ងៃនេះ អង្គភាព CSN មិនអាចសុំការបកស្រាយ ពីលោក កើត បូលីន ជុំវិញបញ្ហានេះបាមទេ ដោយសាទូរស័ព្ទ របស់លោក អង្គភាពយើង ខលចូល២-៣ដង គ្មានអ្នកលើក កាលពីវេលាម៉ោង១ នឹង១៣នាទី ថ្ងៃទី២៦ ខែសីហា ២០១៨ នេះ៕